ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បែកធ្លាយរឿងអាស្រូវគយចល័តរបស់គយ ក្រសួងដែលបង្ក្រាបហាងលក់គ្រឿងបន្លាស់ រថយន្តនៅក្រុងសិរីសោភ័ណព្រោះមិនបានបង់ខែក្រៅផ្លូវការជូនលោកអាតអឿតនិងលោកឈុនសុធាវណ្ណារី!
Mon,03 September 2018 (Time 09:33 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 2864នាក់)
If you are unable to view file, you can download from here or download Adobe PDF Reader to view the file.


 
 
បន្ទាយមានជ័យ៖មានរឿងគួរអស់សំណើចមួយបានផ្ទុះឡើងដោយសារសមត្ថកិច្ចមួយក្រុមបានចុះបង្ក្រាបហាងលក់គ្រឿងបន្លាស់រថយន្តនៅកណ្តាលក្រុងសិរីសោភ័ណដែលគេសង្ស័យថាមិនទាន់បានបង់ខែក្រៅផ្លូវការជូនលោកអាតអឿននិងលោកឈុនសុធាវណ្ណារី។
នៅព្រឹកថ្ងៃទី៣ខែសីហាឆ្នាំ២០១៨នេះដោយអនុវត្តតាបទបញ្ជារដែលមានការចង្គុលបញ្ហាញពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសមត្ថកិច្ចគយចល័តរបស់ក្រសួងដឹកនាំដោយលោកឈួនសោភាមេតំបន់៥បានធ្វើការឆែកឆេរហាងលក់គ្រឿងបន្លាស់រថយន្តយីហោអ៉ឹងលាងប៉ូច(ពត)ដែលមានទីតាំងនៅផ្លូវក្រោយបេនឡានផ្សារសិរីសោភ័ណស្ថិតនៅក្នុងភូមិ៣សង្កាត់ព្រះពន្លាដោយមានការសម្របសម្រួលពី លោកមាសច័ន្ទពិសិដ្ឋព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បន្ទាយមានជ័យផងដែរ។ 
ក្នុងករណីបង្ក្រាបទីតាំងខាងលើនេះដោយសង្ស័យថាមានគ្រឿងបន្លាស់រថយន្តល្មើសច្បាប់អត់មានពន្ធហើយក្នុងប្រតិបត្តការនេះសមត្ថកិច្ចរកឃើញទំទិញជាច្រើនមុខ។
លោក «ឈួន សោភា» បានប្រាប់អោយដឹងថាដោយអនុវត្តតាបទបញ្ជារដែលមានការចង្គុលបញ្ហាញពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាទើបលោកដឹកនាំកម្លាំងចុះធ្វើការឆែកឆេរហាងលក់គ្រឿងបន្លាស់រថយន្តយីហោអ៉ឹងលាងប៉ូច(ពត)ព្រោះមានការស៉ើបអង្កេតអស់ រយះពេលជាយូរមកហើយដឹងការទីតាំងខាងលើនេះបានលួចយកទំនិញគេចពន្ធមកលក់។លោកបញ្ជាក់ថានៅពេលធ្វើការឆែកឆេរយើងក៏បានរកឃើញគ្រឿងបន្លាស់រថយន្ត
ដែលជាទំនិញដែលគ្មានឯកសារច្បាស់លាស់សរុបមានជាច្រើនតោនក្នុងនោះដែរសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុដើម្បីរៀបចំឯកសារអោយ ម្ចាស់ទំនិញចូលខ្លួនទៅបំពេញ កាតព្វកិច្ចពន្ធចូលរដ្ឋ។
លោកឈួនសោភាមេគយចល័តតំបន់៥បានបន្តទៀតថា៖នៅក្នុងខេត្តបន្ទាយមានជ័យនេះមានហាងឬឃ្លាំងមួយចំនួនទៀតដែលមានដែលមានបង្កប់ទំនិញល្មើសច្បាប់និងអត់ពន្ធលោកនឹងបន្តស្រាវជ្រាវបង្កា្របជាបន្តទៀតដូចភ្លៀងរលឹមដើម្បីបង្កើនថវិការពន្ធចូលជាតិអោយបានច្រើនថែមទៀត។ 
ទោះជាយ៉ាងណាសារព័ត៌មានខ្មែរជាយដែនទទួលបានព័ត៌មានពីមជ្ឈដ្ឋាននានាដូចជាម្ចាស់ឃ្លាំងនិងក្រុមអ្នកដឹកទំនិញបានអោយដឹងថា៖ក្រុមគយដែលបានចុះបង្ក្រាបហាងលក់គ្រឿងបន្លាស់រថយន្តនៅកណ្តាលក្រុងសិរីសោភ័ណនោះគេសង្ស័យថាមិនទាន់បានបង់ខែក្រៅផ្លូវការជូនលោកអាតអឿននិងលោកឈុនសុធាវណ្ណារី។ទើបគេបង្ក្រាបតែបែជាមកនិយាយថាខិតខំរកប្រាក់ចំណូលថវិការជាតិទៅវិញពិតជាគួរអោយអស់សំណើចណាស់។ប្រភពខាងលើបានបន្តអោយដឹងទៀតថា៖ទំនិញមិនមែនចេះហោះពីដីថៃចូលមកដីខ្មែរនោះទេគឺគេដឹកជញ្ជូនតាមរថយន្តទោះបីជាឆ្លងចូលតាមច្រករបៀងច្រកតំបន់និងច្រកទ្វារអន្តរជាតិក៏ដោយក៏គេចមិនផុតពីក្រសែភ្នែករបស់គយចល័ត
ទាំងខេត្តនិងក្រសួងដែលបណ្តាក់គ្នាដូចខ្យងនៅតាមដងផ្លូវដែលប្រវែងតែជាង៤០គីឡូម៉ែត្រសោះសរុបទៅមិនតិចជាង៤កន្លែងទេមិនថាតែអ្នកអូសរទេះចេញពីផ្សាយថៃក៏ត្រូវបានបង់ប្រាក់ក្រៅផ្លូវការជូនអស់លោកសមត្ថកិច្ចនេះដែរ។
ប្រភពបន្តទៀតថាលោកឈុនសុធាវណ្ណរីបានដាក់ខែក្រៅផ្លូវការក្នុងរថយន្តមួយ១ខែ១៥០
ដុល្លាចំណែកលោកអាតអឿនក៏បានដាក់ខែតាមឃ្លាំងទំនិញនៅក្នុងខេត្តបន្ទាយមានជ័យនេះមិនតិចទេក្នុងមួយកន្លែងៗ១ខែ៥០០ទៅ៦០០ដុល្លា។ចំណែកម្ចាស់ហាងលក់គ្រឿងបន្លាស់រថយន្តដែលត្រូវបានគេ
បង្ក្រាបខាងលើទំនង ជាមិនទាន់បានបង់ខែក្រៅផ្លូវការជូនលោកអាតអឿតនិងលោកឈុនសុធាវណ្ណារីហើយមើលទៅបានជាត្រូវបានកេបង្ក្រាបបែបនេះគឺមិនខុសពីការកៀងត្រីបញ្ចូលសូងនោះទេប្រយោជន៍ដើម្បីអោយម្ចាស់បង់ខែក្រៅផ្លូវការដូចឃ្លាំងទំនិញនានានៅក្នុងខេត្តនេះដែ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
192 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
2986 នាក់
ខែនេះ :
16216 នាក់
3 ខែនេះ :
54837 នាក់
សរុប :
2469116 នាក់