ជនជាតិថៃម្នាក់បានចងករនៅក្នុងផ្ទះជួលរបស់លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងខេត្តបន្ទាយមានជ័យ!
ប៉ោយប៉ែត: ជនជាតិថៃម្នាក់បានសំរេចចិត្តចងកសម្លាប់ខ្លួនឯងនៅខាងក្រោយបន្ទប់ជួលលេខ០៧៦ ជាន់ទី៤ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលទាំងព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងផ្ទះជួលរបស់លោក ឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។តាមប្រភពបានអោយដឹងថា ជនរងគ្រោះឈ្មោះ ភីរ៉ាផាត់ រតនះចាន់ ភេទប្រុស អាយុ៤៧ឆ្នាំ ជាជនជាតិថៃ ជាបុគ្គលិករបស់កាសុីណូDNASTAR។ក្រោយពីសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច្ច័យរួច បានបញ្ជាក់អោយដឹងថា ជនរងគ្រោះពិតជាចងករសម្លាប់ខ្លួនឯងពិតប្រាកដមែន។ ក្នុងនោះផងដែរគេសង្កេតឃើញថា មានលិខិតបណ្តាំ១ច្បាប់ទុកអោយគ្រួសារ ដោយបញ្ជាក់ថាអោយទៅលោះម៉ូតូ និងបាស្ព័រនៅកន្លែងបញ្ចាំហើយជួយយកសាកសពវិលត្រលប់ទៅស្រុកកំណើតវិញផង។នៅពេលនេះសាកសពត្រូវបានយកទៅរក្សាទុកនៅក្នុងវត្តឈស្ថារាមស្រះត្រាច ហៅវត្ត(វត្តត្រាច) រងចាំកាសម្រេចចិត្តពីប្រពន្ធព្រោះពេលនេះប្រពន្ធជនរងគ្រោះ ត្រូវសមត្ថកិច្ចកំពុងសួរនាំស្ថិតនៅកន្លែងកើតហេតុ៕