ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាជាមួយតំណាងពិសេសរបស់ប្រធានាធិបតី Donald Trump ក្រៅកិច្ចប្រជុំកំពូលអាស៊ាន
Di,05 November 2019 (Time 08:17 )
ដោយ ៖ សុជាតិ (ចំនួនអ្នកអាន: 930នាក់)


បាងកក,ថៃ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឆ្លៀតពេលវេលាដ៏មមាញឹក នៃកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងបាងកក ប្រទេសថៃ ជួបសំណេះសំណាល និងពិភាក្សាជាមួយតំណាងពិសេសរបស់ប្រធានាធិបតី Donald Trump គឺលោក Robert C. O'Brien (រ៉ូប៊ែរ អូប្រៀន) នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន។

ការជួបពិភាក្សារបស់សម្តេចតេជោ ហ៊ុន សែន និង តំណាងពិសេសរបស់ប្រធានាធិបតី Donald Trump ធ្វើឡើងក្នុងពេលសម្រាកក្នុងបន្ទប់រង់ចាំ ដែលរៀបចំសម្រាប់បណ្តាមេដឹកនាំនៃប្រទេសនានា ដែលអញ្ជើញមកចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងអាស៊ានបូក។

ការជួបសំណេះសំណាល និងពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន និងលោក រ៉ូប៊ែរ អូប្រៀន តំណាងពិសេសរបស់ប្រធានាធិបតី Donald Trump បានបង្ហាញនូវទំនាក់ទងល្អ ការរាប់អាន និងភាពជិតស្និទ្ធរវាងប្រមុខដឹកនាំកម្ពុជា និងអាមេរិក។

សូមជម្រាបថា ក្នុងឱកាសសម្រាករង់ចាំកិច្ចប្រជុំនានា នៃកិច្ចប្រជុំកំពូលអាស៊ាន សម្តេចតេជោ ហ៊ុន សែន ក្រៅពីជួបសំណេះសំណាល និងពិភាក្សាជាមួយតំណាងរបស់សហរដ្ឋអាមេរិក សម្តេចតេជោ ក៏បានសំណេះសំណាលជាមួយមេដឹកនាំប្រទេសផ្សេងៗទៀត ដូចជា នាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ីនហ្សូ, ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូជីអ៊ីន, នាយករដ្ឋមន្ត្រីរុស្សី លោក Dmitry Medvedev និងប្រមុខរដ្ឋនៃប្រទេសអាស៊ានផងដែរ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
146 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
2940 នាក់
ខែនេះ :
16170 នាក់
3 ខែនេះ :
54791 នាក់
សរុប :
2469070 នាក់