ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មហាជនរងចាំមើលមេគយថ្មីដុសក្អែលមន្ត្រីរបស់ខ្លួនដែលឃុបឃិតជាមួយឈ្មួញចេញទំនិញគេចពន្ធតាមច្រកតំបន់និងច្រករបៀង!
Thu,24 January 2019 (Time 04:10 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1318នាក់)


 
 
 
បន្ទាយមានជ័យ៖ ក្រោយពីមានការផ្លាស់ប្តូតួនាទី ប្រធានសាខា គយនិង រដ្ឋាករ ខេត្ត  បន្ទាយមានជ័យថ្មី ប្រជាពលរដ្ឋ  រងចាំ មើលថា លោកនូ  ស៊ីថាដែល មកជំនួស តំណែងលោក ឆែ សុធា និងមានវិធានការទប់ស្កាត់បទល្មើសតាមព្រំដែន ជាប់ដែរឬទេ ខណះដែល  បែកធ្លាយថា មន្ត្រីរបស់លោក នៅច្រកតំបន់ បឹងត្រកួន និងច្រក របៀងអូរបីជាន់ កំពុងតែលួចឃុបឃិតជាមួយឈ្មួញក្នុងការបង្ហូរនូវទំនិញគេចពន្ធ រួមមាន  រថយន្តចង្កូតស្តាំ  គ្រឿងចក្រកសិកម្ម និងម៉ូតូដាវឬម៉ូតូក្តៅនិងឥវ៉ាន់សព្វសារពើរដូចទឹកបាក់ទំនប់។
ប្រភពព័ត៌មាន  ពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់ជាយដែនកម្ពុជា-ថៃនៃស្រុកអូរជ្រៅ បានរាយការណ៍អោយ អ្នកសារព័ត៌មានខ្មែរជាយដែនដឹងថា៖រាល់ថ្ងៃនេះ លោក ឧត្តមសេនីយ៍ត្រី  ឃួន ជឿន មេបញ្ជាការ យោធាកាពារព្រំដែនគោក៥០៣ចំនុះភូមិភាគ៥ កំពុងតែលួចបើកច្រករបៀងចំនួន៦ កន្លែងដើម្បីបង្ហូរចូលនូវទំនិញគេចពន្ធចំនួន៦កន្លែងក្នុងភូមិសាស្ត្រដែលរូបលោកគ្របគ្រងដែលច្រក ទី១ ច្រករបៀង អាងសិលាខ្មែរ    ២ ច្រករបៀង ទំនប់ដាច់  ៣ច្រករបៀងច្រករបៀងគុម្ពឫស្សី  ក្បែ(ច្រករបៀងអូរបីជាន់)
៤ ច្រករបៀង  តបន់ប្រាំ     ៥ច្រករបៀង តំបន់១      ៦ច្រករបៀង  ចំការគរ
  ប្រភពបានបន្តអោយដឹងទៀតថា៖ច្រករបៀងទាំង៦នេះជាប្រភពចំណូលមិនចេះរីងស្ងួតរបស់លោកឃួនជឿនដោយសារតែ១យប់ៗ ទំនិញគេចពន្ធសព្វសារពើរ មានទាំង រថយន្តចង្កូតស្តាំ   គ្រឿងចក្រកសិកម្មនិងម៉ូតូក្តៅដាវឬម៉ូតូនិងឥវ៉ាន់សព្វសារពើរដូចទឹកបាក់ទំនប់រហូតដល់គយចល័តចំណុចសាលាក្រហម និងគយតំបន់ បឹងត្រកួនបញ្ចូនកម្លាំងមកដាក់ប៉ុស្តិ៍ចាំទទួលសំណែនទៀតផង។
ដោយនៅមាត់ច្រករបៀងអូរបីជាន់ដាក់ប៉ុស្តិ៍ក្បែរមាត់ច្រកតែម្តងចាំទារ ប្រាក់ដាក់ខែពីបទល្មើស ចំនែកគយច្រកតំបន់បឹងត្រកួនអោយកូនចៅមកដាក់ប៉ុស្តិ៍ដេកចាំនៅក្បែរច្រកចំការគរតែម្តងដើម្បីប្រមូលផលប្រយោជន៍ពីឈ្មួញខិលខូចក្រៅពីនេះកាលពីពេលថ្មីៗនេះសារព័ត៌មានក្នុងស្រុកបានធ្វើសេចក្តីរាយការណ៍ថា៖ នៅច្រកតំបន់បឹងត្រកួន ក្រោមការ គ្រប់គ្រងរបស់លោក  ញ៉ឹកប៊ុនឡេងក៏  មានការបើកដៃអោយ ម៉ូតូដាវរបស់ថៃចូលក្នុងមួយថ្ងៃរាប់សិបគ្រឿង ។ដើម្បីមកចែកចាយតាមដេប៉ូក្នុងខេត្តបន្ទាយមានជ័យតាមទំនើងចិត្តដែលគេសង្ស័យថាជាការឃុបឃិតប្រព្រឹត្តអំពើរពុករលួយបំបាត់ថវិការពន្ធចូលរដ្ឋយ៉ាងសន្ធឹកសន្ធាប់ផងដែរ។
ទោះជាយ៉ាងណាមហាជនកំពុងរងចាំមើលក្រោយពីមានការផ្លាស់ប្តូតួនាទី ប្រធានសាខា គយនិង រដ្ឋាករ ខេត្ត  បន្ទាយមានជ័យថ្មី គឹលោកនូ  ស៊ីថាដែល មកជំនួស តំណែងលោក ឆែ សុធា និងមានវិធានការទប់ស្កាត់បទល្មើសតាមព្រំដែន ជាប់ដែរឬទេ ខណះដែល  បែកធ្លាយថា មន្ត្រីរបស់លោក នៅច្រកតំបន់ បឹងត្រកួន និងច្រក របៀងអូរបីជាន់ កំពុងតែលួចឃុបឃិតជាមួយឈ្មួញក្នុងការបង្ហូរនូវទំនិញគេចពន្ធ រួនមាន  រថយន្តចង្កូតស្តាំ  គ្រឿងចក្រកសិកម្ម និងម៉ូតូដាវឬម៉ូតូក្តៅនិងឥវ៉ាន់សព្វសារពើរដូចទឹកបាក់ទំនប់បានដែរឬយ៉ាងណា?៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
53 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
2847 នាក់
ខែនេះ :
16077 នាក់
3 ខែនេះ :
54698 នាក់
សរុប :
2468977 នាក់