ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មន្ទីរពេទ្យមិត្តភាព កម្ពុជាជប៉ុន ស្រុកមង្គលបូរី ខ្វះការយកចិត្តទុកដាក់ បណ្តាលអោយស្ត្រីម្នាក់ស្លាប់
Do,05 Dezember 2019 (Time 06:12 )
ដោយ ៖ សុភក្តិ (ចំនួនអ្នកអាន: 1076នាក់)


 បន្ទាយមានជ័យ៖ លោកប្រធានមន្ទីរពេទ្យខេត្ត មិត្តភាព កម្ពុជាជប៉ុន ស្រុកមង្គលបូរី និងក្រុមគ្រួសារសព និងសាធារណជនបានសម្តែងការសោកស្តាយយ៉ាងខ្លាំង និងកំពុងដុតដៃដុតជើងស៊េីបអង្កេតរឿងករណីស្ត្រីសម្រាលកូនក្នុងមន្ទីរពេទ្យនេះ ហើយបង្ខំចិត្តចាកចេញទៅមន្ទីរពេទ្យគន្ធរបុប្ផាខេត្តសៀមរាបវិញព្រោះ​គ្មានលុយបង់ហិរញ្ញប្បទានចំនួន ៦០ម៉ឺនរៀល គ្មានលុយទិញឈាមពីមន្ទីរពេទ្យនោះ។

 

លោកវេជ្ជបណ្ឌិតចន្ទ វិឌ្ឍីណាវុឌ្ឍ ប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរីប្រាប់អ្នកយកព័ត៍មាននៅថ្ងៃទី៣ ខែធ្នូឆ្នាំ២០១៩ ថា​ លោកកំពុងជាប់បេសសកម្មនៅក្រៅខេត្ត​ប៉ុន្តែលោកមានខក​ចិត្ត​ និងសោកស្តាយយ៉ាងខ្លាំងចំពោះរបាយការណ៍ព៍ត័មានករណីមានស្រ្តី​ទៅសម្រាលកូននៅមន្ទីរពេទ្យនេះ ។ លោកបន្តថា ពេលលោកត្រឡប់ទៅវិញ លោក គ្រូពេទ្យនិង ការិយាល័យស្រុកប្រតិបត្តិ មន្ទីរសុខាភិបាលខេត្តនឹងដាក់ការស៊េីបអង្កេតរកការពិតជាបន្ទាន់លើកករណីនេះ ។លោកបានបញ្ជាក់ឲ្យដឹងទៀតថាសព្វថ្ងៃនេះមន្ទីរពេទ្យនិងអ្នកគ្រប់​គ្រង នៃមន្ទីរពេទ្យនេះខិតខំណាស់ក្នុង​ការផ្តល់សេវាពិនិត្យ ព្យាបាលជូនអ្នកជម្ងឺនិងបានស្នាដៃបានល្អ ជាមន្ទីរពេទ្យគំរូឆ្នើមលេខ២ ទូទាំងប្រទេសមន្ទីរ​ពេទ្យគ្មានគោលការណ៍អីឲ្យពេទ្យទារលុយមុនសង្គ្រោះ ពិនិត្យ ព្យាបាល នោះទេតើអ្នកជម្ងឺមិនស្តាប់ពេទ្យ​ ឬពេទ្យមិនជួយអ្នកជម្ងឺ តើមានរឿងអីខ្លះកើតឡើងក្នុងករណីនេះហើយបើអ្នកជម្ងឺពិតជាអត់លុយ ពេទ្យនៅតែព្យាបាល នៅតែផ្តល់ឈាម ដោយឥតគិតលុយ ហើយបង្វែការបង់ហិរញ្ញប្បទានទៅដំណោះស្រាយផ្សេង ហើយក៏រឹតតែមិនអាចឲ្យអ្នកជម្ងឺក្នុង​ស្ថានភាពសង្គ្រោះបន្ទាន់ចេញពីមន្ទីរពេទ្យនោះឡើយ បើមានក៏ត្រូវបញ្ជូនតាមរថយន្តពេទ្យ មានគ្រូពេទ្យតាមដែរ ដាច់ខាតមិនបញ្ជូនតាមរថយន្តផ្សេងឫរថយន្តឈ្នួលឡេីយ។ លោកប្រធានមន្ទីរពេទ្យថា ក្រោយលោកទៅដល់ក្រុមការងារ និងចាប់ផ្តើមស៊េីបអង្កេតនឹងដឹងការពិត នៃរឿងនេះហើយ។

 

 

សូមបញ្ជាក់ថា ស្ត្រីដែលស្លាប់ម្តាយ និងកូននោះ ឈ្មោះ អុីន ចាន់មុំ អាយុ ២៦ឆ្នាំ រស់នៅភូមិកោះកែវ ឃុំឬស្សីក្រោកស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅក្បែរមន្ទីរពេទ្យដែរ និង​បានឈឺពោះជាខ្លាំង ហើយត្រូវក្រុមគ្រួសារនាំទៅពិនិត្យ សម្រាលនៅមន្ទីរពេទ្យខេត្តមិត្ត​ភាពកម្ពុជាជប៉ុនមង្គលបូរី ពី ម៉ោង ៨ថ្ងៃទី ២ខែធ្នូឆ្នាំ២០១៩ ប៉ុន្តែមិនសម្រាលភ្លាមៗនោះទេលុះដល់ព្រលប់ ស្ត្រីបានធ្លាក់ឈាម ធ្លាក់ទឹកព្រៃ និងបែកទឹកភ្លោះរកលនឹងសម្រាល ប៉ុន្តែមិនអាចសម្រាលបាន ដោយងាយស្រួល ថ្វី​ត្បិតទងសុកបានធ្លាក់មកបិទមាត់ស្បូន។ យោងតាមការអះអាងរបស់ម្តាយ និងឪពុក ព្រមទាំងសាច់ញាតិរ បស់ស្ត្រីរងគ្រោះឲ្យដឹងថា គ្រូពេទ្យ និងពេទ្យឆ្មបប្រចាំការថា ស្ត្រីនេះមិនអាចសម្រាលកូនតាមទ្វាមាសបានទេ គឺត្រូវវះកាត់ដូច្នេះតម្រូវឱ្យ​គ្រួសារស្ត្រីបង់លុយហិរញ្ញប្បទានចំនួន ៦០ម៉ឺនរៀល និងទិញឈាមច្រើនប្លោកទើបវះកាត់ជូនបើមិនដូច្នេះទេ មានតែទៅសម្រាលនៅមន្ទីរពេទ្យគន្ធបុប្ផា​ខេត្តសៀមរាប ទើបមិនបាច់បង់លុយ ក្រោយពីពេទ្យនិយាយហើយក្រុមគ្រួសារក៏សម្រេចនាំស្ត្រីរងគ្រោះចេញពីមន្ទីរពេទ្យនេះ ហើយជួលឡានតាក់សុីដឹកឆ្ពោះទៅខេត្ត​សៀមរាបទាំងយប់ ។តែនៅលើផ្លូវជាតិលេខ៥ម្តុំស្រុកក្រឡាញ់ ស្ត្រីរងគ្រោះស្លរខ្យល់ខ្លាំង អ្នកបើករថយន្ត និងជាម្ចាស់តាក់សុី ដែលគ្មានចិត្តមនុស្សធម៍ ក៏ទម្លាក់អ្នកជម្ងឺចោលស្របពេលនោះស្ត្រីដាច់ខ្យល់ស្លាប់តែម្តងទៅ។ ក្រោយពីកើតហេតុហើយរថយន្តសង្គ្រោះ នៃមន្ទីររពេទ្យបង្អែកស្រុកក្រឡាញ់ បានជួយដឹកសពស្ត្រី និងទារកក្នុងផ្ទៃមកដល់ផ្ទះដើម្បីឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
164 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
2958 នាក់
ខែនេះ :
16188 នាក់
3 ខែនេះ :
54809 នាក់
សរុប :
2469088 នាក់