លោក វរសេនីយ៍ទោ សៅ សារឿន អធិការ នគរបាលស្រុកថ្មពួក បានដឹកនាំកម្លាំងជំនាញ និងកម្លាំង ប៉ុស្តិ៍ គោករមៀត ចុះបង្រ្កាបទីតាំងជល់មាន់01កន្លែង !
បន្ទាយមានជ័យ៖ ល្បែងស៉ីសងជាប្រភព បញ្ហានៅក្នុងសង្គមដែល ស្តែងឡើងនូវ អំពើរហឹង្សាក្នុងគ្រួសារនិងសង្គមចោរកម្មគ្រប់ប្រភេទកើតឡើងធ្វើអោយអសន្តិសុខក្នុងមូលដ្ឋានដូច្នេះប្រជាពលរដ្ឋ មានការសាទរចំពោះលោក វរសេនីយ៍ទោ សៅ សារឿន អធិការ នគរបាលស្រុកថ្មពួក បានដឹកនាំកម្លាំងជំនាញ និងកម្លាំង ប៉ុស្តិ៍ គោករមៀត ចុះបង្រ្កាបទីតាំងជល់មាន់01កន្លែងថាជាការបោសសម្អាតមូលដ្ឋានដើម្បីភូមិឃុំមានសុវត្ថភាព។
សត្ថកិច្ចនគរបាលស្រុកថ្មពួកបានអោយដឹងថា៖ដោយអនុវត្តន៍តាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត និង ការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោក វរៈសេនីយ៍ទោ សៅ សារឿន អធិការ បានដឹកនាំកម្លាំង ចុះបង្ក្រាបសៃវៀនជល់មាន់01កន្លែង នៅចំណុចផ្ទះឈ្មោះ ព្រំ សាខន ប្រុសអាយុ63ឆ្នាំ ភូមិបន្ទាយមានរឹទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ។
ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបកំលាំងជំនាញ បានប្រមូលសម្ភារៈ និង វត្ថុតាង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត។
28.01.2019 វេលាម៉ោង15.00នាទី លោកវរសេនីយ៍ទោ សៅសារឿន អធិការ នគរបាលស្រុកថ្មពួក បានដឹកនាំកម្លាំងជំនាញ និងកម្លាំង ប៉ុស្តិ៍ គោករមៀត ចុះបង្រ្កាបទីតាំងជល់មាន់01កន្លែង នៅចំណុចផ្ទះម្ចាស់ឈ្មោះ ព្រំ សាខន ប្រុសអាយុ63ឆ្នាំ ភូមិបន្ទាយមានរឹទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
_ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបកម្លាំងបានធ្វើការដកហូតសម្ភារ: វត្ថុតាងដូចខាងក្រោម ៖
_ម៉ូតូ ចំនួន18គ្រឿង
_មាន់ជល់ ចំនួន14ក្បាល
_អង្រុតក្រុងមាន់ ចំនួន17
_សៃវៀន ចំនួន01ឈុត
_ជញ្ជើងថ្លឹងមាន់ ចំនួន02
_នាឡិការ ចំនួន01
_កំណល់អង្គុយ ចំនួន12
_តុអង្គុយ ចំនួន07
_ឧប្បករណ៍ស្អំ ចំនួន01ឈុត
_វត្ថុតាង និង សម្ភារ:ខាងលើក យកមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មពួក ដើម្បីរៀបចំឯកសារ បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ ចាត់ការតាមនិតិវិធី ផងដែរ ។ទោះជាយ៉ាងណាប្រជាពលរដ្ឋ មានការសាទរចំពោះការបង្ក្រាបល្បែងស៉ីសងនេះហើយគាត់ជឿជាក់ថាអាចកាត់បន្ថយភាពចលាចលក្នុងសង្គមដោយសារអំពើរហឹង្សានិងចោរកម្មគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន៕