មេភូមិត្រូវធ្វើជាគំរូក្នុងការកាត់សំយាបផ្ទះនិងរបៀបរៀបរយក្នុងផ្សារត្រីប៉ោយប៉ែត
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៣០ខែមករាឆ្នាំ២០១៩នេះ លោក សានស៊ានហូ អភិបាលក្រុងប៉ោយប៉ែតបាន ធ្វើការចុះផ្សព្វផ្សាយជូន ប្រជាពលរដ្ឋ
ដែលជា អាជីវករលក់ដូរ ជុំវិញ ផ្សារត្រីប៉ោយប៉ែត អោយរុះរើ សំយាប និងការដាក់តាំងលក់ ហៀហូរលើចំណីផ្លូវ បណ្តាលអោយផ្លូវរួមតូច បង្ករកាស្ទះចរាចណ៍ ដែលជាឧបសគ្គក្នុងការជួយសង្គ្រោះនៅពេលមានអាសន្នមកដល់ដូចជាមានគ្រោះអគ្គីភ័យម្តងៗ។
គួរបញ្ជាក់ផងដែរថា៖ កាលពីថ្ងៃទី២៩ខែមករាឆ្នាំ២០១៩កន្លងទៅនេះ ត្រូវហ្នឹងថ្ងៃ សែដកជើងធូប ហើយដោយតែភាពធ្វេស ប្រហែសអគ្គីភ័យបានលេបត្របាក់ តូបក្នុងផ្សារត្រីប៉ោយប៉ែតអស់ ចំនួ៦ខ្នងដែលបានធ្វើអោយខាតបង់ទ្រព្យសម្បត្តិជាច្រើនម៉ឺនដុល្លា។ដោយសារតែមើលឃើញនូវការរំលោភយកចំណីផ្លូវជុំវិញផ្សារនេះពីអ្នករស់នៅជំវិញនោះដោយអ្នកខ្លះបាន ត សំយាប និងការដាក់តាំងលក់ហៀហូរលើចំណីផ្លូវ បណ្តាលអោយផ្លូវរួមតូចបង្ករកាស្ទះចរាចេណ៍ ដែលជាឧបសគ្គក្នុងការជួយសង្គ្រោះនៅពេលមានអាសន្នមកដល់ដូចជាមានគ្រោះអគ្គីភ័យហើយរថយន្ត ពន្លត់អគ្គីភ័យពិបាកក្នុងការចូលជួយសង្គ្រោះនោះទើបលោកអភិបាលក្រុងដឹកនាំ កម្លាំង នគរបាល ក្រុងប៉ោយប៉ែត កម្លាំងអាវុធហត្ថ ប្រជាការពាររួមទាំងមន្ត្រីពាក់ព័ន្ធ
មួយចំនួនទៀតបានចុះធ្វើការផ្សព្វផ្សាព្វ អប់រំ ណែនាំ ដល់ប្រជាពលរដ្ឋរស់នៅជុំវិញផ្សារត្រីនេះត្រូវតែរុះរើចេញ នូវសំយាបនិង ការដាក់តាំងរបស់របរ ហូហៀចូលលើចញ្ចើមផ្លូវបន្តទៀត។
នៅក្នុងពេលអបរំនោះលោកសានស៊ានហូ បានដាក់កំហិតអោយប្រជាពលរដ្ឋត្រូវរៀបចំនិងរុះរើអោយអស់នៅក្រោយពេលចូលឆ្នាំចិនរួចដោយយកផ្ទះលោកគីសារុនមេភូមិជាគំរូ៕