ក្តៅៗគោរពជូនសម្ដេចតេជោ ហ៊ុន សែន ដីមួយកន្លែងឋិតនៅកំពង់ឆ្នាំងទៀតហើយ! ដកពីប្រជាជន ទៅឲ្យប្រជាជនក៌ កើតជាទំនាស់.....!!!
កំពង់ឆ្នាំង: ផ្ទះបន្លាស់ទីបណ្ដែតទឹក ..!ប្រជាជនចាស់ ឆ្ងល់ថា ហេតុអ្វី បានជាដកហូត ដីស្រែប្រាំងរបស់ពួកគាត់ យកទៅអោយប្រជាជនថ្មី ដែលបន្លាស់ទីផ្ទះបណ្តែតទឹក។ ខណៈដែលដីស្រែប្រាំងរបស់គាត់ មានលិខិតបញ្ជាក់ការកាន់កាប់ ពីអាជ្ញាធរភូមិឃុំកន្លងមក គឺជំនាន់លិខិតរដ្ឋកម្ពុជា ។
លោកសោម សុជាតាប្រធានមន្ទីរអធិការកិច្ច ខេត្តកំពង់ឆ្នាំងបាន ចុះពិនិត្យ មើលករណីទំនាស់ដីស្រែប្រាំង របស់ប្រជាពលរដ្ឋ 33គ្រួសារ នៅភូមិល្បើក និងភូមិ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
.យោងតាមចំណាររបស់ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង មន្ទីរអធិការកិច្ច ចុះ សហការណ៍ និងចុះពិនិត្យជាក់ស្ដែង បញ្ហាទំំនាស់ប្រជាពលរដ្ឋ ដែលបន្លាស់ទីនោះ និងអាជ្ញាធរ ជាមួយប្រជាពលរដ្ឋ ៣៣ គ្រួសារ នៅភូមិសិរី នៅចំណុចភូមិកពង់អួរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង៕