ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រធានស្នាក់ការច្រកទ្វារតំបន់ម៉ាឡៃ សុំធ្វើការបដិសេធ ទាំងស្រុង នៅការផ្សាយរបស់អង្គភាព fress news បង្ហោះតាមបណ្ដាញសង្គម ហ្វេសបុក ថាទីស្នាក់ការច្រក ជាអ្នកធ្វើអោយយឺតយ៉ាវដល់បងប្អូនអាជីវករ រាជារឿងមិនពិតនោះទេ!
Mon,11 February 2019 (Time 10:20 PM)
ដោយ ៖ សុខលន់ (ចំនួនអ្នកអាន: 1055នាក់)


 
 
 
ខេត្តបន្ទាយមានជ័យ៖ក្រោយពីមានការផ្សាយរបស់អង្គភាព fress news បង្ហោះតាមបណ្ដាញសង្គម ហ្វេសបុក ថាទីស្នាក់ការច្រក ទ្វារតំបន់ម៉ាឡៃជាអ្នកធ្វើអោយយឺតយ៉ាវដល់បងប្អូនអាជីវករនឹងបណ្តាលអោយខាតបង់ពេលវេលារបស់ពលរដ្ឋក្នុងការរកទទួលទាននោះលោកប្រធានច្រកទ្វារតំបន់ម៉ាឡៃ បានលើកឡើងថា៖ រាល់ការផ្សាយ និង បង្ហោះតាមបណ្ដាញសង្គមហ្វេសបុក កាលពីថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ២០១៩ នោះ ជាព័ត៌មានមិនពិតនោះទេ។
ហើយលោកបន្តទៀតថា គោលបំណងរបស់លោក មិន បានធ្វើអោយប៉ះពាល់ ឬ ធ្វើអោយយឺតយ៉ាវ ដល់ការនាំចេញផលិតផល ឬ កសិផលរបស់ប្រជាពលរដ្ឋយើងទេ គឺលោកគ្រាន់តែបង្កើនការគ្រប់គ្រង រថយន្តរបស់ ភាគីថៃ ចូលមកទឹកដីកម្ពុជាតាមច្រកទ្វារតំបន់ម៉ាឡៃ តែប៉ុណ្ណោះ។
ហើយលោកបន្តទៀតថា៖ ដោយកន្លងមករថយន្ត របស់ភាគគីថៃ តែងតែបង្កគ្រោះថ្នាក់ចរាចរណ៍ ដល់ប្រជាពលរដ្ឋកម្ពុជា ជាក់ស្ដែង កាលពីថ្ងៃទី១៦ ខែ មករា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចភូមិកណ្ដាល ឃុុំម៉ាឡៃ  ស្រុកម៉ាឡៃ ដោយរថយន្តសណ្ដោង ដឹកដំឡូងរបស់ថៃ បានក្រឡាប់កិន ទៅលើម៉ូតូរបស់ប្រជាពលរដ្ឋ បណ្ដាលអោយស្លាប់ម្នាក់នៅហ្នឹងកន្លែង។
លោកបានបញ្ជាក់បន្ថែមថា៖ ដោយឃើញមានហេតុការណ៍ដូចខាងលើនេះ  ប្រជា ពលរដ្ឋបានត្អូញត្អែរ ហើយសូមសំណូមពរដល់ប្រធានស្នាក់ការ ច្រកទ្វារតំបន់ម៉ាឡៃ មេត្តាប្រាប់ដល់ភាគីខាងថៃ ដូចជាឡានដឹកដំឡូង  ឱ្យចេះគោរពច្បាប់ចរាចរណ៍ ហើយបើកបរអោយមានល្បឿនយឺតៗ ជៀសវាងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ បន្តទៅទៀត។
ហេតុនេះទើប ទីស្នាក់ការច្រក សុំអោយខាងភាគីថៃ សហការផ្ដល់ព័ត៌មាន អំពីការចូលនិងចេញរថយន្ត ដោយសុំអោយCOPY  កាតគ្រីរថយន្ត និងប័ណ្ណបើកបរ រថយន្ត នីមួយៗ ដើម្បីរក្សាទុក នៅទីស្នាក់ការច្រក នៅពេលរថយន្តខាងភាគីថៃ ត្រឡប់មកវិញ អាចយកច្បាប់ COPY ទាំងនោះទៅវិញចុះ មិនមានបំណង បង្អាក់ ដល់បងប្អូនអាជីវករនោះទេ ហើយទីស្នាក់ការច្រក ធ្វើបែបនេះចង់ការពារដល់បងប្អូនប្រជាពលរដ្ឋទៅវិញទេ បើថ្ងៃណាមួយ មានហេតុការគ្រោះថ្នាក់ចរាចរដូចខាងលើ ងាយស្រួលនិងស្រាវជ្រាវរក ពីព្រោះខាងស្នាក់ការច្រក មានឯកសារ រថយន្តខាងភាគីថៃស្រាប់ សូម្បីតែនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ក៏គេធ្វើអញ្ចឹងដែរ។
ហើយក្នុងនាមលោក ជាប្រធានស្នាក់ការច្រកទ្វារតំបន់ម៉ាឡៃ សុំធ្វើការបដិសេធ ទាំងស្រុង នៅការផ្សាយរបស់អង្គភាព fress news បង្ហោះតាមបណ្ដាញសង្គម ហ្វេសបុក ថាទីស្នាក់ការច្រក ជាអ្នកធ្វើអោយយឺតយ៉ាវដល់បងប្អូនអាជីវករ ដូចខាងលើមិនពិតនោះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
190 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
2984 នាក់
ខែនេះ :
16214 នាក់
3 ខែនេះ :
54835 នាក់
សរុប :
2469114 នាក់