សមត្ថកិច្ចថៃបញ្ជារអោយពលរដ្ឋខ្មែរដកដំឡូងចេញឲ្យឆ្ងាយពីបន្ទាត់ព្រំដែន!
បន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរបានដាំដំឡូងកៀកខ្សែរបន្ទាត់ព្រំដែន ត្រូវបានសមត្ថកិច្ចថៃរួមមានទាហានប៉ារ៉ានិងតម្រួតថៃបញ្ជាឲ្យពលរដ្ឋកម្ពុជាដកដំឡូងមីចេញអោយឆ្ងាយពីបន្ទាត់ព្រំដែន។
ដែលហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៩ នៅត្រង់និយាមកា 257026-1530208 ដល់ និយាមកា 257413-1530599 ចន្លោះបង្គោលសីមលេខ៤២-៤៣ មុខភូមិសាស្ត្រភូមិល្បើកស្វាយ ឃុំស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ (កម្ពុជា) ទល់មុខភូមិណងយ៉ាកែវ ឃុំ/ស្រុកគោកធ្យូង ខេត្តស្រះកែវ(ថៃ)។
យោងតាមរបាយការណ៏របស់សមត្ថកិច្ចបានឲ្យដឹងថា មានទាហានប៉ារ៉ា និងតម្រួត ត.ឆ.ដ សរុបចំនួន២៩នាក់ ត្រាក់ទ័រ១គ្រឿង ដឹកនាំដោយលោកអនុសេនីយ៍ទោ សុីលីលើក ផានិតចំរើន មេបញ្ជាការកងអនុសេនាតូចនៃកងអនុសេនាធំលេខ១២៦(ថៃ) បានចុះមកតវ៉ាជាមួយប្រជាពលរដ្ឋកម្ពុជាឲ្យដកដំឡូងចេញជាបន្ទាន់នៅចំណុចខាងលើរួមទាំងកំណត់ ជម្រៅ១៥០ម៉ែត្រ ប្រវែង៥៥០ម៉ែត្រ រ៉បតាមផ្លូវគ្រួសក្រហម(សម័យកងទ័ពប៉ារ៉ាឈជើង)។
របាយការណ៏បញ្ជាក់ថា ដោយមានការសម្របសម្រួលពីសមត្ថិច្ច កម្លាំងវរសេតូច៩១១ ចំនួន១០នាក់ ដឹកនាំដោយលោកអនុសេនីយ៏ឯក ពុត រុណ នាយប៉ុស្ដិ៍ថ្នល់បែក ក្រោមបញ្ជាណែនាំពីលោកវរ:សេនីយ៏ត្រី សួន បូរ៉ា មេបញ្ជាការសេនាធិការ កម្លាំងយោធាកងការពារព្រំដែន៥០៣ ចំនួន៥នាក់ដឹកនាំដោយលោកអនុសេនីយ៏ឯក យី យ៉ា មេបញ្ជាការរងកងល្បាត២ និងអាជ្ញាធរភូមិ/ឃុំ/ស្រុក បានសុំដកតែជម្រៅ៥០ម៉ែត្រ ប្រវែង៥៥០ម៉ែត្រ ហើខាងភាគីថៃបានឯកភាពយល់ព្រម ហើយពលរដ្ឋដែលជាម្ចាស់ដំណាំ បានសុខចិត្តដកតែសុំរយ:ពេល០១សប្តាហ៍ដើម្បីដកឲ្យរួច និងបញ្ចប់រឿង៕