កាស៊ីណូមួយកន្លែងស្ថិតនៅក្នុងភូមិ នឹងឃុំដាច្រកតំបន់សេដ្ឋកិច្ចពិសេស ស្រុកមេមត់អាជ្ញាធរខេត្តត្បូងឃ្មុំ មិនមានការបង្ក្រាប ........!
(ខេត្តត្បូងឃ្មុំ) ៖ កាស៊ីណូមួយកន្លែងស្ថិតនៅក្នុងភូមិនឹងឃុំដាច្រកតំបន់សេដ្ឋកិច្ចពិសេសស្រុកមេមត់ខេត្តត្បូងឃ្មុំ បើកលេងយ៉ាងរលូនគ្មានអាជ្ញាធររំខាន ប្រជាពលរដ្ឋនៅម្ដុំក្បែរក្បែរកាស៊ីណូមួយនេះ បាន ឲ្យដឹងថា ជារៀងរាល់ថ្ងៃមានប្រជាពលរដ្ឋខ្មែរច្រើនណាស់មិនក្រោមពី 80% ទៅ 90% នោះទេដែលចូលទៅលេងក្នុងកាស៊ីណូមួយនេះ ។
យោងតាមប្រសាសន៍សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឲ្យមន្ត្រីមូលដ្ឋានធ្វើការបង្ក្រាបរាល់បទល្មើសដែលបានកើតឡើងក្នុងមូលដ្ឋាន ទោះធំក្តីតូចក្តីត្រូវតែបង្ក្រាបឲ្យខាងតែបាន។ សូម្បីតែអភិក្រមទាំង៥របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញមកកាលពីពេលកន្លងមក នោះដល់ពេលអនុវត្តហើយសម្រាប់មន្ត្រីអនុវត្តន៍ការងារប្រចាំថ្ងៃ ៖ ១.ឆ្លុះកញ្ចក់, ២.ងូតទឹក, ៣.ដុលក្អែល, ៤.ព្យាបាល, ៥.និងវះកាត់កាត់។
អាជ្ញាធរខេត្តត្បូងឃ្មុំនិងសមត្ថកិច្ចពាក់ព័ន្ធ មិនមានការទប់ស្កាត់បង្ក្រាប កាស៊ីណូខាងលើនេះទេ ជាក់ស្ដែងនៅថ្ងៃទី 20 ខែកុម្ភៈឆ្នាំ 2019 នេះ ក្រុមសារព័ត៌មានជាច្រើនអង្គភាពបានចុះមកថតប្រមាញ់យករូបភាព ក្នុងនោះផងដែរក៏បានថតយករូបភាពជាច្រើនពាក់ព័ន្ធជាមួយនឹងប្រជាប្រពលរដ្ឋខ្មែរខ្លះជិះម៉ូតូខ្លះជិះឡានខ្លះកាន់កន្ត្រកមាន់ចូលក្នុងកាស៊ីណូ។
បើកាស៊ីណូមួយនេះមានច្បាប់ត្រឹមត្រូវក្រែងច្បាប់បានអនុញ្ញាតឱ្យធ្វើអាជីវកម្មបើកកាស៊ីណូទទួលតែភ្ញៀវបរទេស ចុះហេតុអ្វីបានជា ឃើញមានតែប្រជាពលរដ្ឋខ្មែរស្ទើរតែ 90% ក្រោយមកទើបមានជនជាតិវៀតណាមដើរមកពីរនាក់តែប៉ុណ្ណោះ។
ប្រជាពលរដ្ឋទូទៅបានលើកឡើងថា ប្រសិនបើបណ្តោយឲ្យកន្លែង កាសុីណូមួយនេះឲ្យនៅតំណើរការនេះ តើអភិក្រមរបស់រាជរដ្ឋាភិបាលនៅមានប្រសិទ្ធភាពដែរឬទេ? ទាក់ទិននឹងករណីនេះប្រជាពលរដ្ឋសង្ឃឹមលើលោក អភិបាលខេត្តត្បូងឃ្មុំអាចមានចំណាត់ដ៏មានប្រសិទ្ធភាពបង្ក្រាបទីតាំងកាសុីណូនៅទីតាំងខាងលើនេះ អោយខានតែបាន៕