ខឹងអ្នកកាសែតសួរនាំរឿងក្លែងស្នាមមេដៃបន្លំយកដីបងស្រីយុវជនម្នាក់ច្រឡោតជេប្រមាថនិងប៉ុនប៉ងប្រើហឹង្សាប៉ុស្តិ៍នគរបាលទាំងយប់!
បន្ទាយមានជ័យ៖ អាថ៌កំបាំងនៅពីក្រោយខ្នងនៃរឿងបុរសម្នាក់ជេរប្រមាថអ្នកកាសែតផ្អើលប៉ុស្តិ៍នគរបាលប៉ោយប៉ែតទាំងយប់ បានធ្លាយហើយតាមពិតទៅគឺផ្តើមចេញ ពីកូនស្រីចោទប្រកាន់ឪពុក-ម្តាយបង្កើតថាបានឃុបឃិតគ្នាជាមួយប្អូនៗ ក្លែងឯកសារលួចយកដីរបស់គាត់អស់ពាក់កណ្តាលហើយខណះដែលអ្នកកាសែត ចុះស៉ើបអង្កេតសាកសួរដល់លោកមេភូមិ ដល់ចំណុចរសើបស្រាប់តែបុរសជាប្អូនដែលជាប់ចោទ ច្រឡោតនិងប្រតិកម្មដោយជេរប្រមាថ ដល់ក្រុមអ្នកកាសែត ថាពួកអាអ្នកកាសែតពុករលួយពួកអាអ្នកសែតអាចម៍ៗ បណ្តាលអោយអ្នកកាសែតជាច្រើនអង្គភាពកើតទុក្ខមិនសុខចិត្តបានមកប្តឹងអោយនគរបាលប៉ុស្តិ៍ប៉ោយប៉ែតផ្អើលទាំងយប់។
ដែលហេតុការណ៍នេះបានកាលពីថ្ងៃទី៨ខែកុម្ភះឆ្នាំ២០១៩ តាំងពីល្ងាចរហូតយប់។
អ្នកស្រី នួន ស្រី អាយុ៥២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ បាលិលេយ្យ១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានអះអាងប្រាប់ ក្រុមអ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈឆ្នាំ២០១៩ នេះថា មូលហេតុដែលនាំអោយផ្ទុះអំហឹង្សារជេរប្រមាថអ្នកកាើយសែតផ្អើលក្រុងប៉ោយប៉ែតនេះគឺផ្តើមចេញពីម្តាយបង្កើតរបស់គាត់ឈ្មោះហួហេង អាយុ៨២ឆ្នាំ បានឃុបឃិតជាមួយប្អូនប្រុសរបស់អ្នកស្រីឈ្មោះនួយានដោយលួចយកលិខិតផ្ទេរសិទ្ធដីធ្លីរបស់គាត់ដែលមានទំហំ ៤០០ម៉ែត្រការ៉េស្មើ២០ម៉ែត្រគុណ២០ម៉ែត្រស្ថិតនៅក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ដោយបំបែកដីគាត់ជា២ស្មើរ១០ម៉ែត្រគុណ២០ម៉ែត្រ
អ្នកស្រីបន្តទាំងក្តុកក្តួលចិត្តត្បិតត្រូវបានម្តាយនិនប្អូនក្បត់ថា៖កាលពីឆ្នាំ២០០០ រូបគាត់បានប្រមូលលុយផ្ទាលខ្លួនដើម្បីមកទិញដីនៅចំណុចដែលបានរៀបរាប់ខាងលើក្នុងតំលៃជាង១៨០០០បាតដោយទិញបានមួយឆ្នាំពោលគឺក្នុងឆ្នាំ២០០១អ្នកស្រីក៏បានហៅម្តាយគាត់មករស់នៅដោយទុកចិត្តម្តាយននិងកូនអ្នកស្រីក៏បានផ្ញើរប្លង់ដីនៅហ្នឹងម្តាយទៀត។តែអ្វីដែដែលគួរអោយហួសចិត្តនោះគឺនៅក្នុង២០០៩ដែលអ្នកស្រីជួបវិបត្តិសេដ្ឋកិច្ចត្រូវការខ្ចីប្រាក់ពីធនាគារ ទើបអ្នកស្រីសួរទៅម្តាយគាត់ក៏បានប្រាប់ថា៖ប្លងដែលផ្ញើរនោះបានបាត់ហើយៗគាត់ក៏បានបំបែកប្លង់នេះចំនួន១០គុណ២០ម៉ែត្រទៅអោយប្អូនទី២ឈ្មោះនួនអុក ដើម្បីខ្ចីយកដាក់ធនាគារសិន ពេលនោះដោយសាអង្ករក្លាយបាយណាមួយម្តាយមានជំងឺខ្សោយបេះដូងផងទើបខ្ចិលនិយាយតែអ្នកស្រីមិនបានប្រគល់អោយទេ។
លុះមកដល់រសៀលថ្ងៃទី៨ខែកុម្ភះឆ្នាំ២០១៩នេះស្រាប់ឈ្មោះនួនយីប ជាប្អូនប្រុសពៅបានទូរស័ព្ទហៅអ្នកស្រីអោយមកផ្ទេរសិទ្ធដីធ្លីនេះអោយរូបគេជាកូនពៅនិងឈ្មោះនួន យាន ជាបងទី៥ ពេលនោះធ្វើអោយអ្នកស្រីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយបានហៅអ្នកកាសែត២នាក់ទៅជួយពិនិត្យមើលភាពមិនប្រក្រតីនេះតែបែមានផ្ទុះជម្លោះពាក្យសំដីប៉ុនប៉ងប្រើអំពើរហឹង្សាដាក់អ្នកសែតថែមទៀត។
ដោយឡែក លោក សេង ចាន់ឌី មេភូមិចាន់គិរី ដែលជំពាក់វាក់វិនហើយរងការចោទប្រកាន់ពីស្ត្រីរងគ្រោះថាបានឃុបឃិតក្លែងឯកសារសាធារណកាត់ប្លង់របស់គាត់១០ម៉ែត្រគុណ២០ម៉ែត្រអោយទៅម្តាយឪពុករបស់គាត់និងកាផ្ទេរទៅអោយប្អូនៗបន្តនោះបាន ឆ្លើយបង្វែរសាច់រឿងថា៖លោកមិនច្បាស់ទេព្រោះរឿងនេះកើតឡើងមុនពេលលោកកាន់ជាមេភូមិផងតែតាមដឹងដីនេះមានឈ្មោះ ស យ៉េន និងឈ្មោះហួ ហេង ដែលជាឪពុកម្តាយបានធ្វើប្លង់ក្នុងឆ្នាំ២០០៧ ចំណែកអ្នកស្រី នួន ស្រីទើបធ្វើនៅក្នុងឆ្នាំ២០០៩ប៉ុណ្ណោះតែបែជាឈ្មោះនួនស្រី មកអះអាងថាជាដីគាត់ទៅវិញហើយអួតថា៖អ្នកខាងណាក៏ដឹងថាដីនេះជាដីរបស់ខ្លួនដែរតខាងអជ្ញាធរយើងមិនទាន់បានធ្វើការស៉ើបអង្កេតអោយបានច្បាស់លាស់នៅឡើយក៏មិនហ៊ានសន្និដ្ឋានថាយ៉ាងណាដែរ។លោកក៏បានបញ្ជាក់ថាជម្លោះក្នុងគ្រួសារបែបនេះគួរតែភាគីទាំងអស់ធ្វើការសម្រុះសម្រួលគ្នាប្រសើរចាងប្តឹងទៅតុលាការ។
ទោះជាយ៉ាងណារឿងនេះមិនបានស្ងប់ស្ងាត់ទេ គឺលឺតម្រុយថាខាងនគរបាលខេត្តបន្ទាយមានជ័យបានកំពុងតែយកចិត្តទុកដាក់ស្រាវជ្រាវលើបញ្ហាការក្លែងឯកសារស្នាមមេដៃនេះទៅធ្វើ កោសល្យវិច័យបើសិនជារកឃើញថាមានការក្លែងបន្លំស្នាមមេដៃច្បាស់ជាអ្នកពាក់ព័ន្ធក្នុងក្លែងបន្លំនេះនិងជាប់រយីងរយោងដូចកំពឹសមិនខានឡើយ៕