លោក ជា កែវ សុធី ជាអង្គរក្សលោក ហ៊ុន សែន បង្ករភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អូរបីជាន់ តើសម្តេច តេជោ ហ៊ានប្រើអភិក្រមទី៥ ទេ???
បន្ទាយមានជ័យៈ នៅថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៩ សារព័ត៌មាន បានសំភាសន៍ជាមួយប្រជាពលរដ្ឋ រងគ្រោះ ដីធ្លី ដែលមានលោក ជា កែវសុធី ជាអង្គរនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកធ្វើទុក្ខបុកម្នេញ សព្វបែបយ៉ាង មកលើប្រជាពលរដ្ឋជាម្ចាស់ដីពិតប្រាកដ ។
កាលពីថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ២០១៨ សាលាដំបូង ខេត្តបន្ទាយមានជ័យ បានបើក សវនាការ លើសំណុំរឿងព្រហ្មទណ្ឌ ៣៨០ ចុះថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០១៦ ដោយបានចោទ ប្រកាន់មកលើប្រជាពលរដ្ឋ ចំនួន០៩ រូប មានៈ អ្នកស្រី ឡុង សុគន្ធី លោក នង នី អ្នកស្រី ជា ភួងម៉ា ឡៃ លោក អ៊ុក តាំង លោក ផល សារ៉ន លោក ឈឹម ឈុនទ្រី លោក ថា ទន (មេភូមិថ្នល់បត់ ឃុំ អូរបី ជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ) លោក ទឹម ណាំ និង លោក ទឹម តឿម ពីបទ “ ប្រើហិង្សាទៅ លើអ្នកកាន់កាប់អចលនវត្ថុ ដោយសុចរិត និង ធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស” ។
នៅក្នុងសវនាការ សមាសភាពចៅក្រមជំនុំជម្រះ មានលោក ឡូយ ចាន់ត្រា ចៅក្រមជំនុំជម្រៈ លោក សេង គឹមឡាក់ ព្រះរាជអាជ្ញារង លោក លី ត្រាយ ក្រឡាបញ្ជី ។ ចំណែក ដើមបណ្តឹង មានលោក ជា កែវសុធី ជាមន្ត្រីអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី នៃទីបញ្ជាការដ្ឋានអង្គរក្សសម្តេចនាយករដ្ឋមន្ត្រី និង លោក ទិត្យ លន់ ក៏មន្ត្រីអង្គរក្សរបស់លោក ហ៊ុន សែន ដែរ ហើយភាគីចុងចោទ មានតែអ្នកស្រី ឡុង សុគន្ធី ចំណែកជនត្រូវចោទផ្សេងៗ មិនបានចូលសវនាការទេ ដោយសារតែមិនមានដីកាកោះឲ្យ ចូល រួមសវនាការ ។
នៅក្នុងសវានាការ លោក ជា កែវសុធី បានឆ្លើយទៅលើសំណួររបស់លោក ចៅក្រមថាៈ កាលពីមុន ដីរបស់លោកនៅជិតភ្នំតែហាំងឯណោះ តែនៅពេលលោក ចុះបេសកម្ម ស្រាប់តែដីរបស់លោក ត្រូវបាន លោក អ៊ុង អឿន អតីតៈអភិបាលខេត្តបានយកអស់ នៅពេលពួកគាត់ត្រឡប់មកវិញ ទើបលោក អ៊ុង អឿន បានចេញលិខិត សជណ កាលពីខែ ០៥ ឆ្នាំ២០១៥ ដោយបានផ្តល់ដីដល់ក្រុមអង្គរក្សរបស់ លោក ទំហំ ៣០ហិកតា នៅលើដីទំនាស់សព្វថ្ងៃនេះ ។ តាមពិតទៅដីដែលក្រុមអង្គរក្សរបស់ លោក ជា កែវសុធី ជាដីរបស់ប្រជាពលរដ្ឋសហគមន៍ថ្នល់បត់ មានតាំងពីឆ្នាំ២០០៦ មកម្លេះ ។ ក្រុមលោក ជា កែវ សុធី ចូលទៅនៅលើដីរបស់ប្រជាពលរដ្ឋ តាមរយៈ លិខិត សជណ របស់លោក អ៊ុង អឿន ។ ក្នុងពេលដែលក្រុមអង្គរក្សចូលទៅកាន់កាប់លើ ដីរបស់ប្រជាពលរដ្ឋនេះ ប្រជាពលរដ្ឋបានធ្វើការតវ៉ា ទាម ទារដីនេះមកវិញ ។ នៅចុងឆ្នាំ២០១៣ លោក ជា កែវសុធី បានអោយខាងក្រុមនិស្សិត ធ្វើការវាស់វែង ចុះវាស់វែងក្បាលដី ជាលក្ខណៈប្រព័ន្ធ ដើម្បីចេញប្លង់កម្មសិទ្ធិ ។ នៅមុនចេញប្លង់កម្មសិទ្ធិ ប្រជាពលរដ្ឋ បាននាំគ្នាដាក់បណ្តឹងតវ៉ាលើការបិទផ្សាយក្បាលដីនេះ ។ តែរាល់ការប្តឹងផ្តល់នេះ មិនត្រូវមាន ការដោះស្រាយជូនពួកគាត់ទេ ។ លោក ជា កែវសុធី និង លោក ទិត្យ លន់ បានយកដើមចេកទៅ ដាក់លើក្បាលដីរបស់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋបានធ្វើការតវ៉ា ហើយលោក ជា កែវសុធី បាន ដឹកត្រឡប់ទៅវិញ ហើយនេះជាលេសមួយដើម្បីប្តឹងប្រជាពលរដ្ឋទៅតុលាការ ។ នៅក្នុងសវនាការ លោក ជា កែវសុធី មិនភ្លេចយកត្រកូលហ៊ុន មកអះអាងទេ ដូចជា លោក ហ៊ុន សុវណ្ណារ៉ា ដើម្បីបង្ហាញ សាច់ដុំជូនលោកចៅក្រម បានឃើញ អំពីខ្នងបង្អែករបស់ខ្លួន ។ លោក ជា កែវសុធី មិនបានស្គាល់អ្នក ស្រី ឡុង សុគន្ធី ច្បាស់ទេ ដោយបានសារភាព គាត់បានឮតាមគេប្រាប់គាត់ ។ ក្នុងករណីចោទប្រកាន់ នេះគ្រាន់តែវិមតិសង្ស័យសោះ បែរជាចោទប្រកាន់មកលើអ្នកស្រី ។ លោក ជា កែវសុធី បានរំលោភ យកដីរបស់ប្រជាពលរដ្ឋហើយ ដែលមានអ្នកសមគំនិត មានលោក អ៊ុង អឿន បែរចាប់ម្ចាស់ដីដាក់ពន្ធនាគារ ។ ចំពោះរឿងនេះទាំងអ្នកច្បាប់ និង មហាជនរង់ចាំមើលសេចក្តីសម្រេច នឹងប្រកាសសាល ក្រមនៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៨.០០ព្រឹក សាលក្រមសាលាដំបូង ខេត្ត បានប្រ កាលផ្តន្ទាទោសប្រជាពលរដ្ឋម្នាក់រយៈពេល ២ ឆ្នាំ ជាទោសព្យួរ ហើយឲ្យបង់ពិន័យជាប្រាក់ ចំនួន ៥០០.០០០.០(ប្រាំលាន)រៀល ។
លោក ជា កែវសុធី មិនបានដឹងថាដីរបស់ខ្លួន នៅចំណុចណាផង បានប្តឹងប្រជាពលរដ្ឋជាបន្ត បន្ទាប់ទៀត ដោយអាងយន្តជាអង្គរក្សនាយករដ្ឋមន្តី ហ៊ុន សែន ស្ទើតែយកសាលាដំបូង ខេត្ត បន្ទាយមានយកមកធ្វើឧបករណ៍ បំភិតបំភ័យប្រជាពលរដ្ឋ ដូចនៅក្នុងសំណុំរឿងរដ្ឋប្បវេណី លេខ ៣៨២ ចុះថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៦ លោក ជា កែវសុធី បានប្តឹងប្រជាពលរដ្ឋចំនួន ០៩ នាក់ទៀត តែក្នុងចំណោមប្រជាពលរដ្ឋ ៨ នាក់ មិនបានរស់នៅជិត ឬជាប់ដីធ្លីប្តឹងនោះ ឡើយ ដែលមានដីនៅចម្ងាយជាង១៥០០ម ពីកន្លែងដីទំនាស់ ក៏លោក ជា កែវសុធី តាមប្តឹង ដែរ សូម្បីមិនបានប៉ៈពាល់កន្លែងដីទំនាស់នោះផង ។ សាលាដំបូងជាកន្លែងផ្តល់នូវយុត្តិធម៌ ជូនមនុស្សទូទៅ តែហាក់ដូចជា ក្លាយទៅជាឧបករណ៍មួយរបស់លោក ជា កែវសុធី មានតួនាទីជាអង្គរក្សមួយនេះ ។ ថ្មីនេះសម្តេចបានប្រើអភិក្រម ដល់ទី ៥ ហើយ ថាតើអភិក្រមទី៥ នេះ មានអំណាចគតិយុត្តិ ទៅលើលោក ជា កែវធី ដែរទេ? ៕