ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ទីបំផុត!!! ស្រីស្នេហ៍របស់លោក សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សម្រេចចិត្តលេបថ្នាំសម្លាប់ខ្លួនមែន ដោយសារលោកឲ្យឈប់ទាក់ទងទៀត។
Mon,22 April 2019 (Time 08:20 AM)
ដោយ ៖ បញ្ញា (ចំនួនអ្នកអាន: 1248នាក់)


បន្ទាយមានជ័យៈ ស្ត្រីម្នាក់ដែលប្រើប្រាស់គណនី ហ្វេសប៊ុក ឈ្មោះ So Phy សរសេរថា លោក សួន បវរ អភិបាលខេត្តបន្ទាយ មានជ័យ បានយករូបនាងជាគូស្នេហ៍ អស់រយៈពេល ៥ ឆ្នាំហើយ ឥឡូវលោកអភិបាលខេត្ត រូបនេះ បានឲ្យនាងឈប់ទាក់ទងទៅលោកទៀត និងរកចាប់នាងដាក់គុកទៀត ធ្វើឲ្យនាងឈឺចិត្តចង់តែស្លាប់នោះ នៅទីបំផុត នាងបានសម្រេចចិត្តលេបថ្នាំ សម្លាប់ខ្លួនមែន ហើយត្រូវ បានក្រុមគ្រួសារបញ្ជូនមកសង្រ្គោះ ជីវិតនៅមន្ទីរពេទ្យកាល់ម៉ែត។

ម្តាយស្ត្រីរងគ្រោះ បានប្រាប់អ្នកយកព័ត៌មាន(ខ្មែរជាយដែន)ថា កូនស្រីរបស់គាត់ឈ្មោះ ឡៃ សូភី អាយុជាង៤០ឆ្នាំ មានទំនាក់ទំនងស្នេហា ជាមួយលោក សួន បវរ តាំងពីលោក មិនទាន់ឡើងកាន់តំណែងជា អភិបាលខេត្តបន្ទាយមានជ័យ មកម៉្លេះ។

បន្ទាប់ពីកូនស្រី គាត់ខកចិត្ត ឈឺចិត្ត ត្បិតលោកអភិបាលខេត្ត រូបនោះ ឲ្យនាងឈប់ទាក់ទង ទៅលោកទៀត និងរកចាប់នាង ដាក់គុកទៀត ធ្វើឲ្យនាងឈឺចិត្ត រហូតដល់លេបថ្នាំ សម្លាប់ខ្លួន កាលពីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ហើយត្រូវក្រុមគ្រួសារបញ្ជូនទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ។

 

ម្ដាយស្ត្រីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកថា រូបគាត់រាល់ថ្ងៃនេះ គឺរស់នៅដោយសារ កូនស្រីរកស៊ីចិញ្ចឹម បើអត់ពីកូនស្រីគាត់ តើឲ្យគាត់ទីពឹងអ្វី? ឥឡូវនេះ កូនស្រីរបស់គាត់កំពុងប្រឈមុខ នឹងគ្រោះថ្នាក់ទៀត ព្រោះរយៈ ពេល២ថ្ងៃហើយ ដែលកូនស្រីរបស់ គាត់កំពុងសង្រ្គោះក្នុងមន្ទីរពេទ្យ មិនទាន់ដឹងខ្លួននៅឡើយ។

ស្ត្រីជាម្ដាយបញ្ជាក់ថា មូលហេតុដែលនាំឲ្យកូនស្រី របស់គាត់លេបថ្នាំសម្លាប់ខ្លួន និងកំពុងសង្គ្រោះអាយុជីវិតនៅមន្ទីរ ពេទ្យកាល់ម៉ែតនេះ ដោយសារតែលោកសួន បវរ មិនព្រមចេញមុខទទួលខុស ត្រូវចំពោះកូនស្រីគាត់ ធ្វើឲ្យនាង មិនអាចទ្រាំទ្រចំពោះការឈឺចាប់ ដែលលោក សួន បវរ បោកចិត្តយកខ្លួនប្រាណ កូនស្រីគាត់ស៊ីឆ្អែតហើយ ចង់ដោះដៃ មិនទទួលខុសត្រូវ។

 

ថ្មីៗនេះ នាង ឡៃ សូភី ក៏បានបង្ហោះសារទម្លាយ រឿងឈឺចាប់ជាច្រើនជុំវិញទំនាក់ ទំនងស្នេហាលួចលាក់ជាមួយលោក សួន បវរ អភិបាលខេត្តបន្ទា យមានជ័យ ធ្វើឲ្យផ្អើលពេញបណ្ដាញ សង្គមហ្វេសប៊ុក ហើយនាងបានសរសេរសារចុងក្រោយយ៉ាង ដូច្នេះថា “ខ្ញុំសុំលាអ្នកទាំងអស់គ្នារហូត ហើយ ប្រហែលជាខ្ញុំស្លាប់”… “ ខ្ញុំលាអ្នកទាំងអស់គ្នាហើយ លាទាំងអាល័យ កុំអភ័ព្វដូចជាតិនេះ”។ លុះដល់ថ្ងៃទី១៨ ខែមេសា ជាថ្ងៃនាង លេបថ្នាំសម្លាប់ខ្លួន នាងបានសរសេរ លើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ So Phy ថា “ខ្ញុំលាហើយមិត្ត ទាំងអស់គ្នា លាទាំងអាល័យ គ្មានថ្ងៃវិលវិញ”។

 

មុនពេលលេបថ្នាំ សម្លាប់ខ្លួននៅថ្ងៃទី១៨ ខែមេសានោះ ឈ្មោះ ឡៃ សូភី ជាស្រីស្នេហ៍លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានទូរស័ព្ទប្រាប់អ្នក សារព័ត៌មានទាំងទឹកភ្នែកថា នាងបានទិញថ្នាំចំនួន៦០គ្រាប់ សម្រាប់ លេបសម្លាប់ខ្លួន។ នាងមិនចង់រស់ទៀតទេ ដោយសារជីវិតរបស់នាង រស់នៅគ្មានន័យ។ នៅទីបំផុត នាងបានសម្រេចចិត្ត លេបថ្នាំសម្លាប់ខ្លួនមែន។

ម្ដាយស្ត្រីរងគ្រោះបាន ឲ្យដឹងថា នាងឡៃ សូភី កូនស្រីរបស់គាត់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យកាល់ម៉ែត នៅឡើយ ។

 

សូមរំឮកថា កាលពីពេលថ្មីៗនេះ ស្ត្រីម្នាក់បានប្រើប្រាស់ គណនីហ្វេសប៊ុក ឈ្មោះ So Phy បានខមមិន (បញ្ចេញមតិ) ចូលទៅក្នុង ផេកហ្វេសប៊ុកផ្លូវការ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានសរសេរថា លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានយករូបនាងជាគូស្នេហ៍ អស់រយៈពេល ៥ ឆ្នាំហើយ ឥឡូវលោកអភិបាល ខេត្ត រូបនោះ បានឲ្យគាត់ឈប់ទាក់ ទងទៅលោកទៀត ហើយថែមទាំង រកចាប់នាងដាក់គុកទៀតផង។

 

ជាមួយគ្នានោះ នាងបានបង្ហោះរូបភាពមួយចំនួនរ វាងលោក សួន បវរ និងនាង កាលនៅស្និទ្ធសា្នល ផ្អែមល្អែមជាមួយគ្នា បង្ហាញជាភ័ស្តតាងទៀតផង។ មិនតែប៉ុណ្ណោះ នាងក៏បានសរសេរសារ នៅលើហ្វេសប៊ុកថា នាងចង់ស្លាប់ផងដែរ។

ការបែកធ្លាយរឿងលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ផ្ដាច់ស្នេហ៍នេះ បានធ្វើឲ្យកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក ។

 

ស្ត្រីម្នាក់ដែលអះអាងថា ខ្លួនជាស្រីស្នេហ៍ របស់លោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានសូមឲ្យសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយស្វែងរកយុត្តិធម៌ ដោយសារតែលោក សួន បវរ បានឲ្យនាងឈប់ទាក់ទង។ ស្ត្រីរូបនោះ បានអះអាងថា ខ្លួន និងលោកសួន បវរ បានស្រឡាញ់គ្នា អស់រយៈពេល ៥ ឆ្នាំហើយ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នេះ ។

 

ទាក់ទងរឿងនេះ លោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងបញ្ជាក់ប្រាប់ កាលពីរសៀលថ្ងៃទី១៨ ខែមេសាថា “រឿងនេះ ជាការពិត ខ្ញុំមិនលាក់បាំងអីទេ ខ្ញុំក៏គ្មានគំនិតអី អាក្រក់ចំពោះ គាត់ដែរ។ ម្យ៉ាងទៀត គាត់ចេះតែរំខានខ្ញុំ ម្សិលមិញ (១៧ មេសា) នឹងខ្ញុំជាប់រវល់ ការងារត្រួតពិនិត្យ ទីតាំងសម្រាប់ ថ្ងៃទី២២ ខែមេសា ចឹងហើយគាត់ចេះតែ តេមក ខ្ញុំប្រាប់ថា ឈប់តេមកទៀត ខ្ញុំជាប់រវល់ការងារ”។

 

សូមជម្រាបថា ស្ត្រីម្នាក់នោះ និងលោក សួន បវរ មានទំនាក់ទំនងនឹងគ្នា តាំងពីឆ្នាំ២០១៣ បានរស់នៅជាមួយគ្នា ដូចជាប្តីប្រពន្ធ។

សូមបញ្ជាក់ថា លោក សួន បវរ ជាអតីតមេបញ្ជាការ រងយោធភូមិភាគទី៥ ក្រោយមកជាអភិបាលរងខេត្ត បន្ទាយមានជ័យ និងត្រូវបានតែងតាំង ជាអភិបាលខេត្តបន្ទាយមានជ័យ ជំនួសលោក គោស៊ុំ សារឿត តាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
69 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
2863 នាក់
ខែនេះ :
16093 នាក់
3 ខែនេះ :
54714 នាក់
សរុប :
2468993 នាក់