លោក ទុំ ណូ និងលោក ណុប សំអានមេគយខេត្តព្រះសីហនុធំក្លិនស្អុយទៀតហេីយ
ព្រះសីហនុ៖ ប្រភពពីប្រជាពលរដ្ឋ បានប្រាប់qថាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ លោកទុំ ណូបានត្រូវប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល មួយចំនួនបានចោទប្រកាន់និងដាក់ការ សង្ស័យថាបានប្រព្រឹត្តអំពើពុករលួយ ដោយឃុបឃិតជាមួយឈ្មួញនាំទំនិញ និងប្រេងគេចពន្ឋជាច្រើនប្រភេទ ចូលតាមកំពង់ផែនានាក្នុងអាណា ចក្រខេត្តទេសចរណ៍និងសេដ្ឋកិច្ចមាត់ សមុទ្រមួយនេះ ។បើតាមគេហទំព័រ ក្នុងស្រុកជាច្រើនបានស្រង់សម្តីពលរដ្ឋនិងសង្គមស៊ីវិលចុះផ្សាយថាក្រៅពីលោក ទុំ ណូ ក៍នៅមានមន្ត្រីគយម្នាក់ទៀត ឈ្មោះ ណុបសំអាន ប្រធានការិយាល័យគយនិងរដ្ឋាករប្រចាំ កំពង់ផែទំនប់រលក ខេត្តព្រះសីហនុ ក៏ជាប់ការសង្ស័យបើកដៃឲ្យឈ្មួញនាំទំនិញ គេចពន្ឋជាថ្នូរនឹងការទទួលបានលាភសក្ការៈ ផ្ទាល់ខ្លួនផងដែរ ។
យ៉ាងណាក៏ដោយសារពត៌មាន យើងមិនអាចរកការសុំ អត្ថាធិប្បាយឆ្លើយតបបានទេពីលោក ទុំ ណូ ប្រធានសាខាគយនិងរដ្ឋាករ ខេត្តព្រះសីហនុ ក៍ដូចជាលោក ណុប សំអាន ប្រធានការិយាល័យគយ និងរដ្ឋាករប្រចាំកំពង់ផែទំនប់រលកបានទេ។ បើតាមប្រភពដដែលបានខ្សឹប និងបញ្ជាក់ទៀតថា ទំនិញដែលសង្ស័យថា គេចពន្ឋចូលតាមច្រកកំពង់ផែទំនប់រលក ឬ ផែ លោក សូ ជុងហ៊ួរ ផែកែវផុស និង ផែអន្តរជាតិស្ទឹងហាវ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុជាដើម ។ប្រភពខ្សឹបបន្ថែមថា ទំនិញដែលទំនងជាគេចពន្ឋទាំងនោះរួមមាន៖ សម្ភារការិយាល័យ គ្រឹះស្ថានសិក្សា ម៉ូតូស៊េរីទំនើប គ្រឿងក្រអូប ឬសំអាង សំភារសំណង់ ភេសជ្ជៈកំប៉ុង ឬដបគ្រប់ប្រភេទ ស្រាបៀរ ទូរស័ព្ទដៃស៊េរីទំនើបៗ និងគ្រឿងអេឡិចត្រូនិច។ចំណែកប្រេងសាំង គេចពន្ធគេដឹកចូលមកកាន់តំបន់កោះរ៉ុង ក្រុងព្រះសីហនុរួចគេបូមប្រេង ទុកនៅទីនោះដោយមានស៊ីទែនស្ដុក ប្រេងធំៗរាប់សិបនៅលើកោះ ។ ហើយទើបគេបន្ដដឹកចេញតាម ទូកទៅកាន់ស្រុកស្ទឹងហាវ ផ្គត់ផ្គង់ប្រេងឱ្យឈ្មួញ សម្រាប់ចែកចាយបន្ដ។ ហើយប្រេងមួយចំនួនទៀតត្រូវបានគេ ដឹកតាមទូកទៅកាន់ស្រុកស្រែអំបិល និងខេត្ដកំពត កែបផងដែរ។ ដោយមានអ្នកចាំទទួលចែកចាយបន្ដនៅទីនោះ ។ហើយប្រេងមួយចំនួនទៀត ត្រូវបានគេដឹកតាមទូកចូលក្រុងព្រះសីហនុ និងដឹកចែកចាយបន្ដ ចូលខេត្ដកំពង់ស្ពឺ ភ្នំពេញ និងតាកែវទៀតជាដើម ។ បើតាមពត៌មានក្នុងស្រុកបញ្ជាក់ដែរថា កន្លងមកទំនិញភាគច្រើន ដែលបាននាំចូលតាមច្រកកំពង់ផែមួយ ចំនួនក្នុងខេត្តព្រះសីហនុ ជាពិសេសកំពង់ផែ ឯកជន គឺមិនត្រូវបានមន្ត្រីការិយាល័យគយ និងរដ្ឋាករ ព្រមទាំងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ ប្រចាំការតាមកំពង់ផែនីមួយៗត្រួតពិនិត្យឲ្យបានត្រឹមត្រូវទេ ឬជួនកាលមិនមានការត្រួតពិនិត្យសោះតែម្តង។មន្ត្រីរាជការ និងពលរដ្ឋខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួននៅខេត្តព្រះសីហនុ រួមមាន៖ សមាគមអង្គការសង្គមស៊ីវិលជាដើម ស្នើដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាត់វិធានការបញ្ជូនមន្ត្រីចុះស្រាវជ្រាវ ជុំវិញបទសង្ស័យនៃបទល្មើសនាំចូលទំនិញគេចពន្ធតាមច្រកកំពង់ផែនានាក្នុងខេត្តព្រះសីហនុ ឲ្យបានឆាប់និងមានប្រសិទ្ធភាព។
សូមរម្លឹកថា៖ លោក ទុំ ណូអតីតប្រធានសាខាគយនិងរដ្ឋាករខេត្តប៉ៃលិនបានបើកដៃឲ្យ ក្រុមឈ្មួញ នាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ចូលតាមច្រកព្រំដែនអន្តរជាតិនិងច្រករបៀងនានាក្នុងខេត្ត ធ្វើអោយបាត់ចំណូលចូលរដ្ឋយ៉ាងសន្ធឹកសន្ធាប់ក្នុងមួយខែៗ ដើម្បីជាថ្នូរនឹងផលប្រយោជនបក្ខពួក របស់ខ្លួន។ លោកទុំណូធ្លាប់មានកំហុស បច្ចេកទេសក្នុងធ្វើឲ្យបាត់ចំណូលពន្ធគយយ៉ាងសន្ធឹកសន្ធាប់បែបនេះហើយ ទើបមន្ត្រីក្រោមឱវាទក្នុងខេត្តប៉ៃលិនបានអំពាវនាវឲ្យលោកបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាពិនិត្យមើលទង្វើមិនប្រក្រតីរបស់លោកទុំណូ។
សូមបញ្ជាក់ថាពាក់ព័ន្ធ និងជុំវិញករណីខាងលើនេះកន្លងមក សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបាន ចេញបទបញ្ជាលេខ០១ប.បចុះថ្ងៃទី០៩ ខែតុលាឆ្នាំ២០១៦ កន្លងមកនេះដោយចុះហត្ថលេខាដោយប្រមុខរដ្ឋាភិបាលកម្ពុជា ផ្ទាល់ដើម្បីបញ្ចៀសការ ប៉ះពាល់ដល់ចំណូលពន្ធរបស់រដ្ឋនិង ការប្រកួតប្រជែង ជាពាណិជ្ជកម្មដែលជាតម្លាភាពលើការប្រមូលពន្ធរបស់រដ្ឋ? បែរជាកំពុងកើតមាននៅភាពអសកម្មយ៉ាងពេញបន្ទុកនាពេលបច្ចុប្បន្ននៅខេត្តព្រះសីហនុដែលគ្រប់គ្រងដោយទុំណូប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុបាននិងកំពុងតែធ្វើសកម្មភាពផ្គើនទៅនឹងបទបញ្ជា របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនយ៉ាងពេញបន្ទុកផងដែរ។បើយោងតាមលិខិត បទបញ្ជាលេខ០១ប.ប សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនបានចេញបញ្ជា ដល់កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរដែនដី ឱ្យចូលរួមប្រតិបត្តិការ បង្ក្រាបបទល្មើស ឲ្យខាងតែបានជាទីបំផុតក្នុងការបើកប្រតិបត្តិការបង្ក្រាប ដែលនឹងចែក ចេញ ជាពីរប្រភេទគឺប្រភេទទី០១លំដាប់ថ្នាក់ជាតិដោយអន្តរក្រសួងឯប្រភេទទី០២លំដាប់ថ្នាក់មធ្យមត្រឹមថ្នាក់ខេត្ត។ជាងនេះទៅទៀតកាលពីពេលកន្លងទៅនេះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យ តែងតាំងសមាសភាព បង្ក្រាបនិងទប់ស្កាត់ អំពើរត់ពន្ធខុសច្បាប់ ដោយមាន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជាប្រធាន អគ្គនាយកគយនិងរដ្ឋការ ជាអនុប្រធានអចិន្ត្រៃយ៍ហើយ ប្រធានសាខាគយ នៅតាមខេត្ត ក៏មានតួនាទីជា អនុប្រធានអចិន្ត្រៃយ៍ នៅតាមមូលដ្ឋាននីមួយៗ សំដៅធ្វើការងារ ឲ្យមានប្រសិទ្ធភាព ក្នុងការប្រមូលពន្ធជូនរដ្ឋ។ ប៉ុន្តែក្រុមអ្នកតាមដាន កំណែទម្រង់គយ បានលើកឡើងថា វិធានការនេះ មិនសូវមានប្រសិទ្ធភាពនោះទេ? ប្រសិនបើគ្មានការ ផ្លាស់ប្តូរតំណែង មន្ត្រីគយមួយចំនួនទៀតនៅក្នុងប្រទេស ដែលគ្មានឆន្ទៈ ក្នុងការអនុវត្តន៍ កំណែទម្រង់ស៊ីជម្រៅ នាពេលកន្លងមកនោះ?៕