រាជរដ្ឋាភិបាលចេញអនុក្រឹត្យដំឡើងប្រាក់ខែឲ្យចៅក្រមនិងព្រះរាជអាជ្ញាទូទាំងប្រទេស
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញអនុក្រឹត្យមួយស្តីពី “ការកែប្រែ និងការដំឡើងប្រាក់បំណាច់ចៅក្រម និងព្រះរាជអាជ្ញា ” ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ។ អនុក្រឹត្យនេះដែលអង្គភាពព័ត៌មានខ្មែរជាយដែន ទើបទទួលបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នេះ។
យោងតាមអនុក្រឹត្យនេះ ប្រធានតុលាការកំពូល និងអគ្គព្រះរាជអាជ្ញាអម តុលាការកំពូលទទួលបានប្រាក់បំណាច់ចំនួន១០ លានរៀល ឬ ស្មើនឹង ២.៥០០ ដុល្លារ អាមេរិក ។ ក្រៅពីនេះ មន្ត្រីតុលាការ ផ្សេង ទៀត គឺទទួលបានប្រាក់ បំណាច់តាមឋានានុក្រម។
ក្រោយពីរាជរដ្ឋាភិបាលចេញអនុក្រឹត្យដំឡើងប្រាក់ខែនេះ ប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋានសង្ឃឹមថា មន្ត្រីតុលាការនៅ គ្រប់ខេត្តនិងរាជធានី នឹងឈប់ប្រព្រឹត្តអំពើពុករលួយ ស៊ីសំណូកសូកប៉ាន់ ដើម្បីឲ្យសង្គមយើងក្លាយជា សង្គមយុត្តិធម៌មួយនឹងគេ។
អនុក្រឹត្យមួយស្តីពី “ការកែប្រែ និងការដំឡើងប្រាក់បំណាច់ចៅក្រម និងព្រះរាជអាជ្ញា ” ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ មានខ្លឹមសារដើមទាំងស្រុង ដូចខាងក្រោម៖