ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ដាក់ចេញ​​វិធានការក្តៅ ឲ្យអភិបាលទាំង១៤ខណ្ឌ បោសសម្អាត​ល្បែងស៊ីសងគ្រប់ប្រភេទឲ្យអស់
Fri,31 May 2019 (Time 06:40 PM)
ដោយ ៖ រដ្ឋា (ចំនួនអ្នកអាន: 993នាក់)


ភ្នំពេញៈ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញលោក ឃួង ស្រេង បានដាក់ចេញជាវិធានការក្តៅ ក្នុងការបង្ក្រាបបទល្មើស និងល្បែងស៊ីសងគ្រប់ប្រភេទ នៅទូទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានរស់នៅដោយភាពកក់ក្តៅ និងសុខសាន្ត ក្នុងការរស់នៅខណៈដែលប្រទេស ជាតិមានសន្តិភាពពេញបរិបូរណ៍។

ការដាក់ចេញនូវ យុទ្ធនាការបែបនេះ បានធ្វើឡើងកាល ពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីកម្លាំងមាន សមត្ថកិច្ចទាំងពីរ ភេទ អាជ្ញាធរដែនដី ទាំង១៤ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយ ចំនួនទៀត។

 

លោក ឃួង ស្រេង បានមាន ប្រសាសន៍ ថា ការបង្កើតឲ្យមាន កិច្ចប្រជុំគណៈបញ្ជាការ ឯកភាពនេះ ធ្វើឡើងក្នុងគោល បំណង ដើម្បីដាក់ចេញជាផែនការ និងវិធានការផ្សេងទៀតក្នុងការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋនៅ ក្នុងរាជធានីភ្នំពេញ។

 

ក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង ក៏បានលើកឡើង ពីបញ្ហាពាក់ព័ន្ធ នឹងការទប់ស្កាត់រថ យន្តធំៗចូលក្នុងរាជធានីភ្នំពេញ ការដោះស្រាយបញ្ហាការកកស្ទះ ចរាចរណ៍​នៅក្នុងរាជធានីភ្នំពេញ ខណៈដែលរាជធានីមួយនេះ តែងទទួលរង នូវការកកស្ទះចរាចរណ៍រាល់ថ្ងៃ។ មានវិធានការទៅលើ អ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយបើកគេច វេសពីការទទួលខុសត្រូវ មុខច្បាប់ ដែលបង្កឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតប្រជាពលរដ្ឋ។ ការពិនិត្យទៅលើការ កកស្ទះចរាចរណ៍ ដើម្បីរកវិធានការដោះស្រាយ ធ្វើយ៉ាងណាកាត់បន្ថយនូវការ កកស្ទះចរាចរណ៍ នៅតំបន់ស្មុគស្មាញ មួយចំនួន។

 

ពាក់ព័ន្ធនឹងល្មើសល្បែង ស៊ីសងនៅក្នុងរាជធានី ភ្នំពេញ លោក ឃួង ស្រេង បានមានវិធានការ យ៉ាងម៉ឺងម៉ាត់ផងដែរ លោកបញ្ជាក់ថា នៅក្នុងរាជធានីភ្នំពេញ កើតឡើងនូវល្បែងស៊ីសង គ្រប់ប្រភេទ ដែលនេះជាបញ្វហាមួយក្តៅគគុក។ ដូច្នេះទេ​ លោកជំរុញឲ្យ អភិបាលខណ្ឌទាំង១៤ត្រូវយក ចិត្តទុកដាក់ ក្នុងបង្ក្រាបល្បែងស៊ីសង ខុសច្បាប់ទាំងនេះ។ ល្បែងស៊ីសងខុសច្បាប់ទាំងនេះ វាជាចំណុ​ចដែល ផ្ដើមឲ្យមានបទល្មើសផ្សេងៗ ធ្វើអោយបាត់បង់ស្ថេរភាព នៅក្នុងសង្គម ដូចជាអំពើ ឆក់ ប្លន់ លួចជាដើម។ ចំពោះបញ្ហាគ្រឿងញៀន ក៏ជាបញ្ហាប្រឈមមួយដែល យើងបាននិងកំពុងធ្វើការដោះស្រាយ ផងដែរ។

 

ក្នុងកិច្ចប្រជុំនោះដែរ លោក ឃួង ស្រេង ក៏បានដាក់ចេញនូវ វិធានការមួយចំនួន ទៀតដូចជាការ រៀបចំសណ្ដាប់ធ្នាប់ ចិញ្ចើមផ្លូវសាធារណៈ នៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ។ ការមានវិធានការ ទៅលើទូកនេសាទ ដែលចតយ៉ាង អនា​ធិបតេយ្យនៅ តាមដងទន្លេ ពិសេសនៅក្បែរ សណ្ឋាគារសុខា ដែលធ្វើឲ្យបាត់បង់ សណ្ដាប់ធ្នាប់ និងប៉ះពាល់នូវ សោភ័ណភាព នៅរាជធានីភ្នំពេញ។ ការមានវិធានការទៅលើ បែរត្រីមួយចំនួន នៅតាមបណ្ដោយ ដងទន្លេសាប។ ដូច្នេះទេ អភិបាលរាជ ធានីភ្នំពេញ បានជំរុញនិងដាក់ ចេញជាផែនការឲ្យអាជ្ញាធរខណ្ឌដែល មានដែនដីរបស់ខ្លួននៅតាមបណ្ដោយ ដងទន្លេសាបនេះ ត្រូវតែមានវិធាន ការទប់ស្កាត់ ដើម្បីធ្វើយ៉ាងណា ឲ្យទន្លេរបស់យើងមានសោភ័ណ ភាពទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
227 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
3021 នាក់
ខែនេះ :
16251 នាក់
3 ខែនេះ :
54872 នាក់
សរុប :
2469151 នាក់