EU ចង់ឲ្យរាជរដ្ឋាភិបាលកម្ពុជាបោះបង់ចោលលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ
រាជធានីភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថាការចង់បាន របស់សហភាពអឺរ៉ុប គឺចង់ឲ្យរាជរដ្ឋាភិបាលកម្ពុជាបោះបង់ ចោលលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា តែប៉ុណ្ណោះគ្រាន់តែ គេមិននិយាយចំៗការលើក ឡើងរបស់អ្នក នាំពាក្យគណបក្សកាន់ អំណាចនេះ បន្ទាប់ពីសហភាពអឺរ៉ុបបាន ទុកពេល៦ខែឲ្យកម្ពុជា ក្នុងការពិនិត្យដោះ ស្រាយបញ្ហា EBA នេះ ដោយភ្ជាប់នឹង សំណូមពរពាក់ព័ន្ធនឹងស្ថាន ការណ៍នយោបាយផងដែរ ។
យ៉ាងណាក្តីអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា រាជរដ្ឋាភិបាល កម្ពុជាអនុវត្តតាមការ ចង់បាននោះទេ ។ ព្រោះមិនអាចយកឯករាជ្យ និងអធិបតេយ្យ ភាពជាតិទៅដោះដូរ បានទេក្នុងនាមជារដ្ឋអធិបតេយ្យមួយ ។ ទាក់ទិននឹងបញ្ហា EBA នេះដែរលោក យ៉ែម បុញ្ញឬទ្ធិ អតីតអ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិបានលើកឡើង យ៉ាងដូច្នេះថាកម្ពុជាយើងតូច ប្រជាពលរដ្ឋតិច ធនធានមនុស្សមាន កម្រិត ហើយជាពិសេសកម្លាំងជាតិ កម្លាំងសេដ្ឋកិច្ច ត្រូវបានខ្ទេចខ្ទី ដោយភ្លើងសង្គ្រាមដោយអំព់ពុក រលួយឃុបឃិតបំផ្លិចបំផ្លាញជាតិ ។
ដូច្នេះបញ្ហាប្រឈម និងហានិភ័យរបស់ប្រទេសកម្ពុជា យើងក្នុងស្ថានភាព បែបនេះ គឺពិតជាគួរ ឱ្យព្រួយបារម្ភ ដែលយើង ត្រូវរួមគ្នាដោះស្រាយដោយយក ចិត្តទុកដាក់ និងមើលពេលវេលាកំ ណត់ជាក់លាក់ ។ លោកក៏បានរំឮកថា ក្នុងដំណាក់កាលទី១ រយៈពេល៦ខែ (ថ្ងៃ១៣ កុម្ភ:២០១៩ ថ្ងៃ១២ សីហា ២០១៩) នៃការពិនិត្យ និងស្វែងរកការពិតរបស់សហភាព អឺរ៉ុបស្តីពីការអនុវត្តន៍ប្រព័ន្ធ អនុគ្រោះពន្ធគ្រប់មុខទំនិញ លើកលែងគ្រឿងសព្វាអាវុធ (EBA) នេះ គណៈប្រតិភូសហភាពអឺរ៉ុប បានមកបំពេញ បេសកកម្មជាលើកទី២ នៅប្រទេសកម្ពុជា ពីថ្ងៃទី០៣ ខែមិថុនា ដល់ថ្ងៃទី១០ ខែមិថុនា កន្លងមកនេះ ។
លោកបន្តថា ក្ដីសង្ឃឹមលើកិច្ចសហប្រតិបត្តិការអន្តរជាតិ ល្អរក្សាផលចំណេញពី EBA GSP ស្តារ និងពង្រឹងលទ្ធិ ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាព យុត្តិធម៌សង្គម ការដោះលែងលោកកឹម សុខា ។ គឺដើម្បីផ្សះផ្សាជាតិ ឯកភាពជាតិ អភិវឌ្ឍន៍ ពង្រឹងកម្លាំងជាតិ និងកម្លាំងសេដ្ឋកិច្ច ។ លោកបានបន្ថែមថា រយៈពេលនៃការតាមដាន និងវាយតម្លៃនឹងបញ្ចប់នៅពាក់ កណ្តាលខែសីហា ។ ក្រោយពីកាល បរិច្ឆេទនោះសហភាពអឺរ៉ុបនឹងសរសេរ របាយការណ៍នៃការរកឃើញ និងការសន្និដ្ឋានរបស់ខ្លួន ។
ប្រទេសកម្ពុជា នឹងមានរយៈពេលមួយខែ ដើម្បីឆ្លើយតប នឹងរបាយការណ៍នេះ ។ បន្ទាប់មកការសម្រេច នឹងឈានមកដល់ ។ ដូច្នេះអ្វីដែលសំខាន់ ដែលត្រូវដោះស្រាយជាក់ស្ដែង គឺចាប់ពីថ្ងៃនេះដល់ពាក់ កណ្ដាលខែសីហា មុនពេលបញ្ចប់នៃ ការសិក្សាវាយតម្លៃ ៕