ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សង្គ្រាមប្រលងប្រជែងគ្នារវាងបក្សឆ្វេងនិយម និងបក្សស្តាំនិយម យកថ្ងៃទី៩ ខែមិថុនាឆ្នាំ២០១៩ ជាថ្ងៃស៊ីនំ បញ្ចុក
Mon,03 June 2019 (Time 04:28 PM)
ដោយ ៖ បុប្ផា (ចំនួនអ្នកអាន: 1401នាក់)


ភ្នំពេញៈ នំបញ្ចុកជានំកេរ្តិ៍ដូនតាខែ្មរ មានឈ្មោះល្បីតាំងពីយូរយារណាស់មកហើយ រហូតមានអក្សរសិល្ប៍រឿងធនញ្ជ័យ ដែលស្តេចបំបរបង់ចោលទៅស្រុកចិន ក៏បាននិយាយអំពីនំបញ្ចុកដែរ ។ នៅក្នុង មេសា ឆ្នាំ២០១៩ រហូតដល់ ខែមិថុនា ឆ្នាំ ២០១៩ នំបញ្ចុកបានល្បីល្បាញខ្លាំងណាស់ ទូទាំងប្រទេស និងពិភពលោក ក្រោយពីក្រុមគណបក្សឆ្វេងនិយម បាននាំគ្នាញាំយ៉ាងឆ្ងាញ់ពិសារ ហើយថែមទាំង ណាត់គ្នាញាំនៅថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៩ ទៀត ។ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០១៩ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានគណបក្សស្តាំនិយមដ៍ធំមួយនេះ បាន ប្រាប់ដល់សមាជិករបស់ខ្លួន​ ឲ្យពិសារនំបញ្ចុកនៅថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ២០១៩ដែរ ។

លោក ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា បាននិយាយនៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១៩ ថា” ថ្ងៃក្រោយបើអាឯងប្រកាសស៊ីនំគ្រក់ អញក៏ស៊ីនំគ្រក់ បើអាហ្អែងប្រកាសស៊ីបញ្ឆែវ អញក៏ស៊ីបញ្ឆែវ  បើអាហ្អែងប្រកាសស៊ីនំបញ្ចុក អញក៍ស៊ីនំបញ្ចុកដែរ តែបើស៊ីដំថ្ម អាហ្អែងស៊ីម្នាក់ឯងទៅ”   ។ លោក បានបញ្ជាក់បន្ថែមថាៈ ល្បិចប៉ុណ្ណេះវាស្តួចស្តើងណាស់ បើពួកអាផ្កាប់មុខយកទិវា ៩ មិថុនា ជាទិវាស៊ី នំបញ្ចុក យើងក៏ធ្វើទិវាស៊ីនំបញ្ចុកដែរ។

 នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោក ផុង សុជាតិ ជាអតីតៈសមាជិកគណបក្សសង្គ្រោះជាតិ ហើយជាក្រុមការងារពង្រឹងបក្សស្រុកស្វាយចេក បានសរសេរ ដោយបញ្ឆិតបញ្ឆៀងថាៈ ឳហត់ ពេកហើយ រត់តាមតាមតា រហូត កាលតាទៅជួបកម្មកររោងចក្រ ស្រាប់ឪធ្វើត្រាប់តាម កាលតាដាំដំ ណាំ ឪដាំដំណំាដែរ ហើយឥឡូវឪរត់តាមចេះពិសារនំបញ្ចុកដែរហើយ ។ នំបញ្ចុកមានចលនាឡើង ចាប់តាំងពីតុលាការ ខេត្តបាត់ដំបង បានចេញដីកាកោះអ្នកពិសារនំបញ្ចុកជាច្រើននាក់ ដើម្បីសាកសួរ រឿងតំលៃនំបញ្ចុកមួយចានថ្លៃប៉ុន្មាន ? តុលាការខេត្តនេះ ត្រូវបានគេដាក់រហ័សនាមថ្មីមួយគឺ” តុលាការនំបញ្ចុក”  ចលនាស៊ីនំបញ្ចុកនេះ បានរីកធំឡើងៗ រហូតខេត្តបន្ទាយមានជ័យ ដែលកើតក្នុង ស្រុកមួយចំនួន ដូចស្រុកមង្គលបូរី ក្រុងប៉ោយប៉ែត ស្រុកស្វាយចេក ក្រុងសិរីសោភ័ណ និង ក្នុងភូមិ មួយចំនួនទៀត ដែលប៉ូលិសខិតខំយកលេស ដើរល្បាត ដើម្បីការពារសណ្តាប់ធ្នាប់ តាមពិតទៅអុក ឡុកកុំឲ្យអតីតៈសកម្មជនសង្គ្រោះជាតិ ជួបជុំគ្នាស៊ីនំបញ្ចុកនិយាយរឿងនយោបាយ ។ សកម្មជនខ្លះ ដូចលោក ទួត វាសនា អតីតៈក្រុមប្រឹក្សាស្រុកមង្គលបូរី មកពីគណបក្សសង្គ្រោះជាតិ ត្រូវបានលោក ស៊ីន ណារ៉ាក់ អធិការស្រុកមង្គលបូរី បានហៅទៅសាកសួរច្រើនលើកច្រើនសារ មានទាំងការគំរាមកំ ហែងសព្វបែបយ៉ាង រហូតថានឹងនាំខ្លួនលោក ទួត វាសនា ទៅដាក់គុក ទាំងគ្មានច្បាប់ចែងទៀតផង ។ ក្នុងដំណើរការគំរាមមិនខ្លាច សម្លុតមិនភ័យ ជាស្មារតីអតីតៈសមាជិកគណបក្សប្រឆាំង ទើបនៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១៩នេះ  លោក ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលគេហៅ បុរសខ្លាំងនោះ បានប្រកាសប្រាប់ឲ្យសមាជិក របស់ខ្លួន ប្រារព្ធទិវាស៊ីនំ បញ្ចុក នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៩ដែរ ។

អ្នកឃ្លាំមើលការវិវត្តន៍សង្គម បាននិយាយថាៈ មន្ត្រីនយោបាយខ្លួនចាស់ នយោបាយនៅខ្ចីណាស់ មិន

ទាន់ចេះស្លៀកខោខ្លួនឯងច្បាស់ផង នៅក្នុងប្រទេសមួយបើមានមន្ត្រីនយោបាយដូចនេះ ប្រជាពលរដ្ឋ រស់នៅក្នុងសង្គមនោះ ពិបាករកបានណាស់នូវយុត្តិធម៌សង្គម

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
272 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
3066 នាក់
ខែនេះ :
16296 នាក់
3 ខែនេះ :
54917 នាក់
សរុប :
2469196 នាក់