ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ជនជាតិ​ដើម​ភាគតិច​ មានការ​ភ័យ​ខ្លាច​ គេ​យក​ដី​ទុក​ឲ្យ​ក្រុមហ៊ុន
Tue,04 June 2019 (Time 10:43 AM)
ដោយ ៖ សោភា (ចំនួនអ្នកអាន: 1038នាក់)


ខេត្តមណ្ឌលគិរី៖ ជនជាតិ​ដើម​ភាគតិច​រស់នៅ​ភូមិ​ពូ​ត្រុំ សង្កាត់រ​មនា បាន​នាំ​គ្នា​ទៅ​សាលា ក្រុង​សែន​មនោ​រម្យ នា​ព្រឹក​ថ្ងៃ​ទី​០៣ មិថុនា ២០១៩ ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ ក្រោយ​ពួក​គាត់​ឃើញ​មន្ត្រី​បរិស្ថាន​នាំ​គ្នា​ចុះ​ដាក់បង្គោល​តាម​ដីចំការ និង​ដី​ព្រៃ​ជា​ច្រើន​កន្លែង គ្មាន​ជូនដំណឹង​ដល់​ប្រជា ពលរដ្ឋ​ក្នុង​មូលដ្ឋាន ដោយ​ពួក​គាត់ ភ័យ​ខ្លាច​គេ​យក​ដី​ទុក​ឲ្យ ក្រុមហ៊ុន ។

តំណាង​ប្រជា សហគមន៍ រស់នៅ​ភូមិ​ពូ​ត្រុំ បាន​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ១០០​នាក់ បាន​នាំ​គ្នា​ទៅ​កាន់​សាលាក្រុង ដើម្បី​សុំ​ឲ្យ​លោក អភិបាល​ជួយ​ពិនិត្យ និង​រក​ដំណោះស្រាយ ករណី​មាន​មន្ត្រី​បរិស្ថាន​ចុះ​បោះបង្គោល​ព្រំ​ដី នៅ​ជា​ច្រើន​ចំនុច​ជិត តំបន់​ទឹកធ្លាក់​ក្បាល​ព្រះ ដែល​កំពុង​លេច ឮ​ថា​មាន​ក្រុមហ៊ុន​មួយ កំពុង​ស្នើរ​សុំ អភិវឌ្ឍន៍​ដី​ទីនោះ ទៅ​ជា​កន្លែកម្សាន្ត ។

 

ករណី​ខាងលើ អ្នក​ភូមិ​មានការ​ព្រួយបារម្ភ អំពី​ការ​បាត់បង់ ដីធ្លី​ដូច​ជា ដីចំការ ដី​តំណម និង​ដី​កប់ខ្មោច​ជាដើម ។ មិន​ត្រឹមតែ​នាំ​គ្នា ទៅ​កាន់​សាលាក្រុង​នោះ​ទេ ក្រុម​អ្នក​ភូមិ​បាន​ដាក់​លិខិត​ជំទាស់ នឹង​តវ៉ា​ទៅ​អភិបាលខេត្ត ដោយ​បាន​លើក​ឡើង​ថា ពួក​គាត់​កើតទុក្ខ មិន​សុខចិត្ត​សុំ​ប្តឹង​ចំពោះ ករណី​មន្ត្រី​ជំនាញ នៃ​មន្ទីរ​បរិស្ថាន ខេត្តមណ្ឌលគិរី ព្រមទាំង​ប្រធាន​សហគមន៍ នៅ​ក្នុងភូមិ​ពូ​ត្រុំ ដែល​បាន​នាំ​គ្នា ទៅ​ដាក់​បង្គោល​យក​ដី ចំនួន​៧២​ហិ​កតា នៅ​ត្រង់​ចំនុច​ទឹកធ្លាក់ ក្បាល​ព្រះ សម្រាប់​ឲ្យ​ទៅ ក្រុមហ៊ុន ធ្វើការ​វិនិយោគ​ដោយ​គ្មាន ការពិគ្រោះ​យោបល់​ពី​អ្នក​ភូមិ ។

 

ក្នុង​លិខិត​ដដែល អ្នក​ភូមិ​ពូ​ត្រុំ បាន​ស្នើរ​សុំ​ដល់​អភិបាលខេត្ត មណ្ឌលគិរី ពិចារណា​លើ​ការ​ប្តឹង​ជំទាស់ ចំពោះ​ការ​វិនិយោគ នៅ​លើ​ផ្ទៃដី​៧២​ហិ​កតា​នេះ ដែល​ជា​គម្រោង​ប៉ះពាល់​ដល់ ដី​តំណម និង​ព្រៃ​ខ្មោច​ចាស់ ដែល​អ្នក​ភូមិ​ទាំងអស់​គ្នា​កំពុង ថែរក្សា​យូរយា​ណាស់​រហូត​មក ដល់​បច្ចុប្បន្ន ។

 

ឆ្លើយ​តប​ករណី ខាងលើ​នេះ​លោក​ឡុ​ង វិបុល អភិបាលក្រុង សែន​មនោ​រម្យ បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បោះ បង្គោល តាម​ដី​សហគមន៍ ឬ​ដីចំការ​នានា​នៅ​ក្បែរ ទឹកធ្លាក់​ក្បាល​ព្រះ គឺ​មន្ត្រី​ជំនាញ​គ្រាន់ តែ​កំណត់​ឲ្យ​បាន​ច្បាស់​ថា តើ​ដី​ណាមួយ​ជាក​ម្មសិ​ទ្ឋ​របស់​អ្នក​ភូមិ ឬ​ដី​ព្រៃ​សម្រាប់​កប់ខ្មោច ពោល​ចែក​ឲ្យ​ដាច់​រវាង​ដី​សម្រាប់​ការ​អភិវឌ្ឍន៍ ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍ ដែល​បម្រើ​ផលប្រយោជន៍ ដល់​សាធារណៈ ជា​ពិសេស​បងប្អូន ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ផ្ទាល់ តែ​ម្តង ។ លោក​អភិបាលក្រុង​ថា ការ​វិនិយោគ​របស់​ក្រុមហ៊ុន​នឹង​ហុច ផល​វិជ្ជមាន​ជា​ច្រើន​ដល់​ប្រជា សហគមន៍ នៅ​ពេល​មានការ​អភិវឌ្ឍ បាន​ល្អ​ស្អាត​អ្នក​ភូមិ​អាច​លក់​ផលិត ផល​នានា​ជូន​ភ្ញៀវ​ទេសចរណ៍ ដើម្បី​បង្កើន​ចំណូល​ប្រចាំ​ថ្ងៃ ផ្គត់ផ្គង់​គ្រួសារ ។

 

ចំណែក​លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​យ៉ាង​ខ្លី​ថា ករណី​តវ៉ា​នេះ​ប្រជាពលរដ្ឋ​គាត់ នៅ​តែ​មានការ​ព្រួយបារម្ភ​អំពី​ការ បាត់បង់​ដី​កម្ម​សិទ្ធ របស់​ពួក គាត់​ដែល​កំពុង​អាស្រ័យ​ផល តាំងពី​ដើម​មក ។ ប៉ុន្តែ​ជា​ការ​ពិត​វា មិន​ដូច​អ្វី​ដែល អ្នក​ភូមិ​កំពុង​គិត​នោះ​ទេ ។ ទោះជា​យ៉ាងណា គេ​នៅ​មិន​ទាន់ដឹង​ថា តើ​ក្រុមហ៊ុន​ណា​នោះ​ទេ ដែល​ត្រូវ​ចូល​ទៅ​វិនិយោគ​នៅ ទឹកជ្រោះ​ក្បាល​ព្រះ តែ បើ​តាម​ប្រភព​មាន ក្រុមហ៊ុន​ចំនួន​៧ ដែល​បាន​ដាក់​សំណើរ​ទៅ​ក្រសួងបរិស្ថាន ដើម្បី​អភិវឌ្ឍន៍​ដី​នោះ តំបន់​នោះ លើ​ទំហំ ផ្ទៃដី​ចំនួន​៧០​ហិ​កតា ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
122 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
2916 នាក់
ខែនេះ :
16146 នាក់
3 ខែនេះ :
54767 នាក់
សរុប :
2469046 នាក់