ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សេចក្តីថ្លែងការណ៍រួមបង្ហាញពី ក្តីព្រួយបារម្ភអំពីជោគវាសនាប្រទេសកម្ពុជាប្រឈមនឹងស្ថានភាពនយោបាយនាពេលបច្ចប្បន្ន
Mon,03 June 2019 (Time 05:54 PM)
ដោយ ៖ រដ្ឋា (ចំនួនអ្នកអាន: 1049នាក់)


ថ្ងៃចន្ទ ១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
រាជធានីភ្នំពេញ, ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩

សេចក្តីថ្លែងការណ៍រួម

អង្គការ សមាគម សហជីព សហគមន៍ និងប្រជាពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន មានការ​ព្រួយបារម្ភជា​ខ្លាំង​ចំពោះ​ស្ថាន​ភាពនយោបាយ សេដ្ឋកិច្ច ក្រោយពីការ​គោរព​សិទ្ធិមនុស្ស និងគោលការណ៍​ប្រជាធិបតេយ្យ​ត្រូវ​បាន​ធ្លាក់ចុះ​ចាប់តាំង​ពីការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត ឆ្នាំ២០១៨ ដោយ​ក្រុម​អ្នក​នយោបាយ​មួយក្រុម​ដែលមាន​អ្នក​គាំទ្រ​ជិតពាក់​កណ្តាល​​ប្រទេស​ពីការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ ​ឆ្នាំ២០១៣ និង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ/សង្កាត់ ឆ្នាំ២០១៧ ត្រូវបាន​រំលាយ និងហាមឃាត់​ធ្វើសកម្មភាព​​នយោបាយ​មិន​ឱ្យចូលរួមការ​បោះឆ្នោត ​ឆ្នាំ២០១៨ រួមទាំងការបិទ​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ និងការចោទ​​ប្រកាន់ដោយ​គ្មាន​មូលដ្ឋាន​ដល់អង្គការ​សង្គម​ស៊ីវិល​ថា មាននិន្នាការ​បដិវត្តន៍​ពណ៌។ ប្រសិន​បើស្ថានភាព​នេះ​នៅតែបន្ត អាចនាំឱ្យ​កម្ពុជា​ប្រឈមនឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច អសន្តិ​សុខ និងអស្ថេរភាព ដូចអតីតកាលជាមិនខាន។

យោងតាម​កិច្ចព្រម​ព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៩៣ ​  ព្រះរាជាណាចក្រកម្ពុជា ត្រូវប្រកាន់ភ្ជាប់​នូវគោលការណ៍​ប្រជាធិបតេយ្យ សេរីពុហក្ស និងការគោរព​សិទ្ធិ​មនុស្ស។ ការធ្លាក់ចុះស្ថានភាព​សិទិ្ធមនុស្ស ការគំរាមកំហែងដល់​សកម្មជន​សិទិ្ធមនុស្ស និងសកម្មជន​នយោបាយ​​​ក្នុងពេលថ្មីៗ​កន្លងទៅនេះ បានបង្ហាញថា ស្ថានភាពនេះ​កាន់តែធ្លាក់​ធ្ងន់ធ្ងរទៅៗ ដូចដែលអ្នក​រាយការណ៍​ពិសេសអង្គការ​សហប្រជាជាតិស្តីពី សិទ្ធិមនុស្សនៅកម្ពុជា សហភាពអឺរ៉ុប និងប្រទេសហត្ថលេខី​មួយចំនួន​ទៀត បានស្នើដោយ​ទទូច​ម្តង​ហើយម្តងទៀតឱ្យរដ្ឋាភិបាល​កម្ពុជាស្តារ​ស្ថានភាព​សិទិ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ ដើម្បីបញ្ចៀសការបាត់បង់ការ​លើក​លែង និងអនុគ្រោះពន្ធ។

យើងខ្ញុំសូមរំលឹក និងគាំទ្រទាំងស្រុងនូវស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានចែងថា ការកសាង និង​ការអភិវឌ្ឍប្រទេសត្រូវតែផ្សារភ្ជាប់នឹងការគោរពសិទិ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យដើម្បីបង្ការកុំឱ្យប្រវត្តិ សាស្រ្ត​​​​​អតីតកាលដ៏ជូរចត់វិលត្រឡប់មកវិញបាន។ ការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យត្រូវធានាឱ្យមានការចូលរួមដោយ​ស្មើភាពពីសំណាក់ពលរដ្ឋទាំងអស់ និងគណបក្សនយោបាយនានាដោយគ្មានការរើស អើងនៅក្នុងដំណើរការនៃការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺជាយន្តការតែមួយគត់ដើម្បីធានាថាពលរដ្ឋខ្មែរជាម្ចាស់អំណាច ជាអ្នកសម្រេច​លើជោគវាសនា អនាគតរបស់ប្រទេសជាតិ និងបញ្ចៀស​នូវការប្រើប្រាស់មធ្យោបាយហិង្សាក្នុងការប្រជែងអំណាចគ្នា។

          ប្រវត្តិសាស្ត្រប្រទេសកម្ពុជាបានបង្ហាញថា កង្វះយន្តការនៃការបោះឆ្នោតដោយសេរី​ ត្រឹមត្រូវ និងយុត្តិធម៌ បាននាំឱ្យពលរដ្ឋកម្ពុជារងទុក្ខវេទនាយ៉ាងធ្ងន់ធ្ងរ បែកបាក់ព្រាត់ប្រាសគ្រួសារ និងស្លាប់ច្រើនជាងគេនៅក្នុងសម័យសង្រ្គាមត្រជាក់។ បទពិសោធន៍ដ៏ជូរចត់នេះហើយដែលធ្វើឱ្យមានកិច្ចព្រមព្រៀងសន្តិភាព​ទីក្រុងប៉ារីសនេះកើតឡើង។ ការគ្រប់គ្រង និងការអភិវឌ្ឍប្រទេស ដោយមិនយកចិត្តទុកដាក់ការគោរពសិទិ្ធ​ មនុស្ស និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ អាចនាំឱ្យប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុងសោកនាដកម្មដូចអតីតតកាល។

ហេតុដូច្នេះ យើងខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ​ ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋខ្មែរទូទៅ​គ្រប់និន្នាការនយោបាយទាំងអស់ ដែលជាម្ចាស់ជោគ​វាសនាប្រទេសជាតិ ចូលរួមការពារ និងលើកតម្កើងនូវស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ជាងនេះទៅទៀត រដ្ឋាភិបាល គប្បីចរចាជាមួយសហភាពអឺរ៉ុប និងសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហានយោបាយ និងស្តារលទ្ធិប្រជាធិប​តេយ្យនៅកម្ពុជា និងដើម្បីបញ្ចៀសការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA និងប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ(GSP) ជាគុណប្រយោជន៍សម្រាប់ពលរដ្ឋកម្ពុជាទាំងមូល៕

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖

១.​ លោក ​បណ្ឌិត​ មាស នី, ពលរដ្ឋ

២. លោក បណ្ឌិត ឡៅ ម៉ុងហៃ, ពលរដ្ឋ

៣.​ លោក សុក សំអឿន ប្រធានស្តីទីគណៈកម្មការនាយក(ខុមហ្រែ្វល- COMFREL)

៤.​ សមាគមការពារសិទ្ធិមនុស្ស​ និងអភិវឌ្ឍន៍នៅកម្ពុជា​ (សមាគមអាដហុក- ADHOC)​

៥. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់-Central)

៦. គណ:កម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្រែ្វល- COMFREL)

៧. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-CENTER)

៨. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

៩. សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC-Association)

១០. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)

១១. សម្ព័ន្ធសហជីពកម្ពុជា (CATU)

១២. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)

១៣. បណ្តាញកម្មករធ្វើការងារផ្ទះកម្ពុជា (CDWN)

១៤.សហព័ន្ធ​សហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)

១៥. សមាគមមន្រ្តីរាជការឯករាជ្យកម្ពុជា (CICA)

១៦. អង្គការពន្លកខ្មែរ (PKH)

១៧. អង្គការការពារសិទ្ធិជនជាតិភាគតិច (MIRO)

១៨. សមាគមបណ្ដាញយុវជនកម្ពុជា (CYN)

១៩. អង្គការសម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍ (YCUD)

២០. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)

២១. អង្គការអភិវឌ្ឍសហគមន៍ដើម្បីសន្តិភាព និងនិរន្តរភាព (CDPS)

២២. គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា (និកហ្វិច-NICFEC)

២៣. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)

២៤. សហព័ន្ធសហជីពកម្មករនិយោជិកវិស័យទេសចរណ៍កម្ពុជា (CTUWF)

២៥. សម្ព័ន្ធសហជីពកម្មករដើម្បីការងារ (UCL)

២៦. បណ្តាញពហុវិស័យ (CGCN)

២៧. អង្គការមូលនិធិកែមឡី (KLF)

២៨.​ សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (L.R.S.U)

២៩. សហគមន៍ដីធ្លីចេកមាស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង

៣០. សហគមន៍សាមគ្គីសេអ៊ីប្រាំ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

៣១. សហគមន៍ព្រែកត្របែក ថ្មធំ អណ្តូងទឹក ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

៣២. សហគមន៍ដីធ្លីអូរដំរី ខេត្តព្រះសីហនុ

៣៣. សហគមន៍សាមគ្គីរមាសហែក ខេត្តស្វាយរៀង

៣៤. សហគមន៍កសិករទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

៣៥. សហគមន៍អូរកម្ពុជា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

៣៦. សហគមន៍លើកស្ទួយសិទ្ធិមនុស្ស និងដីធ្លី ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល

៣៧. សហគមន៍កសិករសំរោងមានជ័យ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង

៣៨. សហគមន៍កសិករស្រែប្រាំង ស្រុកតំបែ ខេត្តត្បូងឃ្មុំ

៣៩. សហគមន៍ដីធ្លីក្បាលហុងទឹក ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

៤០. សហគមន៍ដីធ្លីអូរខ្សាច់ ស្រុកស្ទឹងហាវ ខេត្តព្រសីហនុ

៤១. សហគមន៍ព្រែកត្រែង ស្រុកស្ទឹងហាវ ខេត្តព្រសីហនុ

៤២. សហគមន៍អូរត្រជាក់ចិត្ត ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

៤៣. សហគមន៍ដីធ្លីបាតខ្ទះ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

៤៤. សហគមន៍អណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

៤៥. សហគមន៍ដីធ្លីស្ពានឆេះ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

៤៦. សហគមន៍ការពារសិទ្ធិដីធ្លីអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

៤៧. សហគមន៍ដីធ្លីត្រពាំងជោ ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ

៤៨. សហគមន៍រស្មីសាមគ្គី ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ

៤៩. សហគមន៍ដីធ្លីជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

៥០. សហគមន៍ចង្គុំទី១ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

៥១. សហគមន៍ដីធ្លីសាមគ្គីអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង

៥២. សហគមន៍មានជ័យ ស្រុករំដួល ខេត្តស្វាយរៀង

៥៣. សហគមន៍អភិរក្សព្រៃឈើកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង

៥៤. សហគមន៍ថ្មធំ,អណ្តូងទឹក,ព្រែកត្របែក ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

៥៥. សហគមន៍កំពង់អំពិល ស្រុកកញ្ចៀច ខេត្តព្រៃវែង

៥៦. សហគមន៍កសិករស៊ាងឃ្វាង ស្រុកកំចាយមា ខេត្តព្រៃវែង

៥៧. សហគមន៍ប្រស្រែ ស្រុកបាភ្នំ ខេត្តព្រៃវែង

៥៨. សហគមន៍កសិករអង្គស្វាយ ស្រុកឈូក ខេត្តកំពត

៥៩. សហគមន៍កុកតារៀ  ស្រុកសំរោង ខេត្តតាកែវ

៦០. សហគមន៍វាយឈ្នះ ស្រុកសំរោង ខេត្តតាកែវ

៦១. ក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា

៦២. សម្ព័ន្ធកម្មករចំណាកស្រុកកម្ពុជា

៦៣. សមាគមកសិករដើម្បីអភិវឌ្ឍន៍ និងជីវភាព (FALD)

៦៤. សហគមន៍កសិករត្រពាំងទ្រា ស្រុកសំរោង ខេត្តតាកែវ

៦៥. សហគមន៍កសិករកណ្ដាល ស្រុកសំរោង ខេត្តតាកែវ

៦៦. សហគមន៍កសិករកន្លែងខ្លា ស្រុកបាទី ខេត្តតាកែវ

៦៧. សហគមន៍កសិករដកពរ  ស្រុកសំរោង ខេត្តតាកែវ

៦៨. សហគមន៍កសិករត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ

៦៩. បណ្ដាញសកម្មភាពដើម្បីសហគមន៍ ខេត្តព្រះវិហារ

៧០. បណ្ដាញសហគមន៍ព្រៃព្រះរកា ខេត្តព្រះវិហារ

៧១. បណ្ដាញសហគមន៍ព្រៃឈើ ខេត្តព្រះវិហារ

៧២. បណ្ដាញសហគមន៍ជនជាតិដើមភាគតិច ខេត្តព្រះវិហារ

៧៣. បណ្ដាញម្លូព្រៃ

៧៤. បណ្ដាញសង្គមស៊ីវិល ខេត្តព្រះវិហារ

៧៥. បណ្តាញអាស៊ានសម្រាប់ការបោះឆ្នោតដោយសេរី (អានហ្រ្វែល-ANFREL)

៧៦. សហព័ន្ធជាតិចលនាសាមគ្គីភាពប្រជានេសាទស្រីលង្ការ

៧៧. បណ្ដាញសកម្មភាពតស៊ូដើម្បីអភិរក្សបរិស្ថានអនាគត ប្រទេសកាមេរ៉ូន

៧៨. សម្ព័ន្ធប្រជាជនដើម្បីអធិបតេយ្យភាពស្បៀងអាហារពិភពលោក

៧៩. សម្ព័ន្ធចលនាកសិករអាស៊ី ប្រទេសហ្វីលីពីន

៨០. យុវជនដើម្បីអធិបតេយ្យភាពស្បៀងអាហារពិភពលោក

៨១. សម្ព័ន្ធចលនាកសិករតំបន់មេគង្គ ប្រទេសថៃ

៨២. សហព័ន្ធយុវកសិករ ប្រទេសនេប៉ាល់

៨៣. សម្ព័ន្ធចលនាប្រជាជនថ្នាក់ជាតិ ប្រទេសឥណ្ឌា

៨៤. សហព័ន្ធកសិករ កម្មករ វិស័យការងារ និងសិទ្ធិប្រជាជន ប្រទេសឥណ្ឌា

៨៥. សាមគ្គីនៃប្រជាជនដើម្បីសមធម៌ ប្រទេសប៉ាហ្គីស្ថាន

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
264 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
3058 នាក់
ខែនេះ :
16288 នាក់
3 ខែនេះ :
54909 នាក់
សរុប :
2469188 នាក់