ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្រុមហ៊ុនអចលនទ្រព្យ”ទ្រព្យយើង” បានបើកសិក្ខាស្តីពី” អចលនទ្រព្យ និងមុខជំនួញ”
Sun,09 June 2019 (Time 05:54 PM)
ដោយ ៖ រដ្ឋា (ចំនួនអ្នកអាន: 812នាក់)


កាលពីថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៧ និង ៣០នាទី ក្រុមហ៊ុនអចលនទ្រព្យ”ទ្រព្យយើង” បានប្រារព្ធសិក្ខាសាលាស្តីពី” អចលទ្រព្យ និង មុខជំនួញ”  នៅ  Destiny Coffee  ស្ថិតនៅភូមិបាលិលេយ្យ ២ សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានវាគ្មិនចំនួន ៤ រូ​ប ដែលជាអ្នកមានបទពិសោធន៍ក្នុងទីផ្សារអច លនទ្រព្យ មកធ្វើបទបង្ហាញ ដល់សិក្ខាកាម និង អ្នកវិនិយោគទុន សរុប ចំនួន ៥៥ នាក់ ។ បទបង្ហាញរបស់វាគ្មិននីមួយៗ បានបង្ហាញនូវប្រធានបទខុសៗគ្នា ដែលតម្រូវទៅតាមរបទនៃសេដ្ឋកិច្ចទីផ្សារផ្នែក អចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា និងសន្ទុះទីផ្សារកំពុងតែកើនឡើង ជាលំដាប់ ។

វាគ្មិន ចំនួន ៤ រូប មានៈ លោក ឆាត វិជ្ជា ប្រធាន លោក ហួត សំបូរ ជាអនុប្រធាន ក្រុមហ៊ុនអចលនទ្រព្យ”ទ្រព្យយើង”  កញ្ញា ស្រីណៃ ជាជំនាញទីផ្សារអចលនទ្រព្យ និង កញ្ញា ឈិញអឺ ជាជំនាញទីផ្សារអចលនទ្រព្យ ។ សិក្ខាសាលានេះ បានផ្តោតសំខាន់ទៅលើ ៩ ចំណុច សំខាន់ ដែលត្រូវធ្វើការ ចែករំលែក ដល់សិក្ខាកាមចូលរួម មានៈ

១. ស្វែងយល់ពីហិរញ្ញវត្ថុ

២. វិនិយោគឆ្លាតវៃ

៣. បង្កើតចំណូលងាយ

៤. បង្កើតទ្រព្យ

៥. រលាស់ខ្លួនចេញពីភាពក្រីក្រ

៦. ឱកាសវិនិយោគចំណេញលុយលាន

៧. បើកភ្នែកទី៣ លើវិស័យវិនិយោគ

៨. ផ្នត់គំនិតអ្នកវិនិយោគ

៩. រៀនវិយោគ ទោះបីក្នុងស្ថានភាពណាក៏ដោយ  

 ក្នុងការធ្វើបទបង្ហាញ របស់កញ្ញា ឈិញអឺ បានលើកអំពីបទពិសោធន៍ជាអ្នកទីផ្សារអចលនទ្រ ព្យ របស់”ទ្រព្យយើង”  ដែលកញ្ញា បានឈានជើងចូលប្រឡូកក្នុងទីផ្សារអចលនទ្រព្យ ដោយមិននឹក ស្មានថាខ្លួនរបស់កញ្ញាអាចធ្វើកើតឡើយ កញ្ញាបានជំនះរាល់ឧបសគ្គជាច្រើន ដែលកញ្ញាបានឆ្លងកាត់កន្លងមក ។ ចាប់ពីកញ្ញាចូលផ្នែកទីផ្សារលក់អចលនទ្រព្យ នៅក្នុងក្រុម នាងមានតួនាទីតូចតាចជាងគេ អ្វីដែល កញ្ញរំពឹងថានៅ ពេលខាងមុខកញ្ញា នឹងមានជីវភាពធូរ ហើយនិងក្លាយជាប្រធានផ្នែកទីផ្សារ សព្វថ្ងៃនេះកញ្ញាបានទទួល តួនាទីឋានៈជាប្រធានផ្នែកទីផ្សារផ្នែកអចលនទ្រព្យ ដែលមានជំនាញក្នុងការលក់អចលនទ្រព្យ ។ កញ្ញា បានបន្ថែមទៀតថា ភាពជោគជ័យ មិនមែនការសាងឡើងម្នាក់ឯងនោះទេ ត្រូវមានការចូលរួម ទាំងអស់គ្នា ដោយយើងចេះធ្វើការជាក្រុម ហើយនិងភាពស្មោះត្រង់និងគ្នា ។ កញ្ញា ឈិញអឺ បានពង្រឹងស្មារតីដល់អ្នកចូលរួមសិក្ខាសាលា ឲ្យចាប់ផ្តើមការគិតនូវគំនិតថ្មី ។

ចំណែកកញ្ញា ស្រីណៃ ជាវាគ្មិនក្នុងសិក្ខាសាលានេះដែរ បានលើកឡើងអំពីជីវិតពិតរបស់ខ្លួន ដែល បានវិវត្តន៍ក្នុងជ្រៀតចូលក្នុងទីផ្សារអចលនទ្រព្យ វិស័យដីធ្លី កញ្ញាបានចាប់ផ្តើមផ្លាស់ប្តូរការគិត ហើយ លើកទឹកចិត្តខ្លួនឯង ថាអាចធ្វើបាន ហើយការឲ្យតំលៃលើខ្លួនឯង ជារឿងសំខាន់សម្រាប់មនុស្សម្នាក់ៗ  កញ្ញា បានចែករំលែកបទពិសោធន៍ជាច្រើនដល់សិក្ខាកាម ឲ្យផ្លាស់ផ្តូរការគិត និងផ្តើមគំនិតថ្មី ដែលមានគោលដៅពិតប្រាកដ យើងនឹងទទួលបានជោគជ័យ ។

សិក្ខាកាមចូលរួមសិក្ខាសាលានេះ កញ្ញា អឿន ធីប ប្រកបមុខរបរលក់លេ តាម Online  តែងតែផ្សាយ បន្តផ្ទាល់ តាមប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ដែលមានគណនេយ្យឈ្មោះ Kelly Jelly  បាននិយាយទាំង ទឹកមុខរីករាយ ហើយរឹងមាំថាៈ នាងបានចូលរួម សិក្ខាសាលាជាច្រើនដងមកហើយ ទាក់ទងជាមួយ វិស័យអចលនទ្រព្យនេះ នាងបានទទួលចំណេះដឹងថ្មីៗ ដែលធ្វើឲ្យនាងបានផ្លាស់ប្តូរនូវការគិត និង ការធ្វើជាច្រើន ។ សព្វថ្ងៃនេះ នាងបានចូលរួមជាមួយក្រុមទីផ្សារលក់អចលនទ្រព្យរបស់ក្រុមហ៊ុន”ទ្រព្យយើង”  ក្នុងរយៈពេលខ្លី  បានធ្វើឲ្យជីវភាពរបស់នាងប្រសើរជាងមុន ។ ក្រៅពីចូលរួមជាមួយក្រុមទីផ្សារលក់អចលនទ្រព្យ”ដីផ្ទះល្វែង និងដីពុះល្វែង”  ឆ្លៀតពេលទំនេរនាងផ្សាយបន្តផ្ទាល់ អំពីការលក់លេ និង ក្រេមម្ស៉ៅរក្សាសម្រស់  ដែលកំពុងតែទាក់ទាញ និងពេញនិយមដល់យុវវ័យសម័យថ្មី ។

ក្នុងខ្លឹមសារ ៩ ចំណុច វាគ្មិនដែលបានចូលរួម បកស្រាយ មានលោក ឆាត វិជ្ជា និង លោក ហួត សំបូរ ជាប្រធាន និង អនុប្រធានក្រុមហ៊ុនអចលនទ្រព្យ “ ទ្រព្យយើង”  បានបកស្រាយទៅតាមចំណុច នីមួយៗ រួមទាំងបានចែករំលែកបទពិសោធន៍ ដែលលោកមានកន្លងមក ។ ក្រុមហ៊ុនមួយនេះ បានចែក រំលែកនូវចំណេះដឹង មិនចេះរីងស្ងួត ដោយមានទស្សនៈវិស័យ និងគោលដៅពិតប្រាកដ មានគោល បំណងរួមមួយគឺ” យើងផ្លាស់ប្តូរការគិត ចូលរួមធ្វើទាំងអស់គ្នា ដើម្បីជីវភាពគ្រួសារបានធូរធា” ។  លោក ប្រធាន និងអនុប្រធាន បានបើកឱកាសដល់អ្នកវិនិយោគទុន  ចូលរួមវិនិយោគ ដើម្បីទទួលបានប្រាក់ ចំណេញទាំងអស់គ្នា ចំពោះអ្នកគ្មានថវិកាក៏អាចចូលរួមបានដែរ ដោយកុំស្ទាក់ស្ទើរ ជាឱកាសមួយ ដែលយើងអាចធ្វើបាន យើងត្រូវចេះបង្កើតឱកាស និងចាប់ឱកាស ដើម្បីជោគជ័យ ក្នុងមុខជំនួញ ។

 ក្រុមហ៊ុនអចលនទ្រព្យ” ទ្រព្យយើង” ជាក្រុមហ៊ុនមួយ កំពុងតែឈានមុខគេ  ហើយជាទីទំនុកចិត្ត  និង ភាពជឿជាក់របស់អតិថិជន  ។ អតិថិជនទទួលបានសេវាកម្ម ទិញដីពុះល្វែង និងផ្ទះល្វែង នៅក្នុង គំរោងឋានមង្គលទី ៣ នៅជាប់ផ្លូវលេខ ៥៨ ឃុំអូរបីជាន់ និងគំរោងដីល្វែងឋានមង្គលទី៤ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ នឹងទទួលបាននូវអត្ថប្រយោជន៍ផលចំណេញយ៉ាងច្រើនក្នុងរយៈពេលខ្លី ៕

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
310 នាក់
ម្សិលមិញ :
426 នាក់
សប្តាហ៍នេះ :
4948 នាក់
ខែនេះ :
20266 នាក់
3 ខែនេះ :
71418 នាក់
សរុប :
988438 នាក់