បក្ស៦ ត្រូវពិន័យ៥លានរៀល ព្រោះមិនធ្វើរបាយការណ៍ឲ្យមហាផ្ទៃ
ភ្នំពេញ៖ គណបក្សនយោបាយ៦ ត្រូវរងពិន័យ៥លានរៀល សម្រាប់គណបក្សនីមួយៗ ក្រោយពួកគេមិន បានបញ្ជូនរបាយការណ៍ ប្រចាំឆ្នាំទៅកាន់ក្រសួង ម ហាផ្ទៃ រយៈពេល២ឆ្នាំ។ នេះបើតាមការឲ្យដឹងពីរដ្ឋ លេខាធិការ ក្រសួងមហាផ្ទៃ។
ក្នុងកិច្ចប្រជុំពិគ្រោះយោបល់រវាងក្រសួងមហាផ្ទៃ និងគណបក្សនយោ បាយចំនួន៣៥ កាលពីរសៀលថ្ងៃទី២១ ខែសីហា លោក ប៊ុន ហុន រដ្ឋលេ ខាធិការក្រ សួងមហាផ្ទៃ បានប្រាប់អ្នកសារព័ត៌មានថា មានគណបក្សនយោ បាយ៦ ពុំបានធ្វើរបាយការណ៍ប្រចាំឆ្នាំ (២០១៧-២០១៨) ដាក់ជូនក្រសួងមហាផ្ទៃនោះទេ ដូច្នេះពួកគេត្រូវពិន័យជាប្រាក់ចំនួន៥លានរៀល។
បក្សនយោបាយទាំង៦នោះ រួមមាន គណបក្សមហាសាមគ្គីជាតិខ្មែរ គណ បក្សវង្គតខេមរៈមហានគរ គណបក្សសិទ្ធិមនុស្ស គណបក្សម៉ូលីណាកា និង អ្នកតស៊ូដើម្បីសេរីភាព គណបក្សសង្គ មប្រជា ធិបតេយ្យ និង គណបក្សប្រជាធិបតេយ្យខ្មែរ។
លោក បានក្រើនរម្លឹកដល់គណបក្សនយោបាយទាំង អស់ ត្រូវរៀបចំរបាយការណ៍បក្សខ្លួនដាក់ជូនក្រសួង មហាផ្ទៃ និងក្រសួងហិរញ្ញវត្ថុ ហើយក្នុងករណីមានគណបក្សណាមួយមិនអនុវត្ត នឹងប្រឈមការផាក ពិន័យចំនួន៥លានរៀលឡើងទៅ។
រដ្ឋលេខាធិការរូបនេះ បញ្ជាក់ថា កិច្ចប្រជុំពិគ្រោះយោ បល់នេះ រៀបចំឡើង ដើម្បីផ្សព្វផ្សាយ និងឈ្វេង យល់បន្ថែមពីខ្លឹមសារច្បាប់ស្តីពីគណបក្សនយោបាយ។ លើសពីនេះគឺដើម្បីពិនិត្យឡើងវិញនូវស្ថានភាពនៃការអនុវត្តច្បាប់ និងបញ្ហាប្រឈមនានា ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយគណនេយ្យភាព តម្លា ភាព និងអព្យាក្រឹត្យភាព។
លោក ប្រាក់ សំអឿន អគ្គនាយករដ្ឋបាលរបស់ក្រ សួងមហាផ្ទៃ ដែលបានចូលរួមប្រជុំដែរនោះ ប្រាប់សារព័ត៌មាន ខ្មែរជាយដែន តាមទូរស័ទ្ទថា ក្នុងចំ ណោម៦គណបក្សនោះ មាន៣គណបក្សហើយ ដែលបានយកថវិកា ទៅជូនក្រសួងមហាផ្ទៃ។ លោក បន្តថា ចំពោះគណបក្ស៣ទៀត បើមិនព្រមយកថវិកាទៅបង់នៅក្រសួងមហាផ្ទៃទេ នឹងរងចំណាត់ការផ្សេងទៀត។
សូមបញ្ជាក់ថា មានគណបក្សនយោ បាយចំនួន៤៤បក្ស បានចុះបញ្ជីផ្លូវការ ហើយក្នុងនោះមានចំនួន៤២ គណបក្សកំពុងមានសកម្មភាពនយោបាយរបស់ខ្លួននៅតាមបណ្តាមូលដ្ឋាននៃរាជធានី-ខេត្ត ខណៈ ២បក្សទៀតមិនមានសកម្មភាពនោះទេ៕