ទីស្តីការគណៈរដ្ឋមន្រ្តី ចេញសេចក្តីប្រកាសលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ទីស្តីការគណៈរដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃសុក្រនេះ។
កិច្ចប្រជុំបានពិភាក្សាលើរបៀបវារៈអំពីសេចក្តីព្រាងច្បាប់ ស្តីពីរបបសន្តិសុខសង្គម និងសេចក្តីព្រាងគោលនយោបាយជាតិស្តីពីភាសាខ្មែរ ព្រមទាំងបញ្ហាផ្សេងៗ។
ខាងក្រោមជាសេចក្តីប្រកាសលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី៖