ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកសម រង្ស៊ី ដាក់ឱ្យសម្ដេចហ៊ុន សែនជ្រើសរើសដើរតាមជនផ្ដាច់ការMARCOS
Tue,27 August 2019 (Time 05:02 PM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 932នាក់)


ភ្នំពេញ៖ លោកសម រង្ស៊ីមានជំនឿជាក់យ៉ាងដូច្នេះនៅមុខពលរដ្ឋខ្មែរអូស្រ្ដាលីកាលពីថ្ងៃ២៥សីហាដែលថា មាតុភូមិនិវត្តន៍របស់លោកនៅថ្ងៃឯករាជ្យគឺមកដាស់កូនខ្មែរឱ្យក្រោកឡើងពីអំពើផ្ដាច់ការ។

អ្នកនយោបាយរូបនេះថា មេដឹកនាំផ្ដាច់ការពីររូបដែលលោកយកមកបង្ហាញគឺមួយរក្សាជីវិតដោយដឹងខ្លួនទាន់និងមួយដឹងខ្លួនមិនទាន់គឺលោក Nicolae Ceausescu។ ប្រធានស្ដីទីនៃអតីតគណបក្សប្រឆាំងនេះថា លោកមិនចង់ឃើញ សម្ដេចហ៊ុនសែនមានវាស នាដូចមេដឹកនាំផ្ដាច់ការរ៉ូម៉ានីក្នុងឆ្នាំ១៩៨៩នោះទេ។ យ៉ាងណា អ្នកនាំពាក្យ បក្សកាន់អំណាច បានប្រមាថវិញថាជីវិតនយោបាយរតបស់លោកសមរង្ស៊ីនឹងត្រូវបញ្ចប់ជីវិតនយោបាយនៅថ្ងៃទី៩វិច្ឆិ​កា។

ដោយខ្លាចមានការបញ្ជាទ័ពឱ្យចាត់ការលើពលរដ្ឋដែលនឹងមកអមដំណើរលោកសមរង្ស៊ីនិងទៅទទួលដំណើររបស់លោកមកកាន់កម្ពុជានៅថ្ងៃទី០៩វិច្ឆិកានៃទិវាឯករាជ្យជាតិឆ្នាំនេះ​គឺលោកសមរង្ស៊ីនៅថ្ងៃទី ២៥ សីហានៅតែបានបន្ដផ្ញើសារពីបរទេសជាវីឌីអូបន្ដទៀតអំពីការបង្ហើបប្រាប់ថាលោកបានរៀបចំកម្លាំងផ្ទៃក្នុងដែលលោកថាកងទ័ពស្នេហាជាតិមួយចំនួនកំពុងរង់ចាំតែការពារពលរដ្ឋនោះទេ។

 

លោកបន្តថា បើពុំនោះសោទថាមានការបញ្ជាគឺមានការប្ដូរទិសដៅចុងកាណុងមិនខាន។

លោក ថា សម្ដេច ហ៊ុន សែនមិនគាំទ្រអំណាចប្រជាពលរដ្ឋនោះទេ ជាហេតុនាំឱ្យគេឃើញថា លោកពឹងពាក់បរទេសមានវៀតណាម មានចិន ហើយពួកគេទាំងនោះមានឱកាសបានមកគ្រប់គ្រងកម្ពុជា ដែលបែបនេះលោកថា ការទាមទារប្រជាធិបតេយ្យរបស់លោកគឺស្មើនឹងទាមទារឯករាជ្យឱ្យកម្ពុជា។

 

តាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យគឺជាលទ្ធិដែលមានពលរដ្ឋជាម្ចាស់អំណាចដ៏ធំ ហើយលោកសមរង្ស៊ីថា អំណាចពលរដ្ឋនេះហើយអាចធ្វើឱ្យជនផ្ដាច់ការភាយខ្លួនចេញបាន។ វោហាសាស្រ្ដរបស់លោកពីក្នុងវត្តអារ៉ាមមួយនៃវត្តពុទ្ធរង្សីនៃទីក្រុងម៉ែលប៊នដោយ បានប្រាប់ជាដំបូន្មានទៅវិញ គឺលោកសូមឱ្យសម្ដេចហ៊ុនសែន យកគម្រូតាមFerdinand Marcos រត់ចេញពីប្រទេសហ្វីលីពី និង មិនគួរឱ្យកងទ័ពស្នេហាជាតិចាប់យកទៅបាញ់ចោលទាំងប្ដីទាំងប្រទេសរបៀបលោក Nicolae Ceausescu នោះទេ។

 

ហាក់ដូចជាកំពុងនិទានរឿងរបស់ លោក សមរង្ស៊ីថាការបញ្ជារបស់លោកម៉ាកូសធ្វើឡើងមិនបានសម្រេច​ទេក្នុងការឱ្យកងទ័ពបង្រ្កាបពលរដ្ឋខ្លួន។បដិវត្តន៍អំណាចប្រជាជន នៅឆ្នាំ ១៩៨៦ បាន ទំលាក់ការ​ដឹកនាំផ្ដាច់ការរបស់ប្រធានាធិបតី Ferdinand Marcos ដែលពេលនោះប្រជាជនហ្វីលីពីនងើបបះបោរនៅទូទាំង ប្រទេស ដោយមានកងទ័ពចូលរួមជាមួយប្រជាជនផងដែរទោះបីពេលនោះ Marcos បានបញ្ជាកងទ័ពអោយបង្រ្កាប ប្រជា ជនខ្លួនឯងក៏ដោយ។

 

ក៏ប៉ុន្ដែអ្វីដែលធ្វើអោយកងទ័ពចូលរួមជាមួយជនស៊ីវិល គឺ ពេលនោះមានឧត្តមសេនីយ៍មួយចំនួនមិនសហការជាមួយលោក Ferdinand Marcos។ ទម្រាំតែមាន ការទម្លាក់លោក Marcos គឺមានការតវ៉ា និងធ្វើបាតុកម្មជាប់ៗគ្នា តាំងពីឆ្នាំ ១៩៨៣ ហើយត្រូវបាន ទម្លាក់នៅឆ្នាំ ១៩៨៦។ តែបន្ដមកនោះ ហ្វីលីពីនរៀបចំការបោះឆ្នោតឡើងវិញ ប្រធានាធិបតីឡើងកាន់អំណាច តាមរយៈការបោះឆ្នោត គឺលោកស្រី Corazon Aquino។ ប្រធានាធិ បតីនេះត្រូវបានមើលឃើញថា នាំមកនូវរបបប្រជាធិបតេយ្យស្អាតស្អំជាងគេ។  តែពេលនេះ លោក ម៉ាកូសបានដឹងអំពីទំហំចិត្តរបស់ប្រជាពលរដ្ឋស៊ីវិល និង កងទ័ពចំពោះខ្លួន ជាហេតុនាំឱ្យវាសនារបស់លោក ម៉ាកូសឆ្លងផុតគ្រោះភ័យត្រង់នេះលោក សមរង្ស៊ីនិទានថា៖

 

នេះគឺអតីតកាលនៃមេដឹកនាំផ្ដាច់ការក្នុងតំបន់អាស៊ីអាគ្នេយ៍មួយ ក្រោយបីឆ្នាំបន្ទាំប់ពីឆ្នាំ១៩៨៦ជោគវាសនានៃមេដឹកនាំផ្ដាច់ការទ្វីបអឺរ៉ុបមួយឯណោះវិញ ដំបូងមានលក្ខណៈផ្ទុះចលនាទាមទាររបស់ប្រជាពលរដ្ឋស្រដៀងគ្នានេះដែរក៏ប៉ុន្ដែចុងខ្សែនៃជីវិតគឺការរត់គេចមិនទាន់ពេល។ទំរាំផ្ដួលរំលំរបបផ្ដាច់ការរ៉ូម៉ានី គឺប្រជាជនរូម៉ានីបានចំណាយពេលវេលា និងបះបង់ចោលមុខរបរពួកគេ នាំគ្នាឡើងមកកាន់រដ្ឋធានី បុយការ៉េសមកទាញទម្លាក់លោកCeausescu តែម្ដង។ ពោលគឺនៅថ្ងៃទី១៦ ខែធ្នូ បន្ទាប់ពីអភិបាល ជនជាតិភាគតិចហុងហ្គារីម្នាក់បានចេញមុខនិយាយប្រឆាំងនឹងគោលនយោបាយផ្ដាច់ការរបស់ លោក Nicolae Ceausescu។ស្របពេលដែលដឹងថាកងទ័ពលែងគាំទ្រខ្លួនហើយនោះ លោក Ceausescu និងភរិយារបស់លោក គឺលោកស្រីElena ក៏បានភៀសខ្លួន ចេញពី ប្រទេស ខណៈពេលដែលបាតុកម្មបានផ្ទុះឡើងជាច្រើនកន្លែងក្នុងទីក្រុងមួយចំនួន នៃប្រទេស រូម៉ានី។ តែបាតុករតាមចាប់ត្រឡប់មកវិញហើយនាំខ្លួនមកប្រឈមមុខនឹងទោសឧក្រិដ្ឋដែលលោកបាន ប្រព្រឹត្តក្នុងអំឡុងជាមេដឹកនាំ រូម៉ានី។

 

មកដល់ចំណុចនេះលោក សមរង្ស៊ីថាខ្លួនមានការអាណិតជោគវាសនាសម្ដេច ហ៊ុន សែនយ៉ាងដូច្នោះ៖

តែយ៉ាងណា ថ្មីៗនេះ ទំព័រហ្វេសប៊ុកសម្ដេចហ៊ុនសែនទើបបានបង្ហោះនូវបទចម្រៀងដែលតាក់តែងដោយផ្ទាល់ដៃរបស់លោក គឺ បទទទាយំឆ្លងឆ្នាំ២០១៩ គឺក្នុងអត្ថន័យថា លោកសមរង្ស៊ីគឺជាទណ្ឌិតដែលឱ្យតែមកដល់ដីកម្ពុជាមានអាជ្ញាធរវាយខ្នោះបញ្ចូលពន្ធនាគារទៅវិញ។

 

ឆ្លើយតបនឹងការប្រមាថ របស់ លោកសមរង្ស៊ី អ្នកនាំពាក្យ បក្សកាន់អំណាច លោកសុខឥសាន្ត មិនទទួល យកលក្ខខណ្ឌរបស់លោកសមរង្ស៊ីនោះទេ។ តែលោកបានប្រមាថលោកសមរង្ស៊ីវិញថា ជីវិតអ្នកនយោបាយនេះ នឹងចប់នៅថ្ងៃទី៩វិច្ឆិកាអោយតែលោកជាន់ដីកម្ពុជាម្ដងទៀត។

 

លោកសុខឥសាន្ត បញាក់ថា សម្ដេចហ៊ុន សែនជាមេដឹកនាំដែលឡើងកាន់អំណាចតាមរយៈ​ការបោះ​ឆ្នោត។

 

អ្នកសង្កេតការណ៍ខ្លះថា នៅពេលលោកសមរង្ស៊ីមកដល់អាចនឹងមានដំណោះស្រាយនយោបាយមួយកើតឡើងហើយពេលនោះសហគមន៍អន្តរជាតិ មានជាអាថិ៍អាមេរិក និងសហភាពអឺរ៉ុបនឹងដើរតួនាទីកាន់​​តែសកម្ម៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
235 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
3029 នាក់
ខែនេះ :
16259 នាក់
3 ខែនេះ :
54880 នាក់
សរុប :
2469159 នាក់