ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី ចេញលិខិតអញ្ជើញរដ្ឋលេខាធិការ ក្រសួងកសិកម្មម្នាក់ ទៅបំភ្លឺពាក់ព័ន្ធបញ្ហាព្រៃឈើនៅថ្ងៃទី១២ ខែកញ្ញា
Fri,30 August 2019 (Time 05:39 PM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 916នាក់)


មណ្ឌលគិរី ៖ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី លោក ហៀង សុភក្ដ្រ បានចេញលិខិតអញ្ជើញរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធាន លេខាធិការដ្ឋានសម្បទានដីសេដ្ឋកិច្ច លោក ចាន់ សាវុឌ្ឍ ចូលទៅអយ្យការដើម្បីធ្វើការសួរនាំ បំភ្លឺពាក់ព័ន្ធទៅនឹងបញ្ហាព្រៃឈើ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខ។

 

នេះបើយោងតាមលិខិតអញ្ជើញរបស់ព្រះរាជអាជ្ញា ដែលបណ្ដាញព័ត៌មាន ខ្មែរជាយដែន ទទួលបាននៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ។

 

នៅក្នុងលិខិតអញ្ជើញលោក ហៀង សុភក្ដ្រ ចង់ឲ្យលោក ចាន់ សាវុឌ្ឍ បំភ្លឺពាក់ព័ន្ធការអនុញ្ញាតជំហ៊ានទី១ ចំនួន១,០០០ហិចតា ក្នុងអនុតំបន់I, អនុតំបន់II ចំនួន២,០០០ហិចតា, អនុតំបន់III ចំនួន២,០០០ហិចតា, អនុតំបន់IV ចំនួន២,០០០ហិចតា និងអនុតំបន់V ចំនួន២,៧៤១ហិចតា របស់ក្រុមហ៊ុន ផេស៊ីហ្វ្រិកហ្គ្រន យ៉ញ,ស្ដុក ខមភេនីលីមីធីត នៅក្នុងខេត្តមណ្ឌលគិរី។

 

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩កន្លងទៅ ក៏ត្រូវបានព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី ក៏បានអញ្ជើញលោក ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្មទៅបំភ្លឺផងដែរ ពាក់ព័ន្ធបញ្ហាព្រៃឈើទាំងនេះ តែក្រោយការសួរនាំព្រះរាជអាជ្ញា បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញនៅថ្ងៃដដែលនោះផងដែរ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
152 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
2946 នាក់
ខែនេះ :
16176 នាក់
3 ខែនេះ :
54797 នាក់
សរុប :
2469076 នាក់