បេក្ខជនទទួលបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុបឆ្នាំ២០១៩នេះ មានការកើនឡើង ចំនួនដល់ទៅ…
ភ្នំពេញ៖ បើយោងទំព័រហ្វេសប៊ុកផ្លុវការ របស់ ក្រសួង អប់រំ យុវជន និងកីឡា បានអោយដឹងថា បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ ជាប់ចំនួន ៦៨.៦២% ធៀបនឹងឆ្នាំ២០១៨ ជាប់ចំនួន ៦៧.០៧% ក្នុងខាងក្រសួងក៏បានបញ្ជាក់ដែរថា បេក្ខជនទទួលបាននិទ្ទេស A ទាំង ៤៤៣នាក់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។
ក្នុងនោះមកពីរាជធានីភ្នំពេញចំនួន១៤១នាក់, ខេត្តសៀមរាប ៣៨នាក់, បាត់ដំបង ៣២នាក់, ខេត្តតាកែវ ២៩នាក់, ខេត្តកំពង់ចាម ២៧នាក់, ខេត្តព្រៃវែង ២៧នាក់, ខេត្តបន្ទាយមានជ័យ ២៥នាក់, ខេត្តកណ្តាល ២៣នាក់, ខេត្តកំពត ២៣នាក់, ខេត្តត្បូងឃ្មុំ ១៥នាក់, ខេត្តកំពង់ធំ១៤នាក់, ខេត្តព្រះសីហនុ ១៣នាក់, ខេត្តស្វាយរៀង ៨នាក់, ខេត្តពោធិ៍សាត់ ៧នាក់, ខេត្តកំពង់ឆ្នាំង ៦នាក់, ខេត្តកំពង់ស្ពឺ ៦នាក់, ខេត្តក្រចេះ៤នាក់, ខេត្តកោះកុងម្នាក់, ខេត្តមណ្ឌលគិរីម្នាក់ និងខេត្តឧត្តរមានជ័យម្នាក់ ៕