ឧត្តមសេនីយ៍ អុី ចំរើន បានប្រើប្រាស់មន្រ្តីជំនាញចំនួនពីរផ្នែកគឺ ច្បាមចល័ត និងច្បាមការពារ ដែលជាអ្នករកចំណូលមិនចេះរីងស្ងួត
បន្ទាយមានជ័យ៖ សម័យCovit 19 ត្រូវប៉ាន់នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជំរិតទារលុយពីក្រុមហ៊ុនដឹកជញ្ជូនទំនិញ និងឈ្មួញដឹកទំនិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលបានចេញចូលទៅមក ។
បើតាមប្រភពពីមន្រ្តីពាក់ព័ន្ធ នៅច្រកទ្វារអន្តរជាតិបានឲ្រដឹងថា មួយរយ:Covit19នេះ គ្រប់ទឹកតែម្តងហើយ លោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយបុស្តិ៍នគរបាលអន្តប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងបក្ខពួក ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំងខ្លាជាងមុនហើយ ពួកគេបានប្រើឈ្មោះ លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាកយដ្ឋានអន្តោប្រវេសន៍ មកបិតបាំងយ៉ាងរលួន ។
បើតាមមេឈ្មួញដែលបានដឹកទំនិញតាមច្រកទ្វារបានប្រាប់អោយដឹងថា ចាប់តាំងពីបិទព្រំដែនមក ដោយសាតែផ្ទុះជំងឺកូវីត១៩នោះ រថយន្តដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុននឹងឈ្មួញ បានឆ្លងកាត់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតគឺតម្រូវអោយបង់លុយក្បាលរថយន្ត ក្នុងមួយរថយន្តចំនួន១០០០បាត (ចំពោះតែរថយន្តរបស់ក្រុមហ៊ុនដែលទំនិញចូលមកកម្ពុជា) ជារៀងរាល់ថ្ងៃមានចំនួនរាប់រយគ្រឿង ។
ហើយនៅពេលមានទំនិញដឹកចូលទៅប្រទេសថៃវិញ ត្រូវបង់លុយ ៣០មុឺនរៀល ហើយអ្នកដឹកជញ្ជូនទំនិញបាននិយាយបន្តថា បើមិនបានអោយលុយគេទេ គេមិនអនុញ្ញាតិអោយដឹកទំនិញចេញទេ ព្រោះគេបិទព្រំដែនហើយដោយសាផ្ទុះជំងឺកូវិត១៩។
បើយោងតាមប្រភពពីក្រុមហ៊ុនធំៗបានអោយដឹងទៀតថា រថយន្តធំៗដែលបានដឹកទំនិញឆ្លងកាត់ច្រកទ្វារព្រំដែលអន្តរជាតិប៉ោយប៉ែត សុទ្ធតែត្រូវបានបង់លុយ អោយមន្រ្តីនគរបាលអន្តោប្រវេសន៍ ប្រចាំការច្រកទ្វារអន្តរជាតិទាំងអស់ ។
ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ប្រចាំនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រោមការគ្រប់ក្រងរបស់ លោកឧត្តមសេនីយ៍ត្រី អុី ចំរើន បានប្រើមន្រ្តីក្រោមឱវាទ អោយជំរិតទារប្រាក់ទ្វេរដង ពីក្រុមហ៊ុនដឹកជញ្ជូនទំនិញ និងឈ្មួញដឹកទំនិញ ពីប្រទេសថៃ ហើយបានដឹកឆ្លងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្របពេលដែលកំពុងតែបិទច្រកព្រំដែន មិនអោយមានមនុស្សឆ្លងកាត់ពីប្រទេសមួយ ទៅប្រទេសមួយ។ ដែលពាក់ព័ន្ធជាមួយពលរដ្ឋដែលជាអ្នកមានមុខរបរកសុីដឹកជញ្ជូនទំនិញ ពីប្រទេសថៃ ហើយនរគបាលអន្តោប្រវេសន៍ ត្រួតពិនិត្យច្រកទ្វារទាលុយទ្វេរដង។
បន្ទាប់ពីរាប់ក្បាលរថយន្ត ដឹកជញ្ជូនទំនិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក៏មានប្រភពបែកធ្លាយមួយទៀតថា មានការលួចបើកច្រករបៀងខុសច្បាប់មួយកន្លែងទៀត នៅចំណុចខាងជើងច្រកទ្វារអន្តរជាតិប៉ោយប៉ែត កំពុងបន្តដំណើរការរាល់យប់ ដោយបានឃុបឃិតគ្នាជាមួយមេខ្យល់ បានបង្ហូរពលករចំណាក់ស្រុកដោយក្នុងម្នាក់តម្រូវអោយបង់៣៥០០បាតទៀតផង ។
បើតាមក្រុមហ៊ុន និងមេឈ្មួញដែលបានដឹកទំនិញតាមច្រកទ្វារបានប្រាប់អោយដឹងថា ចាប់តាំងពីបិទព្រំដែនមក ដោយសាតែផ្ទុះជំងឺកូវីត១៩នោះ រថយន្តដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុននឹងឈ្មួញ បានឆ្លងកាត់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតគឺតម្រូវអោយបង់លុយក្បាលរថយន្ត ក្នុងមួយរថយន្តចំនួន១០០០បាត (ចំពោះតែរថយន្តរបស់ក្រុមហ៊ុនដែលទំនិញចូលមកកម្ពុជា) ជារៀងរាល់ថ្ងៃមានចំនួនរាប់រយគ្រឿង ។
ហើយនៅពេលមានទំនិញដឹកចូលទៅប្រទេសថៃវិញ ត្រូវបង់លុយ ៣០មុឺនរៀល ហើយអ្នកដឹកជញ្ជូនទំនិញបាននិយាយបន្តថា បើមិនបានអោយលុយគេទេ គេមិនអនុញ្ញាតិអោយដឹកទំនិញចេញទេ ព្រោះគេបិទព្រំដែនហើយដោយសាផ្ទុះជំងឺកូវិត១៩។
បើយោងតាមប្រភពពីក្រុមហ៊ុនធំៗបានអោយដឹងទៀតថា រថយន្តធំៗដែលបានដឹកទំនិញឆ្លងកាត់ច្រកទ្វារព្រំដែលអន្តរជាតិប៉ោយប៉ែត សុទ្ធតែត្រូវបានបង់លុយ អោយមន្រ្តីនគរបាលអន្តោប្រវេសន៍ ប្រចាំការច្រកទ្វារអន្តរជាតិទាំងអស់ ។
ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ប្រចាំនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រោមការគ្រប់ក្រងរបស់ លោកឧត្តមសេនីយ៍ត្រី អុី ចំរើន បានប្រើមន្រ្តីក្រោមឱវាទ អោយជំរិតទារប្រាក់ទ្វេរដង ពីក្រុមហ៊ុនដឹកជញ្ជូនទំនិញ និងឈ្មួញដឹកទំនិញ ពីប្រទេសថៃ ហើយបានដឹកឆ្លងតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្របពេលដែលកំពុងតែបិទច្រកព្រំដែន មិនអោយមានមនុស្សឆ្លងកាត់ពីប្រទេសមួយ ទៅប្រទេសមួយ។ ដែលពាក់ព័ន្ធជាមួយពលរដ្ឋដែលជាអ្នកមានមុខរបរកសុីដឹកជញ្ជូនទំនិញ ពីប្រទេសថៃ ហើយនរគបាលអន្តោប្រវេសន៍ ត្រួតពិនិត្យច្រកទ្វារទាលុយទ្វេរដង។
បន្ទាប់ពីរាប់ក្បាលរថយន្ត ដឹកជញ្ជូនទំនិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក៏មានប្រភពបែកធ្លាយមួយទៀតថា មានការលួចបើកច្រករបៀងខុសច្បាប់មួយកន្លែងទៀត នៅចំណុចខាងជើងច្រកទ្វារអន្តរជាតិប៉ោយប៉ែត កំពុងបន្តដំណើរការរាល់យប់ ដោយបានឃុបឃិតគ្នាជាមួយមេខ្យល់ បានបង្ហូរពលករចំណាក់ស្រុកដោយក្នុងម្នាក់តម្រូវអោយបង់៣៥០០បាតទៀតផង ។
បើតាមមន្រ្តីសង្គមសុីវិលបានលើកឡើងថា ការដែលមន្ត្រីអនុវត្តច្បាប់ កាងបទល្មើសគឺជាអំពើចូលរួមប្រព្រឹត្តបទល្មើស ដែលថ្នាក់លើត្រូវស្រាវជ្រាវដកហូតតួនាទី និងបញ្ជូនទៅតុលាការមានចំណាត់ការផ្លូវច្បាប់ ។
ចំពោះភាពមិនប្រក្រតីរបស់មន្រ្តីនគរបាល អន្តោប្រវេសន៍ ដូចខាងលើនេះ សូមអង្គភាពប្រឆាំងអំពើពុករលួយចាត់វិធានការ ស្រាយជ្រាវ និងស៊ើបអង្កេត លោក ឧត្តមសេនីយ៍ត្រី អុី ចំរើនមេប៉ុស្តិ៍ នគរបាលច្រកទ្វារអន្តរជាតិនេះផង។
ជុំវិញការលើកឡើងទាំងនេះ សារព័ត៌មានខ្មែរជាយដែន រង់ចាំការស្រាយបំភ្លឺពីលោក ឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។