ភ្នំពេញ៖ គួររំលឹកឡើងវិញបន្តិចផងដែរថា លោក សុវណ្ណ រិទ្ធី ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ខ្លួន និងរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ពីការបង្ហោះព័ត៌មានញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ។ កាលពី ថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២០ កន្លងទៅ ដោយមានការសហការ រវាងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ២២:០០នាទី យប់ កំលាំងសមត្ថកិច្ចបានឃាត់ខ្លួន ឈ្មោះ សុវណ្ណ រិទ្ធី។ នៅទីបំផុត នាព្រឹក ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ នេះ មហាជនជាច្រើន ដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក សម្តែងក្តីត្រេអរ និងរំភើបរីករាយ យ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស លោកសុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB រយៈពេល១៨ខែ ប៉ុន្តែទោសនេះ តុលាការឱ្យអនុវត្តតែ ៥ខែ ២៨ថ្ងៃ ប៉ុណ្ណោះ ហើយចំពោះទោសសល់ប៉ុន្មានត្រូវព្យូរ។ បើគិតពីថ្ងៃចាប់ខ្លួន និងឃុំក្នុងពន្ធនាគារ រហូតមកដល់ពេលនេះ មានរយៈពេល៥ ខែ២៨ថ្ងៃ ហើយ ដែលលោក សុវណ្ណ រិទ្ធី បានជាប់ឃុំ ហើយនៅថ្ងៃនេះ ត្រូវមានសេរីភាពឡើងវិញផងដែរ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីតុលាការ។ ក្រោយទទួលបានដំណឹងនេះភ្លាម ភរិយា លោក សុវណ្ណ រិទ្ធី សប្បាយរីករាយយ៉ាងខ្លាំង ព្រមទំាងពោលពាក្យប៉ុន្មានម៉ាត់ ពីក្នុងចិត្តថា “អរគុណថ្នាក់ដឹកនាំ ដែលបានសណ្តោសប្រណី និងអោយខ្ញុំ និងកូនមានស្នាមញញឹមឡើងវិញ នាងខ្ញុំគ្មានអ្វីក្រៅពីម្រាមដៃដប់ អរព្រះគុណដល់ថ្នាក់ដឹកទាំងអស់ គ្រប់ជាន់ថ្នាក់…”៕
ព័ត៌មានគួរចាប់អារម្មណ៍
ពលរដ្ឋ៣ភូមិ នៅស្រុកសណ្ដាន់ រងគ្រោះដោយសារក្រុមហ៊ុន ស៊ីអ ស៊ីខេ ឈូកឆាយរំលោភយកដីពួកគាត់ សុំឲ្យសម្ដេចតេជោជួយអន្តរាគមន៍ (ខ្មែរជាយដែន)
ឆ្នោត សៀមនិងយួន ត្រូវគេបើកលេងម៉ាសេរី នៅទីក្រុងទេសចរណ៍សៀមរាប (ខ្មែរជាយដែន)
រថយន្តធុនធំ ដឹកប្រេងគេចពន្ធ ពីថៃ ចូលកម្ពុជា តាមច្រកជប់គគីរ ម៉ាសេរី (ខ្មែរជាយដែន)
វីដែអូ
ចំនួនអ្នកទស្សនា