ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បទល្មើស ចេញពីប្រភព ល្បែងស៊ីសង ដូចគ្នាប៉ុន្តែ ការអនុវត្តខុសគ្នា ដោយសារប៉ះពាល់ផលប្រយោជន៍
Mo,03 Februar 2020 (Time 10:22 )
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1048នាក់)


ភ្នំពេញ ៖អ្នកតាមដាន ព័ត៌មានពី ករណីបទល្មើស ល្បែងស៊ីសង បានដាក់ជា សំណួរចោទសួរថា ហេតុអ្វីក៏ការអនុវត្ត បង្ក្រាបពីកម្លាំងសមត្ថកិច្ច មិនដូចគ្នា ។ ដូចករណីនៅ ខេត្តកណ្ដាល គ្រាន់តែស្រីៗលេងស៊ីគូម្ដង ៥០០៛សោះ គឺសមត្ថកិច្ច មិនត្រឹមតែចុះបង្ក្រាបប៉ុណ្ណោះទេ គឺថែមទាំងសរសេរផ្លាកពាក់លើក រួចថតបង្ហោះ ឲ្យសាធារណៈជន មើលដើម្បីបង្ហាញពី ស្នាដៃថែមទៀតផង ។

សកម្មភាពសមត្ថកិច្ចខាងលើ ត្រូវបានមហាជន ដាក់ជាសំណួរថា តើល្បែងស៊ីសងជល់មាន់ និងអាប៉ោងបៀរ ដែលមានមេក្លោងឈ្មោះម៉ាប់ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហេតុអ្វីក៏សមត្ថកិច្ច មិនហ៊ានបង្ក្រាបទៅវិញ?។  ម្យ៉ាងវិញទៀត ករណីបង្ក្រាបបទល្មើស គ្រប់ប្រភេទ ត្រូវបានសម្ដេចនាយករដ្ឋមន្ត្រី បញ្ជាឲ្យទូរទស្សន៍ទាំងអស់ ត្រូវចាក់ផ្សាយរឿងតុលាការមុខដែកឡើងវិញ ដើម្បីធានាថា រាល់ការអនុវត្តគឺ គ្មានតូចគ្មានធំដើម្បីធ្វើជាខ្នងបង្អែកនោះទេ ចុះហេតុអ្វីក៏បទល្មើសជល់មាន់ បង្កប់អាប៉ោងបៀរដែលមាន មេក្លោងឈ្មោះម៉ាប់ សមត្ថកិច្ចមិនបង្ក្រាបទៅវិញ ។

ចម្លើយវាងាយស្រួលឆ្លើយទេ ព្រោះបើពួកគាត់លេងស៊ីគូ ដែលជាល្បែងស្រីៗ ដាក់ម្ដង៥០០៛ រឿងអីសមត្ថកិច្ច មិនចាប់ដើម្បីបង្ហាញពីស្នាដៃ ទុកធ្វើរបាយការណ៍នៅពេល ដល់ថ្ងៃឡើងស័ក្ដិ ។ ប៉ុន្តែបើពិនិត្យមើលទៅលើ ល្បែងជល់មាន់ និងអាប៉ោងបៀរ ដែលមានមេក្លោងឈ្មោះម៉ាប់ នៅសង្កាត់ស្ទឹងមានជ័យ៣វិញ គឺអ្នកភ្នាល់ដាក់សុទ្ធតែដុល្លា រាប់រយរាប់ពាន់បែបហ្នឹង គឺពិតជាគេមានលទ្ធភាព ក្នុងការផ្ដល់ផលប្រយោជន៍ ទៅឲ្យសមត្ថកិច្ច និងអាជ្ញាធរខណ្ឌ រួមទាំងរាជធានី ថែមផងទើបគ្មានអ្នកបង្ក្រាប ។

ចំពោះការចោទសួរថា សម្ដេចនាយករដ្ឋមន្ត្រី បញ្ជាឲ្យស្ថានីយ៍ទូរទស្សន៍គ្រប់ប៉ុស្ដ៍ ចាក់ផ្សាយរឿង តុលាការមុខដែក ក្នុងន័យដាស់ស្មាតីអាជ្ញាធរ និងសមត្ថកិច្ចត្រូវ អនុវត្តចំពោះបទល្មើស ឲ្យបានត្រឹមត្រូវដូចគ្នា ដោយគ្មានលំអៀង ដូចប៉ាវចិនក្នុងរឿងតុលាការមុខដែក គឺវាគ្រាន់តែជា សាច់រឿងចិន ដែលអ្នកនិពន្ធចង់បង្ហាញពី ប្រសិទ្ធភាពនៃច្បាប់ វាទាល់តែមានបុគ្គល ដូចប៉ាវចិន ទើបសង្គមមាន យុត្តិធម៌តែប៉ុណ្ណោះ ។ ព្រោះរឿងចិនដែលមានចំណងជើងថា ផ្ការីកក្រោមពន្លឺព្រះខែ ជាង១០០ភាគវិញ គឺអ្នកនិពន្ធបានបង្ហាញឲ្យឃើញ ក្នុងសង្គមចិនក្នុងរជ្ជកាលនោះថា ពិតជាគ្មានខុសគ្មានត្រូវគ្មានខ្មៅគ្មានស គ្មានល្អគ្មានអាក្រក់ អ្វីនោះឡើយ ។ នៅពេលដែលចៅហ្វាយស្រុក អតីតជាសិស្ស សួរទៅកាន់គ្រូថា បើគ្មានខុសគ្មានត្រូវ តើមានអ្វីទៅវិញលោកគ្រូ? ចម្លើយគឺ មានតែមួយទេនោះគឺ ផលប្រយោជន៍ទើប អាចដោះស្រាយអ្វីៗ បានទាំងអស់ ។

ដូច្នេះមិនចាំបាច់ឆ្ងល់ច្រើន នាំកើតរោគស្ដ្រេសនោះទេ ព្រោះចម្លើយពិតប្រាកដគឺ អ្នកឆ្ងល់ពូកែ ខាងសួរអាចសន្មត់បានថា សង្គមខ្មែរបច្ចុប្បន្នកំពុងតែ ដើរតាមគន្លងអ្នកនិពន្ធរឿង តុលាការមុខដែក ដែល បង្ហាញពី យុត្តិធម៌នៅក្នុងសង្គម ឬក៏ដូចក្នុងរឿងផ្ការីកក្រោមពន្លឺព្រះខែ ដែលតម្រូវឲ្យឈ្មួញ និងមន្ត្រីត្រូវមើលឃើញ គ្រប់ដំណោះស្រាយគឺ ពឹងផ្អែកទៅលើតែ ផលប្រយោជន៍ ។ ព្រោះចម្លើយពិតប្រាកដ ដែលចោទសួររឿង លេងស៊ីគូ៥០០៛ ត្រូវគេចាប់ព្យួរផ្លាកលើក និងល្បែងជល់មាន់ នៅសង្កាត់ស្ទឹងមានជ័យ ៣ភ្នាល់ម្ដងៗ រាប់ពាន់ដុល្លា គ្មានសមត្ថកិច្ចណាហ៊ានចាប់ គឺអាចប្រៀបប្រដូចទៅនឹង យុត្តិធម៌ក្នុងរឿងតុលាការ មុខដែកឬក៏ផលប្រយោជន៍ ក្នុងរឿង ផ្ការីកក្រោមពន្លឺព្រះខែ បានយ៉ាងច្បាស់ហើយ ។ ជាក់ស្ដែងថ្មីៗនេះ មានអ្នកកាសែតទៅថតកន្លែង បទល្មើស ជល់មាន់ របស់លោកម៉ាប់ ត្រូវក្រុមបើកល្បែង ដេញកាប់រត់យករួចខ្លួន ។ អីចឹងហើយ បានតែ សូមផ្ដាំថា សូមកុំមើលរឿង តុលាការមុខដែក ហើយរួចទៅអនុវត្ត ដូចអ្នកក្លាហានចាន់ចាវ ព្រោះបើ គ្មានផលប្រយោជន៍ទេ ស្មានថាពួកជនល្មើស ដែលអនុវត្តបទល្មើស បែបហ្នឹងអាចបន្ត សកម្មភាពបទល្មើស បានដោយរបៀបណា ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
234 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
3028 នាក់
ខែនេះ :
16258 នាក់
3 ខែនេះ :
54879 នាក់
សរុប :
2469158 នាក់