ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បែកធ្លាយមេគយខេត្តកំពង់ស្ពឺលោក ឈួន ហៃ គិតតែប្រមូលលុយតាមរបៀបពុករលួយមិនញញេីតអ្វីទាំងអស់
Mo,22 Juni 2020 (Time 09:04 )
ដោយ ៖ រតនា (ចំនួនអ្នកអាន: 931នាក់)


កំពង់ស្ពឺ៖ ប្រភពពីមន្ត្រីគយនៅក្នុងខេត្តកំពង់ស្ពឺ មួយចំនួនបានបង្ហើបឲ្យ​ដឹងថា ទោះបីរឿងអាស្រូវពុករលួយរបស់លោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏មេគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ធ្វើមិនដឹងមិនឮអ្វីទាំងអស់ ។ ហេតុនេះហើយទើបបច្ចុប្បន្នលោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ នៅតែប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីៗទាំងអស់ព្រោះអាងមានខ្នងបង្អែករឹងមាំ ។ ប្រភពបានឲ្យដឹងទៀតថា លោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ តែងយកឈ្មោះលោក គុណ ញឹម អគ្គនាយកគយ ទន្ទេញជាប់មាត់ដើម្បីការពារទង្វើមិនប្រក្រតីនិងរឿងអាស្រូវពុករលួយរបស់ខ្លួនយ៉ាងក្រអឺតក្រទម ។ បើតាមប្រភពពីឈ្មួញនិងអាជីវករមួយចំនួនដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៤ និងផ្លូវជាតិផ្សេងទៀតក្នុងខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញដែលបង់ពន្ធរួចហើយក៏ដោយ ក៏ចៀសមិនផុតពីបង់លុយលើតុក្រោមតុតាមការកំណត់របស់លោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ​ និងបក្ខពួកនោះទេ ។ ជាងនេះទៅទៀតលោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ បានបង្កើតកុងត្រូលជជុះនៅមុខស្នាក់ការសាខាគយខេត្តកំពង់ស្ពឺ តែម្តងដើម្បីគាបយកលុយពីឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធឬទំនិញបង់ពន្ធមិនគ្រប់តាមអំពើចិត្ត ។ គ្មានឈ្មួញណាហ៊ានតវ៉ាទៅនឹងសកម្មភាពពុករលួយរបស់លោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ នោះទេព្រោះអាចប្រឈមនឹងការគំរាមកំហែងសព្វបែបយ៉ាងជាមិនខាន។ ប្រភពស្និទ្ធនឹងលោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ​ បានឲ្យដឹងថា ក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញខុសច្បាប់ឆ្លងកាត់ខេត្តកំពង់ស្ពឺ ជាប្រភពចំណូលដ៏ធំរបស់លោក ឈួន ហៃ ដែលកំពុងសាងភាពល្បីល្បាញខាងពុករលួយ។ ជាក់ស្តែង តាំងពីលោក ឈួន ហៃ ទទួលបានតំណែងជាប្រធានសាខាគយខេត្តកំពង់ស្ពឺ រួចមកគឺលោក ឈួន ហៃ មិនដែលចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ឬទំនិញខុសច្បាប់ទាល់តែសោះ។ រីឯតែឈ្មួញនិងអាជីវករដែលដឹកជញ្ជូនទំនិញបង់ពន្ធត្រឹមត្រូវ កំពុងរងការគាបសង្កត់កាន់តែខ្លាំងឡើងៗពីសំណាក់លោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ និងបក្ខពួក។ បញ្ហានេះជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងតទៅទៀតទេព្រោះលោក គុណ ញឹម អគ្គ​នាយកគយ កំពុងបណ្តោយឲ្យលោក ឈួន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ ធ្វើអ្វីៗតាមអំពើចិត្ត។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
140 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
2934 នាក់
ខែនេះ :
16164 នាក់
3 ខែនេះ :
54785 នាក់
សរុប :
2469064 នាក់