បន្ទាយមានជ័យ៖ សារព័ត៌មានក្នុងស្រុកមួយចំនួនបានចេញផ្សាយពីភាពមិនប្រក្រតីជាច្រើនរបស់លោកអ៊ុំ រាត្រី អភិបាលនៃ គណអភិបាលខេត្តបន្ទាយមានជ័យនេះ មានការបែកធ្លាយឯកសារជាច្រើនដែលបានបង្ហាញពីសកម្មភាពរបស់លោក ហាក់ផ្គើននឹងអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយស្នើសុំតែងតាំងមន្រ្តីពីកន្លែងផ្សេងដែលមានក្របខ័ណ្ឌកងរាជអាវុធហត្ថខេត្តសៀមរាប មកធ្វើជាអភិបាលស្រុកម៉ាឡៃ ទៅវិញ ។ បញ្ហាទាំងនេះ មន្ត្រីថ្នាក់ក្រោម មានការអាក់អន់ស្រពន់ចិត្តជាខ្លាំង ដោយស្នើសុំថ្នាក់ដឹកនាំកំពូល គឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ទេសរដ្ឋមន្រ្តី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាជួយស៊ើបអង្កេតករណីនេះផង ។ យោងតាមលិខិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយលោក លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានស្នើសុំតែងតាំងលោក សាម សុជាង ជាអភិបាលស្រុកម៉ាឡៃ ជំនួសលោក អែម សុខា ដែលត្រូវបញ្ចប់២អាណត្តិ ប៉ុន្មានខែខាងមុខនេះ ។ លោក សាម សុជាង សព្វថ្ងៃជាសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ហើយមានក្របខ័ណ្ឌជាអនុសេនីយ៍ឯក កងរាជអាវុធហត្ថខេត្តសៀមរាប បានផ្លាស់ប្ដូរក្របខ័ណ្ឌ និង ដំឡើងឋានន្តរសក្តិ ទៅជាវរសេនីយ៍ត្រី នៃក្របខ័ណ្ឌអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីផ្លាស់ប្ដូរទៅជាមន្រ្តីរាជការស៊ីវិល ក្រសួងមហាផ្ទៃ រួចស្នើតែងតាំងជាអភិបាលស្រុកម៉ាឡៃ តែម្ដង។ មជ្ឈដ្ឋានជាច្រើន មើលឃើញថា ទាំងនេះមានន័យថាមន្ត្រីបម្រើការនៅទាំង៩ក្រុង-ស្រុក និង សាលាខេត្តបន្ទាយមានជ័យ ហាក់បីដូចជាមិនមានសមត្ថភាព និងឧបនិស័្សយគ្រប់គ្រាន់សម្រាប់ធ្វើការតែងតាំងជាអភិបាលស្រុកម៉ាឡៃ ដែលជាម្ចាស់ក្នុងមូលដ្ឋានរបស់ខ្លួនទេឬ ? បានជាយកមនុស្សនៅក្រៅខេត្ត និង ជាក្របខ័ណ្ឌកងរាជអាវុធហត្ថថ្នាក់អនុសេនីយ៍ ដែលគ្មានបទពិសោធន៍ក្នុងកិច្ចការរដ្ឋបាលទាល់តែសោះ មកស្នើសុំតែងតាំងជាអភិបាលស្រុកម៉ាឡៃ ទៅវិញ ។ ពាក់ពាក់ព័ន្ធនឹងភាពមិនប្រក្រតីខាងលើនេះ សង្ឃឹមថា លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នឹងមានការបកស្រាយ ដើម្បីបំបាត់មន្ទិលសង្ស័យរបស់មហាជន ក៏ដូចជាមន្ត្រីនៅខេត្តបន្ទាយមានជ័យ ទាំងអស់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពលរដ្ឋ៣ភូមិ នៅស្រុកសណ្ដាន់ រងគ្រោះដោយសារក្រុមហ៊ុន ស៊ីអ ស៊ីខេ ឈូកឆាយរំលោភយកដីពួកគាត់ សុំឲ្យសម្ដេចតេជោជួយអន្តរាគមន៍ (ខ្មែរជាយដែន)
ឆ្នោត សៀមនិងយួន ត្រូវគេបើកលេងម៉ាសេរី នៅទីក្រុងទេសចរណ៍សៀមរាប (ខ្មែរជាយដែន)
រថយន្តធុនធំ ដឹកប្រេងគេចពន្ធ ពីថៃ ចូលកម្ពុជា តាមច្រកជប់គគីរ ម៉ាសេរី (ខ្មែរជាយដែន)
វីដែអូ
ចំនួនអ្នកទស្សនា