ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្ដេចតេជោឯកភាពសំណើក្រសួងសុខាភិបាលបិទជើងហោះហើរពីម៉ាឡេស៊ីនិងឥណ្ឌូនេស៊ី
So,26 Juli 2020 (Time 10:06 )
ដោយ ៖ សុភាព (ចំនួនអ្នកអាន: 847នាក់)


ប៉ុន្មានថ្ងៃចុងក្រោយនេះចំនួនអ្នកឆ្លងនៃជំងឺកូវីដ19 នៅកម្ពុជាបានកើនឡើង ដែលជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាលផងដែរប៉ុន្តែចំនួនអ្នកឆ្លងទាំងអស់ភាគច្រើនជាករណីនាំចូលពីបរទេសតាមការកត់សម្គាល់គឺជាការហោះហើរចូលពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ ដោយសារមូលហេតុនេះហើយនៅមុននេះយោងតាមលិខិតស្នើសុំរបស់ក្រសួងសុខាភិបាលដែលបានដាក់ជូនសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់បិទជើងហោះហើរពីប្រទេសម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីចាប់ពីថ្ងៃទី 1 ខែសីហាឆ្នាំ 2020 តទៅដោយខ្លឹមសារនៃសំណើសុំនេះបានសង្កត់ធ្ងន់ថាដើម្បីទប់ស្កាត់ការនាំចូលនៃជំងឺកូវីដ19។ ជាការឆ្លើយតបសម្ដេចតេជោហ៊ុនសែនក៏បានចាឯកភាពតាមការស្នើសុំនោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
220 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
3014 នាក់
ខែនេះ :
16244 នាក់
3 ខែនេះ :
54865 នាក់
សរុប :
2469144 នាក់