ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រមុខរដ្ឋាភិបាល គួរតែយកអភិក្រមទី៥ មកវះកាត់មន្រ្តីពន្ធដារខេត្តបន្ទាយមានជ័យជាបន្ទាន់ ខណៈដែលប្រជាពលរដ្ឋលែងមានជំជឿក្នុងការបង់ពន្ធប្រថាប់ត្រា ធ្វើឲ្យរដ្ឋខាតបង់ចំណូល
Fri,05 February 2021 (Time 12:49 AM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1019នាក់)


បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យ បានរិះគន់ និងចោទប្រកាន់ថា ការប្រមូលពន្ធលើអចលនទ្រព្យ និងបង់ពន្ធប្រថាប់ត្រា គឺតាមតែបបូរមាត់របស់មន្រ្តីពន្ធដារប៉ុណ្ណោះ ហើយរបៀបក្នុងការយកពន្ធ របស់មន្រ្តីពន្ធដារ ហាក់ដូចជាមានបង្កប់នូវអំពើពុកលួយ ជាលក្ខណ:ប្រព័ន្ធ ដែលធ្វើឲ្យពលរដ្ឋពិបាកក្នុងការចូលរួមបង់ពន្ធជូនជាតិ ឲ្យស្របទៅតាមគោលនយោបាយថ្នាក់ជាតិ។ ជាក់ស្តែងដូចជាប្រជាពលរដ្ឋដែលរស់នៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានសម្តែងការឈឺចាប់គ្រប់ៗគ្នា ដោយការបង់ពន្ធប្រថាប់ត្រារបស់ពួកគាត់ គឺដូចជាការចាប់បង្ខំ។ ប្រភពពីប្រជាពលរដ្ឋដែលបានប្រកបមុខរបរ បើកក្រុមហ៊ុនពុះដីល្វែងជាច្រើន ក្នុងខេត្តបន្ទាយមានជ័យ បានរិះគន់ថាមន្រ្តីជំនាញដែលបានធ្វើការងារនៅសាខាពន្ធដារខេត្តបន្ទាយមានជ័យ បានចេញឯកសារយឺតយ៉ាវ ឲ្យប្រជាពលរដ្ឋដើម្បីទុកគៀបសុីលុយពីអ្នកដែលចង់បានលឿន ដោយត្រូវបង់លុយក្រោមតុជាច្រើន មានដូចជាឯកសារកាត់ប្លង់ដីក្នុងការផ្ទេរកម្មសិទ្ធិដីធ្លី តាមរយ:ការទិញ លក់ដែលត្រូវឆ្លងកាត់ការបង់ពន្ធប្រថាប់ត្រានៅសាខាពន្ធដារខេត្ត មានលោកព្រឹម សាលីជាប្រធានសាខាខេត្ត ហើយដោយបានប្រើប្រាស់លោកសឿង សីហា អនុប្រធានការិយាល័យ ទទួលបន្ទុកផ្នែកចុះបញ្ជីរសារពើពន្ធដ៏ល្បីល្បាញ ពូកែទារជំរិតលុយពីប្រជាពលរដ្ឋ ខាងវាយតម្លៃអចលនទ្រព្យ ដែលមានគំនិតទុច្ចរិតក្នុងការកំណត់ពន្ធប្រថាប់ត្រា។ (សូមរង់ចាំអានបន្ត)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
86 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
2880 នាក់
ខែនេះ :
16110 នាក់
3 ខែនេះ :
54731 នាក់
សរុប :
2469010 នាក់