ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អង្គភាពប្រឆាំងអំពើពុករលួយ មិនគួរបណ្តែតបណ្តោយ ឲ្យលោក សុក ចាន់ថា និងលោកគង់ ប៊ុនលឿត ប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្តដូច្នេះទេ
Thu,27 May 2021 (Time 10:05 AM)
ដោយ ៖ សុភក្តិ (ចំនួនអ្នកអាន: 951នាក់)


បន្ទាយមានជ័យ៖ ថ្មីៗនេះអ្នកបើកបររថយន្តដឹកទំនិញម្នាក់បានលាតត្រដាងយ៉ាងច្បាស់នូវទង្វើមិនប្រក្រតីរបស់លោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹងរថយន្តកូនដំរី ផ្លូវជាតិលេខ៥​ ​ភូមិកូនដំរិ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដើម្បីឲ្យមហាជនបានដឹងជាសាធារណៈ។ អ្នកបើកបររថយន្តរូបនោះបានឲ្យដឹងថា គាត់ដឹកជញ្ជូន​ទំនិញពីភ្នំពេញទៅប៉ោយប៉ែត ដោយចូលថ្លឹងតាមស្ថានីយ៍ជាច្រើនកន្លែងលើផ្លូវជាតិលេខ​៥ គឺរថយន្តរបស់គាត់មានទម្ងន់ត្រឹម​៤២តោនប៉ុណ្ណោះ។ ប៉ុន្តែចម្លែកនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី បែរជាថ្លឹងឃើញដល់ទៅ៤៥តោន ហេតុនេះហើយទើបគាត់សម្រេចបិទផ្លូវដើម្បីតវ៉ា កុំឲ្យមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ស៊ីភ្នែកជញ្ជីងតាមអំពើចិត្តទៀត។ ប្រភពពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់​ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត​កូនដំរី ផ្លូវជាតិលេខ៥ ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បានឲ្យដឹងថា បច្ចុប្បន្នលោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹងរថយន្តកូនដំរី កំពុងប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងគឃ្លើន។ ជាក់ស្តែងថ្មីៗនេះករណីជញ្ជីងថ្លឹងរថយន្តនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ស៊ីភ្នែកជញ្ជីងខុសប្រក្រតីត្រូវបានម្ចាស់រថយន្តដឹកទំនិញបិទផ្លូវតវ៉ា ដោយធ្វើឲ្យមជ្ឈដ្ឋាននានាមើលឃើញយ៉ាងច្បាស់នូវអំពើពុករលួយរ​បស់លោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹងរថយន្តកូនដំរី តែម្តង។ ហេតុនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជា​លោក សេងឈួនមេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសមិនគួរបណ្តែតបណ្តោយឲ្យលោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹងរថយន្តកូនដំរី ធ្វើអ្វីៗតាមអំពើចិត្តទៀតឡើយ។ តាមការបង្ហើបពីមន្ត្រីរាជការក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ មួយចំនួនបានបង្ហើបឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការខេត្តបន្ទាយមានជ័យ ទេនោះគឺលោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹងរថយន្តកូនដំរី មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តទេ។ ប្រភពបានឲ្យដឹងទៀតថា ក្រោយពេលទទួលបានតំណែងជាប្រធានមន្ទីរសាធារណការខេត្តបន្ទាយមានជ័យ ជំនួសលោក គឺម សុវណ្ណ ត្រឹមមួយរយៈពេលខ្លីគឺលោក សុក ចាន់ថា និងលោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹងរថយន្តកូនដំរី រួមដៃគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក។ ហេតុនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មិនគួរបណ្តែតបណ្តោយឲ្យលោក សុក ចាន់ថា និងលោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹងរថយន្តកូនដំរី សាងភាពល្បីល្បាញខាងពុករលួយកាន់តែខ្លាំងក្លាថែមទៀតនោះទេ។ ក្នុងការលើកឡើងដើម្បីចុះផ្សាយ របស់សារព័ត៌មានខ្មែរជាយដែន យើងខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់ តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហា សេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
255 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
3049 នាក់
ខែនេះ :
16279 នាក់
3 ខែនេះ :
54900 នាក់
សរុប :
2469179 នាក់