ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក ពែក ចាន់រ៉ា បានសម្រេចចិត្តដាក់ពាក្យបណ្តឹង បុគ្គលឈ្មោះ ខន ម៉ាប់ និងអ្នកស្រី ហង្ស ស្រីមាន ពីបទឆបោក និងក្លែងបន្លំ ទៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ
Thu,06 July 2023 (Time 12:39 PM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 1045នាក់)


បន្ទាយមានជ័យ៖ ករណីឆរបោកប្រាក់ លោក ពែក ចាន់រ៉ា ពលរដ្ឋរស់នៅភូមិក្បាលស្ពាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានសម្រេច ប្តឹងបុគ្គលឈ្មោះ ខន ម៉ាប់ ភេទប្រុស អាយុ ៤២ ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងឈ្មោះ ហង្ស ស្រីមាន ជាភរិយា ពីបទ- ឆបោកប្រាក់ចំនួន៣ម៉ឺនដុល្លា ” ក្នុងអំឡុងខែកក្កដាឆ្នាំ ២០២២។  នេះបើតាមពាក្យបណ្តឹង ប្តឹងចូលទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ លេខ៨៩៥ ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដែលសារព័ត៌មានខ្មែរជាយដែនទទួលបាន។ ក្នុងពាក្យបណ្តឹង លោក ពែកចាន់រ៉ា បានរៀបរាប់ថា កាលអំឡុងឆ្នាំ២០២២ លោកបានទិញដីមួយកន្លែងពីឈ្មោះ ខន ម៉ាប់ និងប្រពន្ធ បានព្រមព្រៀងលក់ដី និង ផ្ទះឱ្យខ្ញុំបាទ ដែលស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងតម្លៃ ៣៨.០០០(បីម៉ឺនប្រាំបីពាន់)ដុល្លារ មកឱ្យខ្ញុំបាទ។ ដែលមានក្បាលដីលេខ ៦៦៣៦ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ ដោយឈ្មោះ ខន ម៉ាប់ និងប្រពន្ធឋ បានបញ្ជាក់ថា លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដី នោះគឺជាច្បាប់ដើមជាប់បន្ទុកធនាគារ ។ លោក ពែក ចាន់រ៉ា បានប្រគល់លុយចំនួន ៣ម៉ឺនដុល្លារ ឱ្យទៅឈ្មោះ ខន ម៉ាប់ និងប្រពន្ធ ដោយបានធ្វើកិច្ចសន្យាខ្ចីប្រាក់ ដើម្បីទៅលស់ប្លង់ដីនិងផ្ទះពីធនាគារ។ តែឈ្មោះ ខន ម៉ាប់ និងប្រពន្ធ គឺយកទៅចាយវាយផ្ទាល់ខ្លួនទៅវិញ ពេលលោក ពែក ចាន់រ៉ា សួរនាំឈ្មោះ ខន ម៉ាប់ និងប្រពន្ធ បានគេចវេះមិនព្រមទទួលខុសត្រូវ។ លុះដល់លោក ពែក ចាន់រ៉ា យកលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីទៅសួរនាំមេភូមិមិត្តភាព ឈ្មោះ សន មុន្នី ទើបដឹងថាលិខិតដែលឈ្មោះ ខន ម៉ាប់ និងប្រពន្ធ ដាក់ធានាបំណុល គឺមិនមែនជាច្បាប់ដើមនោះទេ គឺជាច្បាប់ហ្វូតូកូពីក្លែងបន្លំ ទង្វើររបស់ឈ្មោះ ខន ម៉ាប់ និងប្រពន្ធគឺមានគំនិតទុច្ចរិតតាំងពីដំបូងដើម្បីបោកប្រាស់។ ក្រោយបានដឹងរឿងរ៉ាវនេះ លោក ពែក ចាន់រ៉ាបានព្យាយាមសួរនាំទៅឈ្មោះ ខន ម៉ាប់ ដើម្បីដោះស្រាយ។ ឈ្មោះ ខន ម៉ាប់ និងប្រពន្ធ បានគេចវេះមិនព្រមទទួលខុសត្រូវ ទើបធ្វើអោយលោក ពែក ចាន់រ៉ា ដាក់ពាក្យបណ្តឹងទៅសាលាដំបូរ ខេត្តបន្ទាយមានជ័យដើម្បីទាមទាររកយុត្តិធម៌។ ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថាចាប់តាំងពីពេលនោះមក លោកពែក ចាន់រ៉ា ជាជនរងគ្រោះបានបាត់បង់ទាំងប្រាក់ និងខាតបង់ទាំងពេលវេលា។ បើតាមពែក ចាន់រ៉ា ថាមូលហេតុដែលលោកហ៊ានទិញដីនិងផ្ទះ ដោយសារតែមានការជឿជាក់ ឈ្មោះ ខន ម៉ាប់ រួមទាំងប្រពន្ធឈ្មោះ ហង្ស ស្រីមាន ជាអ្នកស្គាល់គ្នា ។ លើបញ្ហានេះលោកស្នើសុំ ឱ្យព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ជួយរកយុត្តិធម៌ និងត្រូវផ្តន្ទាទោសជនដែលបានប្រព្រឹត្ត ទៅតាមច្បាប់នៅជាធរមាន។ នៅក្នុងរឿងនេះលោកបានទាមទារប្រាក់របស់គាត់ចំនួន ៣ ០.០០០(បីម៉ឺន)ដុល្លារ មកវិញ និងសុំទាម ទារសំណងជម្ងឺចិត្ត ចំនួន ៣០.០០០(បីម៉ឺន)ដុល្លារបន្ថែម។ លោកបន្ថែមទៀតថាសំណូមពរទៅតុលាការផ្តន្ទាទោសជនបង្កទាំងពីរទៅតាមច្បាប់ និងរកយុត្តិធម៌ជូនលោក។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
218 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
1900 នាក់
ខែនេះ :
31488 នាក់
3 ខែនេះ :
59209 នាក់
សរុប :
2348441 នាក់