ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
រដ្ឋមន្រ្តីព័ត៌មាន: អ្នកសារព័ត៌មានខ្លាំងត្រូវផ្សព្វផ្សាយព័ត៌មានពិតប្រាកដ និងផ្សាយឱ្យបានលឿន
Thu,17 August 2023 (Time 08:39 AM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 226នាក់)


ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងនៅក្នុងពិធីចែករំលែកចំណេះដឹងដល់មន្ត្រីរាជការក្របខណ្ឌថ្មីឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ថា អ្នកសារព័ត៌មានដែលខ្លាំងគឺត្រូវចេះសាមគ្គីគ្នា សហការគ្នាចែករំលែកព័ត៌មានពិតប្រាកដ និងផ្សាយឱ្យបានលឿន ហើយឱ្យគ្រប់ប្រព័ន្ធផ្សព្វផ្សាយ។ ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងថា ក្នុងនាមជាអ្នកសារព័ត៌មានបច្ចុប្បន្នត្រូវចេះសហការគ្នា រកព័ត៌មានពិតប្រាកដផ្សព្វផ្សាយឱ្យបានលឿន ហើយផ្សព្វផ្សាយឱ្យបានគ្រប់ប្រព័ន្ធផ្សព្វផ្សាយសង្គម។ ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានណែនាំឱ្យមន្ត្រីនៃក្រសួងព័ត៌មានទាំង៥ អគ្គនាយកដ្ឋានចំណុះឱ្យក្រសួងព័ត៌មានត្រូវចេះសាមគ្គីគ្នា ចែករំលែកបទពិសោធន៍ ចែករំលែកព័ត៌មានគ្នាទៅវិញទៅមក ដើម្បីរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ។ លោកបន្តថា ពីមុនអ្នកសារព័ត៌មានដើររកព័ត៌មាន ប៉ុន្តែបច្ចុប្បន្នព័ត៌មានរត់មករកអ្នកសារព័ត៌មានវិញ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ លោកបានលើកឡើងថា ការងារព័ត៌មានមិនអាចធ្វើម្នាក់ឯងបានឡើយ គឺទាមទារឱ្យមានការសហការគ្នា។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា៖ «អ៊ីចឹងទាមទារមន្ត្រីព័ត៌មានយើងមានការយល់ដឹងខ្ពស់ ដើម្បីយល់ដឹងខ្ពស់បាន សំខាន់គឺធ្វើការជាមួយគ្នា ចែករំលែកបទពិសោធន៍ជាមួយគ្នា។ ដូចខ្ញុំបាននិយាយម្ដងហើយ សម័យមុនអ្នកណាក្ដាប់ព័ត៌មានបានគឺក្ដាប់អំណាច តែសម័យនេះអ្នកណាចែករំលែកព័ត៌មានបានលឿន អ្នកនោះក្ដាប់អំណាច ពីព្រោះព័ត៌មានមានច្រើន បើយើងក្ដាប់ទុកតែខ្លួនឯង អ្នកផ្សេងអត់ដឹងគឺធ្វើការមិនស៊ីចង្វាក់គ្នាបានទេ។ អ៊ីចឹងការបែងចែកព័ត៌មាននេះ គឺសំខាន់ណាស់ នេះគឺជាសារៈសំខាន់ដែលយើងត្រូវយល់»៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
245 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
1927 នាក់
ខែនេះ :
31515 នាក់
3 ខែនេះ :
59236 នាក់
សរុប :
2348468 នាក់