ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ឯកឧត្ដម នេត្រ ភក្រ្ដារដ្ឋមន្រ្ដីក្រសួងព័ត៌មាន​បានបង្ហាញវត្តមានថ្ងៃដំបូងនៅក្រសួងព័ត៌មាន
Thu,24 August 2023 (Time 06:56 PM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 232នាក់)


ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ការងារអាទិភាព​ដែល​ត្រូវធ្វើ ក្នុងនាមជារដ្ឋមន្រ្ដីក្រសួងព័ត៌មាន​គឺផ្ដោតសំខាន់លើការធ្វើទំនើបកម្មស្ថាប័ន និង​រដ្ឋបាលទំនើបដើម្បីធ្វើឱ្យក្រសួងព័ត៌មាន ក្លាយ​ទៅជាស្ថាប័នទំនាក់ទំនងសាធារណៈ​របស់​រាជរដ្ឋាភិបាលកម្ពុជា។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសចុះជួប​សំ​ណេះ​សំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្ដីរាជការតាមអគ្គនាយកដ្ឋានចំណុះ​ក្រសួង​ព័ត៌មាន នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្ដម នេត្រ ភក្រ្ដា បានថ្លែងបញ្ជាក់ថា ការផ្ដោតលើការធ្វើទំនើបកម្មស្ថាប័ន និង​រដ្ឋបាលទំនើបនេះ គឺដើម្បីធ្វើឱ្យក្រសួងព័ត៌មាន ក្លាយទៅជាស្ថាប័នទំនាក់​ទំនង​សាធា​រណៈ​​របស់រាជរដ្ឋាភិបាលកម្ពុជាដែលប្រកបដោយបុរេសកម្ម សកម្ម និងប្រកបដោយ​គុណ​ភាព និងប្រសិទ្ធភាព។ ឯកឧត្ដមបានថ្លែងបន្ថែមថា៖ «ការងារអាទិភាពដែលខ្ញុំ​នឹងត្រូវធ្វើ​ការងារក្នុងនាមជារដ្ឋមន្រ្ដីក្រសួងព័ត៌មានផ្ដោតជាសំខាន់គឺផ្ដោតលើការធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប ដើម្បីធ្វើឱ្យក្រសួងព័ត៌មាននេះ ក្លាយទៅជាស្ថាប័ន​ទំនាក់ទំនង​សាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជាដែលប្រកបដោយបុរេសកម្ម សកម្ម និងប្រកប​ដោយ​គុណភាព និងប្រសិទ្ធភាព សំដៅធ្វើយ៉ាងម៉េចគឺផ្សព្វផ្សាយពីការពិតរបស់​កម្ពុជា​យើង​ទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ»។ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា ការផ្សព្វផ្សាយពីការពិតរបស់​កម្ពុជាទៅកាន់​មជ្ឈ​ដ្ឋានជាតិ និងអន្ដរជាតិ គឺដើម្បីឱ្យគេបានដឹងអំពីដំណើរវិវត្ដន៍របស់ប្រទេសកម្ពុជា​របស់​យើងក្រោមដំបូលនៃសុខសន្ដិភាព និងធ្វើយ៉ាងម៉េចឱ្យវិស័យសារព័ត៌មាន​របស់យើង​នេះ កាន់តែមានភាពរីកចម្រើនថែមទៀត ហើយធ្វើឱ្យប្រជាជនកម្ពុជា ទទួលបាននូវព័ត៌​មាន​ពិតអំពីកម្ពុជា និងសង្គមរបស់ខ្លួន។ ឯកឧត្ដមបានថ្លែងបញ្ជាក់ទៀតថា នេះគឺជាថ្ងៃ​ដំបូង​ដែលឯកឧត្ដមបានមកបង្ហាញខ្លួនឱ្យ​មន្រ្ដី​រាជការ បុគ្គលិកទាំងអស់របស់​ក្រសួង​ព័ត៌​មាន​​បានស្គាល់មុខរដ្ឋមន្រ្ដីក្រសួងព័ត៌មាន ក្នុងអាណត្ដិទី៧នេះ និងជំរុញបន្ដកិច្ចការងារ​ដែល​​​មាន ដើម្បីធ្វើយ៉ាងណាឱ្យវិស័យព័ត៌មានកាន់តែមានភាពល្អប្រសើរថែម​ទៀត៕​

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
192 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
1874 នាក់
ខែនេះ :
31462 នាក់
3 ខែនេះ :
59183 នាក់
សរុប :
2348415 នាក់