ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានសម្រេចដកហូតមុខតំណែងបណ្តោះអាសន្តលើថ្នាក់ដឹកនាំមន្ទីរចំនួន៨រូប
Sun,21 January 2024 (Time 09:19 AM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 207នាក់)


បន្ទាយមានជ័យ៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានសម្រេចដកហូតមុខតំណែងថ្នាក់ដឹកនាំមន្ទីរចំនួន៨រូបជាបណ្តោះអាសន្ត ។ អ្នកប្តឹងចំនួន៣៤នាក់ក្នុងចំណោមមន្ត្រីក្របខ័ណ្ឌ៤១នាក់ ប្តឹងទៅក្រសួងរៀបចំដែនដីដើម្បីសុំដកលោក អាង ណារឹទ្ធ នេះបើយោងមន្ត្រីបានប្រាប់ក្រោយលទ្ធផលកិច្ចប្រជុំបិទទ្វារផ្ទៃក្នុងមួយកាលពីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ដឹកនាំដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម បែន រ័ត្ន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែន ដីនគរូបនីយកម្មនិងសំណង់។ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ និងជាអ្នកនាំពាក្យសាលាខេត្ត បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ថា ក្រោយមន្ត្រីរាជការនៃមន្ទីររៀបចំដែនដីនគរូបនីយ៍កម្មសំណង់​ និងសូរិយោដីខេត្តបន្ទាយមានជ័យ បានផ្តិតមេដៃស្នើសុំទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ដើម្បីសុំផ្លាស់ប្តូរលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយ៍កម្មសំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យចេញ។ មន្ត្រីទាំង៨រូបដែលត្រូវសម្រួលភារកិច្ចឬដកទាំងនោះត្រូវតែបង្ហាញមុខនៅនាយកដ្ឋានធនធានមនុស្សនៃក្រសួងរៀបចំដែនដី នាថ្ងៃច័ន្ទ ២២ ខែមករា ឆ្នាំ២០២៤ តទៅនៅរៀងរាល់ម៉ោងធ្វើដោយមិនអាចអាក់ខានឡើយ មន្ត្រីទាំង៨រូបរួមមាន៖ ១-លោកអាង ណារិទ្ធ ប្រធានមន្ទីរ ដែលត្រូវមន្ត្រីប្តឹងឬអ្នករងបណ្តឹង ២-លោកអឿ សុភ័ណ អនុប្រធានមន្ទីរ(ទទួលរដ្ឋបាល ហិរញ្ញវត្ថុ ) ៣-លោក ឡុង វុធ អនុប្រធានមន្ទីរ(សំណង់) ៤-លោក មួង វិបុល អនុប្រធានមន្ទីរ (សុរិ យោដី) ៥-លោកស្រី ជាធូ វឌ្ឍនា អនុប្រធានមន្ទីរ(យេនឌ័រ) ៦-លោក រ៉ូ បូរ៉ា អនុប្រធានមន្ទីរ(រៀបចំដែនដី ) ៧-លោក ហង្ស រិនឌី ប្រធានការិយា ល័យរដ្ឋបាល ៨-លោក ឡេង ម៉ារី ប្រធានការិយាល័យសុរិយោដី ។ ដោយសារមានការសម្រួលភារកិច្ចថ្នាក់ដឹកនាំទាំងអស់នៃមន្ទីរ ដូច្នេះទើបក្រសួងរៀបចំដែនដីនិងរដ្ឋបាលខេត្តសម្រេចដកហូតត្រាមន្ទីរមករក្សាទុកហើយចាត់តាំងលោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ អោយទៅទទួលដឹកនាំបណ្តោះ អាសន្នលើចរន្តការងាររដ្ឋបាល មិនមែនបច្ចេកទេសក្នុងអន្តរកាលនេះ។ បើយោងតាមពាក្យបណ្ដឹងតើលោកអាង ណារិទ្ធ អាចរួចផុតពីសំណាញ់ច្បាប់ដែលឬទេ ទាក់ទិនទៅនឹងរឿងពុករលួយ ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
227 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
1909 នាក់
ខែនេះ :
31497 នាក់
3 ខែនេះ :
59218 នាក់
សរុប :
2348450 នាក់