ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ឯកឧត្តម ប៉ែន បូណា អញ្ជើញបើកវគ្គតម្រង់ទិសស្តីពី«ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ .................
Tue,19 March 2024 (Time 10:06 AM)
ដោយ ៖ រតនា (ចំនួនអ្នកអាន: 63នាក់)


ឯកឧត្ដម២ ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអញ្ជើញជាអធិបតី និងជាវាគ្មិនក្នុងពិធីបើកវគ្គតម្រង់ទិសស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងនាំពាក្យ» ជូនដល់មន្ត្រីព័ត៌មាននិងអ្នកនាំពាក្យនៃរដ្ឋបាលខេត្តបន្ទាយមានជ័យចំនួនជាង៣៦០នាក់។ ពិធីនេះ បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមន្ត្រីសាលាខេត្ត មន្ត្រីទទួលបន្ទុកព័ត៌មាន និងអ្នកនាំពាក្យ ថ្នាក់ខេត្តរហូតដល់ថ្នាក់ស្រុក-ក្រុង និងឃុំ-សង្កាត់ សរុបចំនួនជាង៣៦០នាក់។ ក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណដល់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលរួមជាវាគ្មិនក្នុងវគ្គតម្រង់ទិសមន្ត្រីព័ត៌មាននិងអ្នកនាំពាក្យសម្រាប់រដ្ឋបាលខេត្ត ស្រុកនិងឃុំទូទាំងខេត្ត។ ឯកឧត្តមបានចាត់ទុកការងារនេះថាមានសារសំខាន់សម្រាប់រដ្ឋបាលខេត្តទាំងមូល។ ឯកឧត្តម អ៊ុំ រាត្រី ក៏បានផ្តាំផ្ញើឱ្យមន្ត្រីទាំងអស់យកចិត្តទុកដាក់ត្រងត្រាប់ស្តាប់បទបង្ហាញ និងយកទៅអនុវត្តការងារឱ្យបានសកម្មនិងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម ប៉ែន បូណា បានថ្លែងកោតសរសើរដល់អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យដែលបានផ្តួចផ្តើមឱ្យមានវគ្គនះឡើងដើម្បីជាជំនួយស្មារតីដល់ក្រុមការងារព័ត៌មាននិងអ្នកនាំពាក្យក្រោមរដ្ឋបាលខេត្តទាំងមូល។ អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានចែករំលែកចំណេះដឹង និងបទពិសោធពាក់ព័ន្ធនឹងការងារព័ត៌មាន និងនាំពាក្យដោយសង្កត់ធ្ងន់លើតួនាទីនិងភារកិច្ចរបស់អ្នកនាំពាក្យ ការងារស្នូលរបស់អ្នកនាំពាក្យដែលត្រូវពាំនាំព័ត៌មានពិតឱ្យប្រជាពលរដ្ឋបានជ្រួតជ្រាប។ ឯកឧត្តម ប៉ែន បូណា គូសបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នបន្តវេនដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានកសាងសមិទ្ធផលធំធេងណាស់ដែលមិនធ្លាប់មានទេក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង ៥០០ ឆ្នាំចុងក្រោយ សម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋ។ ដូច្នេះ យើងទាំងអស់គ្នាជាអ្នកនាំពាក្យត្រូវពាំនាំការពិតនេះប្រាប់ប្រជាពលរដ្ឋនិងពិភពលោកឱ្យបានដឹងនិងចងចាំ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ទៀតថា ទន្ទឹមនឹងនោះ អ្នកនាំពាក្យក៏ត្រូវនិយាយប្រាប់ប្រជាពលរដ្ឋឱ្យបានដឹងពីព័ត៌មានក្លែងក្លាយ បំផ្លើសបំផ្លៃ និងភូតកុហក ដែលត្រូវបានគេបង្កើតឡើងដើម្បីបំភ្លៃការពិតពីកម្ពុជាផងដែរ។ ជាចុងក្រោយ ឯកឧត្តម ប៉ែន បូណា ក៏បានផ្តាំផ្ញើដល់មន្ត្រីទទួលបន្ទុកព័ត៌មាននិងនាំពាក្យចំណុះឱ្យរដ្ឋបាលខេត្តបន្ទាយមានជ័យឱ្យពង្រឹងប្រសិទ្ធភាពការងារដើម្បីពាំនាំការពិត និងបង្ហាញសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋបានជ្រាប ក៏ដូចជាចូលរួមបន្សាបព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃនានាឱ្យជាប់ជាប្រចាំ និងលឿនរហ័ស ដើម្បីកុំឱ្យព័ត៌មានទាំងនោះចូលមកបំពុលសង្គមនិងបំភាន់សាធារណមតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
125 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
1807 នាក់
ខែនេះ :
31395 នាក់
3 ខែនេះ :
59116 នាក់
សរុប :
2348348 នាក់