ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ពលរដ្ឋ១១គ្រួសារ ស្នើអាជ្ញាធរពាក់ព័ន្ទផ្ដន្ទាទោសមេខ្លោង៣រូប បង្កភាពវឹកវមិនគោរពច្បាប់
Fri,01 March 2024 (Time 09:06 AM)
ដោយ ៖ សុភា (ចំនួនអ្នកអាន: 161នាក់)


មេធាវី តំណាងពលរដ្ឋ១១គ្រួសារ ទទួចសុំតុលាការសាលាតំបូងខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន និងផ្ដន្ទាទោសមេខ្លោងតំណាងពលរដ្ឋ១៨គ្រួសារ ចំនួនបីនាក់ឈ្មោះ តុន សំអាត ឈ្មោះ សាំង ដារ៉ាវុធ ហៅ តុន សរ និងឈ្មោះ តែម ផាត ឱ្យបានធ្ងន់ធ្ងរ ។ ដោយហេតុថា ជនទាំងបីនៅតែបន្តសកម្មភាពរារាំងការកាន់កាប់អចលនវត្ថុដោយស្របច្បាប់របស់កូនក្តីលោក។ ការជំរុញឲ្យតុលាការមានវិធានការឃាត់ខ្លួននេះធ្វើឡើង តាមពាក្យបណ្តឹងបន្ថែមទៀតដាក់ទៅតុលាការ ដាក់ទៅកងរាជអាវុធហ្ថ និងមន្ត្រីនគរបាលយុត្តិធម៍ បន្ទាប់ពីតំណាងពលរដ្ឋ១៨គ្រួសារ កាលពីថ្ងៃទី១៨ និងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានបន្តចូលទៅហាមឃាត់សកម្មភាពសាងសង់លើដីឯកជន ដែលពួកគាត់បានចាត់ទុកថាជាដីទំនាស់ បើទោះបីតំណោះស្រាយបានទទួលស្គាល់សិទ្ធិកាន់កាប់ពលរដ្ឋ១១គ្រួសារទៅហើយក្តី។ តាមពាក្យបណ្តឹងរបស់របស់ពលរដ្ឋ១១គ្រួសារ ដែលបានប្តឹងចូលទៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ០៦ ខែតុលា ឆ្នាំ២០២៣ ចោទតំណាងពលរដ្ឋ១៨ គ្រួសារ ពីបទ ក្លែងបន្លំ និងបទរារាំងការកាន់កាប់អចលនវត្ថុស្របច្បាប់ ប្រព្រឹត្តនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥, កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣, កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣, កាល ពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣, កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣។ ពាក្យបណ្តឹងបន្ថែមថា នៅអំឡុង ខែឧសភា ឆ្នាំ២០២៣ ក្រុមពលរដ្ឋ១៨ គ្រួសារបាននាំគ្នាមករារាំងមិនឲ្យកម្មសិទ្ធករ ចាក់អាចម៍ដីនៅលើដីដែលជា កម្មសិទ្ធិស្របច្បាប់របស់ខ្លួន ទោះបីមានការសម្របសម្រួលពីអាជ្ញាធរយ៉ាងណាក៏ដោយ អ្នកទាំងអស់នោះពុំបានស្តាប់ ឬ បញ្ឈប់សកម្មភាពឡើយ។ ក្នុងពាក្យបណ្តឹងបញ្ជាក់ថា ឈ្មោះតុន សំអាត, ឈ្មោះ សាំង ដារ៉ាវុធ ហៅ (តុន សរ) និងឈ្មោះ តែម ផាត ដែលតាំងខ្លួនជាតំណាងរបស់ប្រជាពលរដ្ឋនោះ គឺជាការក្លែងបន្លំ។ ដោយឡែក ឈ្មោះ កែវ ថុង, ឈ្មោះ តុង សង្ហា, ឈ្មោះញឹម ញឹប, ឈ្មោះ ញឹម សំអុល, ឈ្មោះ គែម ដេន ឈ្មោះ នួន សំអុល, និង ឈ្មោះ គង់ សុភាពជាដើម បានក្លែងបន្លំធ្វើជាម្ចាស់កម្មសិទ្ធិ ដោយធ្វើវិទ្ធង្សនាក្នុងរឿងវិវាទដីធ្លីនាំឲ្យចលាចលក្នុងសង្គម ដើម្បីទទួលបានផលប្រយោជន៍ពីវិវាទនោះ។ ក្នុងកំណត់ហេតុស្តាប់ចម្លើយ លើសំណុំរឿងព្រហ្មទណ្ឌលេខ១០៦៦ លោក អ៊ុក សារឿន មេធាវី តំណាងពលរដ្ឋ១១គ្រួសារ បានចូលឆ្លើយបំភ្លឺលើពាក្យបណ្តឹងកូនក្តីរបស់លោក តាមលិខិតអញ្ញើញ នៅថ្ងៃទី២០ និងទី២១ ខែកុម្ភះ ឆ្នាំ២០២៤ បានបញ្ជាក់ ទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងថា សកម្មភាព រារាំង ក្នុងរូបភាពជាបាតុកម្ម ការលើកបដាផ្សេងៗមិនឱ្យកូនក្ដីរបស់លោក សាងសង់របង កាលពីថ្ងៃទី១៨ និងទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ពីសកម្មភាពនៃការរារាំងការកាន់កាប់អចលនវត្ថុដោយស្របច្បាប់របស់កូនក្តីរបស់លោក។ តាមមាត្រា២៤៨ នៃច្បាប់ភូមិបាល បានចែងថា ត្រូវទុកជាការប៉ះពាល់កម្មសិទ្ធិ និងសិទ្ធិស្របច្បាប់ផ្សេងៗទៀត លើអចលនវត្ថុជា បទល្មើសព្រហ្មទណ្ឌ ចំពោះ៖ *រាល់អំពើប្រព្រឹត្តជាក់ស្តែង រំលោភកាន់កាប់អចលនវត្ថុដោយចេតនា ដោយមិនទទួលស្គាល់បណ្ណចេញដោយរដ្ឋបាលសុរិយោដី។ រាល់អំពើប្រព្រឹត្តដោយជាក់ស្តែង រារាំងអ្នកកាន់កាប់ដោយសន្តិភាព ឬភោគីនៃទ្រព្យមួយ នៅក្នុងតំបន់មិនទាន់មានប្លង់សុរិយោដី ដែលរបបកម្មសិទ្ធិមិនទាន់បានពង្រឹងជាស្ថាពរ តាមបញ្ញត្តិនៃច្បាប់នេះ។ *រាល់ការចូលកាន់កាប់មិនត្រឹមត្រូវតាមច្បាប់ ឬមិនប្រក្រតីលើអចលនវត្ថុ ដែលជាទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋឬទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។ សូមបញ្ជាក់ថាវិវាទដីធ្លីចំនួន ២៦ ហិកតា ដែលមានទីតាំងស្ថិតនៅខាងជើងផ្លូវជាតិលេខ៥ ស្ថិតភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាង២០ឆ្នាំកន្លងមកនេះ អាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ បានទទួលស្គាល់សិទ្ធិកាន់កាប់ដី ជាក់ស្តែងរបស់ប្រជាពលរដ្ឋចំនួន ១១គ្រួសារ។ ដោយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិតលេខ ០៩ សជណ.ដប ទទួលស្គាល់សិទ្ធិកាន់កាប់ដីបលរដ្ឋ១១គ្រួសារ និរាករណ៍លិខិតផ្សេងដែលផ្ទុយពីនេះ និងជំរុញឲ្យក្រសួងយុត្តិធម៌ត្រូវចាត់វិធានការតាមផ្លូវច្បាប់លើបុគ្គលឈ្មោះ តុន សំអាត ដែលទីស្តីការគណៈរដ្ឋមន្ត្រីតាមរយៈលិខិតលេខ៥០០ ស.ជ.ណ ខស ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០០៨ ចាត់ទុកជាពួកអាក្រក់នៅពីក្រោយខ្នងជំលោះដីធ្លីដែលត្រូវវែកមុខយកមកផ្តន្ទាទោស។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
207 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
1889 នាក់
ខែនេះ :
31477 នាក់
3 ខែនេះ :
59198 នាក់
សរុប :
2348430 នាក់