ព័ត៌មានចាស់ៗ
ក្រសួងសុខាភិបាល ព្រមានអ្នកមាន អាការៈ ថប់ៗ ពិបាកដកដង្ហើម ប្រញាប់ទៅពិនិត្យ រកវីរុសកូរូណា
លោកស្រី ឱន វ៉ាន់ឌីន អ្នកនាំពាក្យ ក្រសួងសុខាភិបាល បានឲ្យប្រជាពលរដ្ឋខ្មែរ ដែលមានអាការៈថប់ និងពិបាកដកដង្ហើម ត្រូវប្រញាប់ ទៅរកសេវាពិនិត្យ នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋ ដើម្បីរកវីរុសកូវីដ និងជំងឺផ្សេងៗទៀត អានបន្ត
ក្រសួងសុខាភិបាលកម្ពុជាស្វែងរកអ្នកមានទំនាក់ទំនងនឹងបុរសជប៉ុនផ្ទុកមេរោគCovid-19
ក្រុងភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ជាមួយអ្នកសារព័ត៌មានក្នុងស្រុកនៅមុននេះបន្តិចថា ក្រសួងសុខាភិបាលបានទទួលព័ត៌មានច្បាស់លាស់ហើយពីខាងភាគីជប៉ុនថា បុរសជនជាតិជប៉ុនគឺពិតជាមានផ្ទុកមេរោគកូរ៉ូណាពិតមែន។ អានបន្ត
លោក នួន ប៉ុក អតីតប្រធានមន្ទីរដែនដីខេត្តព្រះសីហនុ ត្រូវបានមន្ត្រី ACU វ៉ៃខ្នោះបញ្ជូនមកសាលាដំបូង រាជធានីភ្នំពេញ
ភ្នំពេញ ៖ លោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ត្រូវបានមន្ត្រី ACU វ៉ៃខ្នោះចាប់បញ្ជូនមកសាលាដំបូង រាជធានីភ្នំពេញ នាព្រលប់ថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២០នេះ ដើម្បីសាកសួរ ពាក់ព័ន្ធនឹងបទល្មើស វីតិក្រម ( ពុករលួយ ) ។ អានបន្ត
ACU ឃាត់ខ្លួន អតីតប្រធានមន្ទីររៀបចំដែនដី ខេត្តព្រះសីហនុ ដោយសង្ស័យពាក់ព័ន្ធនឹងអំពើពុករលួយ
ភ្នំពេញ៖ លោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ដោយសង្ស័យពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងពេលកាន់តំណែង។ អានបន្ត
សម្តេច ហ៊ុន សែន ចាត់ទុកថា បើអ្នកណា បន្តបង្ហោះព័ត៌មានមិនពិតពី វីរុស កូវីដ-១៩ អ្នកនោះជាភារវៈករ
បើជនណាឬក្រុមណា នៅតែបន្តប្រឌិតព័ត៌មានមិនពិតពីជំងឺកូវីដ-១៩ (COVID-19) សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងចាត់ទុកពួកគេ ថាជា «ភេរវករ»។ អានបន្ត
តើលោក អ៊ុំ រាត្រី ជាអ្នកបញ្ជារអោយចាប់ពលរដ្ឋ ដែលមានទំនាស់ដីធ្លីមែនឬយ៉ាងណា ?
បន្ទាយមានជ័យ៖ ចាប់តាំងពីលោក អ៊ុំ រាត្រីបានលើងមកកាន់តំណែង ជាអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យមក បញ្ហាទំនាស់ដីធ្លីនៅក្នុងខេត្តនេះជាង៣០០ករណី ដែលប្រជាពលរដ្ឋមកតវ៉ា មិនទាន់បានយកមកដោះស្រាយជូនពួកគាត់នៅឡើយ ។ ដូចជាបញ្ហារអោយចាប់ប្រជាពលរដ្ខចំនួន5នាក់ដែលមកតវ៉ាទាមទារយកដីធ្លីដោយផ្ទាល់ដើម្បីមកវាយសួរចម្លើយ និងធ្វើទារុណកម្ម យ៉ាងធ្ងន់ធ្ងរដើម្បីអោយមានការភ័យខ្លាចដែលជាការ ព្រមាននិងគម្រាមដល់ប្រជាពលរដ្ឋដទៃទៀតបាក់ស្មារតីលែងហ៊ាននាំគ្នាមកតវ៉ា។ អានបន្ត
សម្តេចប្រកាសថា ការទិញលំនៅដ្ឋានមានតម្លៃក្រោម ៧ម៉ឺនដុល្លារ មិនចាំបាច់បង់ពន្ធប្រថាប់ត្រា
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងពន្ធប្រថាប់ត្រាចំពោះការទិញលំនៅដ្ឋានទាំងឡាយណាដែលមានតម្លៃក្រោម ៧ម៉ឺនដុល្លារ ក្នុងរយៈពេលពេញមួយឆ្នាំ ដែលជាកាចូលរួមសហការរបស់រាជរដ្ឋាភិបាលជាមួយនឹងបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានចុះបញ្ជីនៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ អានបន្ត
លោកព្រឹម សាលី និងលោក សឿង សីហា ឃុបឃិតគ្នាប្រព្រឹត្តអំពើពុកលួយជាលក្ខណៈប្រព័ន្ធ ដោយមិនខ្លាចវិធានការរបស់អង្គភាពប្រឆាំងអំពើពុករលួយ
បន្ទាយមានជ័យ៖ ពលរដ្ឋដែលរស់នៅក្នុងក្រុងប៉ោយប៉ែត កំពុងតែប្រតិកម្មក្នុងការប្រមូលពន្ធ លើអចលនៈទ្រព្យ និងបង់ពន្ធប្រថាប់ត្រាថាគឺ ឡើងតែតាមបបូរមាត់មន្រ្តីពន្ធដាប៉ុណ្ណោះ ហើយរបៀបក្នុងការយកពន្ធរបស់ មន្រ្តីពន្ធដាហាក់មានបង្កប់អំពើពុករលួយ ជាលក្ខណៈប្រពន្ធ័ ដែលធ្វើអោយពលរដ្ឋពិបាកចូលរួមបង់ពន្ធជូនរដ្ឋ អោយស្រប់ទៅតាមគោលនយោបាយ ថ្នាក់ជាតិ អានបន្ត
បទបញ្ជាររបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ គ្មានប្រសិទ្ធិភាព ក្នុងការទប់ស្កាត់ទំនិញតាមច្រករបៀង ក្នុងខេត្តបន្ទាយមានជ័យ
(ខេត្តបន្ទាយមានជ័យ)÷ គេសង្កេតឃើញថា នៅតាមបន្ទាត់ព្រំដែននៃខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងជួរមុខតាមចំនុចមួយចំនួន បានលួចឃុបឃិតគ្នាជាមួយឈ្មួញនាំទំនិញគេចពន្ធគ្រប់ប្រភេទ ចេញពីប្រទេសថៃ ចូល កម្ពុជា រាប់សិបឆ្នាំមកហើយ ទោះបីជាមានបទបញ្ជារអោយបិទដោយផ្ទាល់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ យ៉ាងក៏ដោយ ។ អានបន្ត
សម្ដេចក្រឡាហោម ស ខេង៖ «គ្មានសមាជិកក្រុមប្រឹក្សាខេត្តណាម្នាក់ មានសិទ្ធិកាត់ដីយករាប់រយហិចតា» ដូចករណីនៅខេត្តបន្ទាយមានជ័យនេះទេ
(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ ដោយហួសចិត្តនៅពេលដឹងថា មានសមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យម្នាក់ បានរៀបឯកសារកាត់យកដី ១ពាន់ហិចតា ក្រោមរូបភាពយកទៅវិនិយោគបន្ត ហើយបង្កឲ្យមានទំនាស់ជាមួយប្រជាជនផង និងបង្កើតការបំពានច្បាប់ ដោយអាណាធិបតេយ្យពីសមាជិកក្រុមប្រឹក្សាខេត្តរូបនោះ។ អានបន្ត
ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ប្រព្រឹត្តអំពើពុករលួយ មិនខ្លាចវិធានការក្តៅរបស់លោក ស៊ុន ចាន់ថុល
បន្ទាយមានជ័យ៖ ស្ថានីយន៍ថ្លឹងរថយន្តកូនដំរី កំពុងល្បីខ្លាំងថាកំពុងតែបានប្រព្តឹត្ត អំពើរពុករលួយ យកលុយពីរថយន្តដឹកលើសទម្ងន់ដែលជាកត្តាធ្វើអោយ ផ្លូវថ្នល់ខូចហើយដែលជាបន្ទុកដ៏ធ្ងន់ធ្ងរ របស់រាជរដ្ឋាភិបាល ក្នុងការជួសជុលនិងស្តារឡើងវិញដោយចំណាយថវិការជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំៗតែបែរ ជាមន្ត្រីទាំងនោះសំងំ កើបលុយច្រកហោប៉ៅយ៉ាងត្រជាក់ចិត្តមិនខ្វលើពីវិធានការក្តៅរបស់លោកទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល ដែលកំពុងតែកែទម្រង់ មន្ត្រីរបស់ខ្លួនដែលខូចៗដើម្បីបញ្ចប់ការបំផ្លាញ់ផ្លូវថ្នល់ដោយអំពើរពុករលួយ។ អានបន្ត
សូមអង្គភាពប្រឆាំងអំពើរពុករលួយ ជួយស៊ើបអង្កេតរឿងលោក ព្រឹម សាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យផង ព្រោះល្បីខ្លាំងក្នុងការប្រព្រឹត្តអំពើរពុករលួយ
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ និងមន្រ្តីរាជការ នៅក្នុងខេត្តបន្ទាយមានជ័យ បាននិយាយគ្នាតាមតុកាហ្វេថា លោក ព្រឹម សាលីប្រធានសាខា ពន្ធដាខេត្តបន្ទាយមានជ័យ កាន់តំណែងនេះជាយូរឆ្នាំមកហើយ ដូច្នេះគាត់មិនញញើត នឹងប្រព្រឹត្ត អំពើពុករលួយ ដែលពោរពេញទៅដោយបច្ចេកទេស និងល្បិចកលគ្រប់បែបយ៉ាង ។ អានបន្ត
មេសហជីពនិយាយថា៖ កម្មករជិត១ម៉ឺននាក់ នឹងត្រូវព្យួរការងារ
លោក អាត់ ធន់ ប្រធានសហជីពមួយរូបនៅកម្ពុជា អះអាងថា មានរោងចក្រវាយនភ័ណ្ឌជាង១០ នឹងត្រូវបានបិទទ្វារបណ្តោះអាសន្ន។ លោក ប្រាប់ថា លោក បានទទួលព័ត៌មាននេះពីលោក ខេន លូ អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)។ អានបន្ត
បញ្ហាEBAនឹងប្រកាសលទ្ធផលនៅចន្លោះម៉ោង៦ដល់៨យប់នេះខណៈរដ្ឋាភិបាល មិនព្រួយបារម្ភ
ភ្នំពេញៈ លទ្ធផលនៃការដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងដឹងនៅចន្លោះម៉ោង៦ល្ងាចដល់៨ យប់នេះខណៈដែលប្រពលរដ្ឋ កំពុងរង់ចំាលលទ្ឋផលអស់ជាច្រើនខែកន្លងកនេះ ប៉ុន្តែរដ្ឋាភិបាលមិនបានព្រួយបារម្ភពីបញ្ហានេះទេ។ អានបន្ត
អ្វីទៅជាប្រព័ន្ធអនុគ្រោះពន្ធ EBA? អ្នកខ្លះមិនទាន់យល់នៅឡើយទេ
ប្រជាជនខ្មែរយើងភាគខ្លះនៅមិនទាន់យល់ច្បាស់ពីប្រព័ន្ធអនុគ្រោះពន្ធដែលហៅកាត់ជាភាសាអង់គ្លេសថា EBA (Everything but arms) នៅឡើយទេ។ ពាក្យនេះបានន័យថាអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ ពោលគឺអ្នកនាំទំនិញចូលទៅសហគមន៍អឺរ៉ុបបានគ្រប់យ៉ាងលើកលែងតែអាវុធ។ អានបន្ត
អឺរ៉ុប ផ្តាច់ EBA ផ្នែកខ្លះ ពីកម្ពុជា
ទីបំផុត គណៈកម្មការអឺរ៉ុប បានសម្រេចផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធសព្វមុខទំនិញ EBA ដោយផ្នែកខ្លះ ចេញពីកម្ពុជា ដោយមិនផ្តាច់ទាំងស្រុងនោះទេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលផ្សាយលើគេហទំព័ររបស់គណៈកម្មការអឺរ៉ុបនៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។ អានបន្ត
សម្តេចតេជោនឹងអញ្ជើញបើកសម្ភោធផ្លូវជាតិលេខ៥៨ តម្លៃ១២២លានដុល្លារនៅថ្ងៃទី២៦ កុម្ភៈខាងមុខ
បន្ទាយមានជ័យ ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជានឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសម្ភោធដាក់ឲ្យដំណើរការផ្លូវជាតិលេខ៥៨ ដែលមានប្រវែងជាង១៧៤គ.ម ពីខេត្តបន្ទាយមានជ័យ ដល់ឧត្តរមានជ័យ នាថ្ងៃ២៦ កុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។ អានបន្ត
លោក ព្រាប កុល ទស្សន៍ទាយថា នៅថ្ងៃស្អែកនេះ EU នឹងដក EBA ពីកម្ពុជា
ភ្នំពេញ ៖ នាយកប្រត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុលដែលលោកអះអាងថា ជាអ្នកតាមដាន ស្ថានការណ៍នយោបាយយ៉ាងយកចិត្តទុកដាក់ និងធ្លាប់ត្រូវបានផ្តល់ឱកាស ឲ្យបានជួបជជែកផ្ទាល់ ជាមួយភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីស្វែងរកដំណោះស្រាយ និងការពារផលប្រយោជន៍ពលរដ្ឋកម្ពុជា បានធ្វើការទស្សន៍ទាយថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ស្អែកនេះ សហភាពអឺរ៉ុប(EU) ដែលតំណាងឲ្យ២៧ប្រទេស ក្នុងទ្វីបអឺរ៉ុប នឹងដកប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ (EBA) ចេញពីកម្ពុជា ។ អានបន្ត
លោក ញឹក ប៊ុនលេខប្រធានការិយាល័យគយច្រកទ្វារតំបន់បឹងត្រកួន បានឃុបឃិតគ្នាជាមួយឈ្មួញ ប្រព្រឹត្តអំពើពុករលួយ ធ្វើអោយបាត់បង់ចំណូលជាតិ
ខេត្តបន្ទាយមានជ័យ៖ ប្រភពពីឈ្មួញរកសុីទំនិញដែលស្និទ្ធនឹងលោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយច្រកទ្វារតំបន់បឹងត្រកួន បានឲ្យដឹងថា ការដែលលោក ញឹក ប៊ុនលេខ ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺមានការសម្របសម្រួលពីសំណាក់មន្ត្រីគយធំៗក្នុងខេត្តបន្ទាយមានជ័យ និងក្រុមគយចល័តផងដែរ។ ចំណែកលោក នូ សុីថា ប្រធានសាខាគយខេត្តបន្ទាយមានជ័យ បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយច្រកទ្វារតំបន់បឹងត្រកួន បង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត។ អានបន្ត