ព័ត៌មានចាស់ៗ
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ត្រូវព្រះរាជអាជ្ញាខេត្តមណ្ឌលគិរីកោះហៅឲ្យចូលបំភ្លឺរឿងផ្តល់ដីជិត១ម៉ឺនហិកតាឲ្យក្រុមហ៊ុនឯកជន
(មណ្ឌលគិរី)៖ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានលោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ចេញដីកាកោះហៅឲ្យចូលខ្លួនបំភ្លឺ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ ដើម្បីឆ្លើយបំភ្លឺចំពោះករណី ផ្តល់ដី ទំហំ ៩,៧៤១ ហិកតាឲ្យទៅក្រុមហ៊ុន ផេស៊ីហ្វិកហ្គេនយ៉ញ-ស្តុកខមភេនីលីមីធីត នៅក្នុងខេត្តមណ្ឌលគិរី។ អានបន្ត
សម្តេច ហ៊ុន សែន និង កូនប្រសា រួមគ្នាប្តឹងលោក សម រង្ស៊ី ទៅតុលាការបារំាង
ភ្នំពេញ៖ ដូចការប្រកាសកន្លងមក សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង កូនប្រសា គឺ លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានដាក់បណ្តឹងពីរផ្សេងគ្នា ក្នុងពេលតែមួយ ទៅកាន់តុលាការបារាំង ដើម្បីប្តឹងលោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់មេធាវី ការពារក្តីឲ្យសម្តេច ហ៊ុន សែន និង លោក ឌី វិជ្ជា ដែល អានបន្ត
សមត្ថកិច្ចចាប់ផ្តើមបញ្ចេញកម្លាំងចល័តចំនួន ៤ខេត្ត តាមផ្លូវជាតិចំនួន២ ទប់ស្កាត់បទល្មើសចរាចរណ៍គ្រប់ប្រភេទគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចណ៍
(ភ្នំពេញ)៖ សមត្ថកិច្ចចាប់ផ្តើមបញ្ចេញកម្លាំងចល័តចំនួន ៤ខេត្ត តាមផ្លូវជាតិចំនួន២ ទប់ស្កាត់បទល្មើសចរាចរណ៍គ្រប់ប្រភេទគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចណ៍ នេះតាមការលើកឡើងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ក្នុងពិធីប្រគល់រថយន្តចំនួន ៤គ្រឿង ដែលជាអំណោយរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អានបន្ត
អ្នកនាំពាក្យប៉ូលិស៖ ផែនការចាប់អ្នកប្រឆាំង យើងរៀបចំរួចហើយ
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នង ការរងនិងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ អះអាងជាថ្មីថា ផែនការនៃការដាក់កម្លាំង ប្រ ដាប់អាវុធទាំងខាងនគរបាល និង កងទ័ព រួមទាំងកម្លាំងផ្នែកអន្តោប្រវេសន៍ ដែលឈរជើងនៅតាមច្រកព្រំដែននានា ត្រូវបានរៀបចំរួចរាល់ហើយ ដើម្បីចាប់លោក សម រង្ស៊ី និងបក្សពួកគេ ប្រសិនបើពួកគេ វិលមកកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដូចការប្រកាសមែន។ អានបន្ត
ថ្នាក់ដឹកនាំខេត្តមួយចំនួន សន្យាផ្តល់រង្វាន់ដល់សិស្សដែលជាប់និទ្ទេស A
បន្ទាយមានជ័យ៖ នៅថ្ងៃនេះឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានចូលរួមបើកហិបវិញ្ញាសារ ប្រឡងសញ្ញាប័ត្រមធ្យមសិក្សា ទុតិយភូមិនៅក្នុងមណ្ឌលវិទ្យាល័យ សិរីសោភ័ណ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ហើយក៏បានជូនពរដល់ក្មួយៗទាំងអស់ អោយមានសុខភាពល្អ សុវត្ថិភាព ក្នុងការធ្វើដំណើរទាំងទៅ ទាំងមកប្រឡង អានបន្ត
លោក សម រង្ស៊ី ប្រកាសថា «ដល់ដំណាក់កាលផ្តាច់ព្រ័ត្រហើយ»
ភ្នំពេញ៖ លោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង បានចាត់ទុក ផែនការវិលត្រឡប់មកកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ថាជាទឹកចុងក្រោយនៃការប្រកួតរវាងលោក ជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាគណបក្សកាន់អំណាច។ សម្តីនេះ លោក លើកឡើងក្នុងជំនួបជាមួយអ្នកគាំទ្រ ក្នុងវត្តខ្មែរមួយនៅប្រទេសអូស្ត្រាលី នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩។ អានបន្ត
តុលាការខេត្តក្រចេះ ចេញដីកាឃុំខ្លួនឧកញ៉ា គង់ ក្រឹង និងកូនប្រសា ដាក់ពន្ធនាគារពាក់ព័ន្ធបទល្មើសព្រៃឈើនៅស្រុកស្នួល
(ក្រចេះ)៖ នៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ តុលាការខេត្តក្រចេះ បានចេញដីកាសម្រេចឃុំខ្លួន ឧកញ៉ា គង់ ក្រឹង និងកូនប្រសា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធប្រព្រឹត្តបទល្មើសព្រៃឈើ នៅស្រុកស្នួល ខេត្តក្រចេះ។ នេះបើតាមដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគាររបស់លោក ម៉េង តូនី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ ដែលបណ្តាញព័ត៌មាន ខ្មែរជាយដែន ទទួលបាននៅល្ងាចនេះ។ អានបន្ត
លោក សម រង្សុី ទៅតំបន់អាសុីដែលអាជ្ញាធរ ខ្មែរគំរាម ស្វែងរកចាប់ខ្លួន
វ៉ាស៊ីនតោន៖ មុនពេលដាក់គម្រោង ការជាក់លាក់ដើម្បីវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញរបស់លោកនៅខែខាងមុខ មេដឹកនាំមួយរូបគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយ ហើយកំពុងនិរទេសខ្លួនគឺលោកសម រង្ស៊ី បានធ្វើដំណើរទៅកាន់ប្រទេសអាស៊ីមួយចំនួន ដើម្បីគៀងគរការគាំទ្រនយោបាយ ជាកន្លែងដែលអាជ្ញាធរកម្ពុជាធ្លាប់គំរាមចាប់ខ្លួនលោកដើម្បីមកទទួលទោសក្នុងប្រទេសកម្ពុជា។ អានបន្ត
លោកសមរង្ស៊ីធ្វើដំណើរ ដល់ម៉ាឡេស៊ីខណៈការចូលកម្ពុជារបស់គាត់កាន់តែខិតជិតមកដល់
ក្រុងភ្នំពេញ៖ បណ្ដាញផ្សាយព័ត៌មានលើបណ្ដាញសង្គម Facebook បានចុះផ្សាយព្រោងព្រាត អំពីការមកដល់របស់ប្រធានស្ដីទីនៃគណបក្សសង្រ្គោះជាតិគឺលោកសមរង្ស៊ី នៅប្រទេសម៉ាឡេស៊ី ស្ថិតតំបន់នៃអាស៊ីអាគ្នេយ៌។ លោកសមរង្ស៊ីត្រូវបានផ្តន្ទាទោស ជាច្រើនករណី ដែលនាំអោយ អ្នកនយោបាយរូបនេះលំបាក វិលចូលកម្ពុជាវិញ។ ដោយហេតុនេះ អគ្គស្នងការនគរបាលជាតិ បានស្នើសុំសហគមន៍អន្តរជាតិជួយឃាឃាំងឬឃាត់ខ្លួនលោកសមរង្ស៊ី។ យ៉ាងណា អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថាពិតជាការលំបាកក្នុងនាំខ្លួនលោកសមរង្ស៊ីព្រោះអ្នកនយោបាយនេះ មានលិខិតឆ្លងដែនបរទេស។ អានបន្ត
កម្ពុជាបានដាក់របាយការណ៍តបទៅអឺរ៉ុប ដើម្បីការពារ EBA
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានដាក់របាយការណ៍មួយ ទៅកាន់គណៈកម្មការអឺរ៉ុប នៅពាក់កណ្តាលខែសីហា ឆ្នាំ២០១៩នេះ ដើម្បីឆ្លើយតបរាល់ចំណុចនានា ដែលត្រូវបានចោទសួរដោយគណៈកម្មការអឺរ៉ុប។ លោកកេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា របាយការណ៍នោះ និយាយយ៉ាងលម្អិត អានបន្ត
កម្លាំងអាវុធហត្ថខេត្តក្រចេះ បានធ្វើការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធ និងបទល្មើសព្រៃឈើចំនួន២នាក់
ក្រចេះ៖ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅល្ងាចថ្ងៃ ទី១៥ ខែសីហា ឆ្នាំ២០១៩ បាន សម្រេចឃាត់ខ្លួន ឧកញ៉ា គង់ គ្រឹង និងកូនប្រសារបស់គាត់ពាក់ព័ន្ធនឹងបទល្មើសព្រៃ នៅក្នុងបញ្ជាការដ្ឋាន អានបន្ត
ជប៉ុនផ្តោតការយកចិត្តទុកដាក់លើបញ្ហាសុខភាពរបស់លោក កឹម សុខា
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានជំរុញឲ្យប្រទេសកម្ពុជាផ្តោតការយកចិត្តទុកដាក់លើបញ្ហាសុខភាពរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយចោល។ អានបន្ត
មន្ត្រីក្រសួងពាណិជ្ជកម្មថាកម្ពុជាត្រៀមការពាររួចហើយចំពោះការបាត់ EBA
ភ្នំពេញ៖ មន្ត្រីក្រសួងពាណិជ្ជកម្មអះអាងថា កម្ពុជាមិនជួបបញ្ហាប្រឈមសេដ្ឋកិច្ចនោះទេ បើទោះជាសហគមន៍អឺរ៉ុបផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធហៅកាត់ថា EBA ពីកម្ពុជានៅពេលខាងមុខនេះក៏ដោយ ព្រោះមានការពង្រឹងវិធានការជួយធានាការពារប្រាក់ចំណេញដល់អ្នកវិនិយោគហើយ។ អានបន្ត
លោក អះម៉ាត់ យ៉ះយ៉ា មិនបានដឹងខ្លួនថាត្រូវដាក់គុក១៥ឆ្នាំទេ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានពាក្យបណ្តឹងហើយ សមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានធ្វើការឃាត់ខ្លួនឈ្មោះអុីស្មាអែលពិនឧស្ម័ន ដែលជាក្មួយបង្កើតរបស់លោកអះម៉ាត់ យ៉ះយ៉ា យកទៅសាកសួរ រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០១៨ជាបន្ទាន់ ។ ជនសង្ស័យឈ្មោះអុីស្មាអែល ពិនឧស្ម័ន ត្រូវបានតំណាងអយ្យការធ្វើការចោទប្រកាន់ជាផ្លូវការ ភ្ជាប់ជាមួយលោកអះម៉ាត់ យ៉ះយ៉ា ពីបទនាំចេញដោយមិនស្របច្បាប់ សម្រាប់នាំឆ្លងដែន ទើបចៅក្រមស៊ើបសួរសម្រេច អានបន្ត
GDP ជំរុញអោយដោះលែងលោក កឹម សុខា ដើម្បីបញ្ចៀសសម្ពាធផ្សេងៗ
ភ្នំពេញៈ គណបក្សប្រជាធិបតេយ្យមូលដ្ឋានជំរុញឲ្យមានការដោះលែងលោក កឹម សុខា អតីតប្រធានបក្សប្រឆាំង និងពង្រឹងការគោរពសិទ្ធិមនុស្សឡើងវិញ ដើម្បីបញ្ចៀសសម្ពាធផ្សេងៗ ជាពិសេសសម្ពាធក្នុងការផ្អាកប្រព័ន្ធអនុគ្រោះពន្ធ EBA សម្រាប់កម្ពុជា។ អានបន្ត
GMAC ព្រមានថា ការផ្អាកប្រព័ន្ធ EBA នឹងធ្វើអោយកម្មកររងគ្រោះ ៧៥ម៉ឺននាក់
ភ្នំពេញៈ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC នាថ្ងៃទី ១២ ខែសីហា បានចេញសេចក្ដីថ្លែងការណ៍មួយដោយលើកឡើងថា លទ្ធភាពនៃការផ្អាកប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងធ្វើឲ្យរងគ្រោះដល់កម្មករកម្មការិនី ៧៥ ម៉ឺននាក់ និងគ្រួសាររបស់ពួកគេប្រមាណ ៣ លាននាក់ទៀត ហើយក៏មិនបម្រើឱ្យគោលបំណងដើមនៃកម្មវិធីអនុគ្រោះពន្ធក្នុងការកាត់បន្ថយភាពក្រីក្រនោះទេ អានបន្ត
សម្ដេចក្រឡាហោម ចេញលិខិតព្រមានស្នងការនគរបាលខេត្តកណ្ដាល ដោយសារតែ…
ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ទោអ៊ាវចំរើន អត្តលេខ ០៣៦៤១ ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ចេញលិខិតត្រូវអនុវត្តវិន័យតាមរកតាមរូបភាពព្រមានលើកទី១ បើមិនព្រមកែប្រែនឹងនៅតែប្រព្រឹត្តផ្ទុយពីការណែនាំទៀតនោះនឹងចាត់វិធានការ តាមវិន័យបស់កងកម្លាំងនគរបាលជាតិ អានបន្ត
ក្រុមយុវជនអតីតCNRP នឹងធ្វើបាតុកម្មទាមទារឱ្យជប៉ុនជួយដឹងឮពីមាតុភូមិនិវត្តន៍លោកសម រង្ស៊ីនៅថ្ងៃស្អែក
ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី១២ ខែ សីហាស្អែកនេះ សកម្មជន និង អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិនៅក្នុងប្រទេសជប៉ុន នឹងជួបជុំគ្នាធ្វើបាតុកម្មនៅក្នុងទីក្រុងតូក្យូ។ បាតុកម្មនេះ ធ្វើឡើងក្នុងគោលបំណងទាមទារឱ្យរដ្ឋាភិបាលជប៉ុន និងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជួយដឹងឮ និង សម្របសម្រួលការធ្វើមាតុភូមិនិវត្តន៍របស់លោកសម រង្ស៊ី មកកម្ពុជា។ អានបន្ត
អគ្គស្នងការនគរបាលជាតិ ទាត់ចោលការបំភ្លៃព័ត៌មាន ញុះញង់មួលបង្កាច់របស់លោក សម រង្ស៊ី និងអះអាងថា កំពុងត្រៀមកម្លាំងចាប់ទណ្ឌិតរូបនេះ និងបក្ខពួកបើវិលចូលស្រុកវិញ
(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានប្រកាសទាន់ចោលទាំងស្រុង ចំពោះព័ត៌មានបំភ្លើស និងមានលក្ខណៈញុះញង់មួលបង្កាច់ របស់ទណ្ឌិត សម រង្ស៊ី ដែលបានយកទៅបង្ហោះនៅលើ Facebook របស់ខ្លួននាំឲ្យមានការភ័ន្ដច្រឡំ ពីសំណាក់សាធារណជន។ អានបន្ត
អាជ្ញាធរស្រុកព្រៃនប់បានចល័តកម្លាំង ចុះសង្គ្រោះពលរដ្ឋមួយចំនួនដែលជាប់ក្នុងផ្ទះ ដោយសារជំនន់ទឹកភ្លៀង
ព្រះសីហនុ៖ នៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១៩ បើយោងតាមប្រភពព័ត៌មានពីលោក Huy Bunleng បានប្រាប់ឲ្យដឹងថា នៅពេលនេះ អាជ្ញាធរស្រុកព្រៃនប់បានចល័តកម្លាំងចុះសង្គ្រោះពលរដ្ឋមួយចំនួនដែលជាប់ក្នុងផ្ទះដោយសារជំនន់ទឹកភ្លៀង នៅក្បែរកន្លែងទឹកលិចផ្លូវជាតិក្នុង ឃុំជើងគោ ក្រោយពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់នោះ។ លោកបានបញ្ជាក់បន្ថែមទៀតថា៖ អានបន្ត