ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ព័ត៌មានថ្មីបំផុត
តំណាងពលរដ្ឋ123គ្រួសារស្នើរសុំអន្តរាគមន៍ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីផ្អាកការចុះអនុវត្តន៍ដោយបង្ខំ នៃសាលដីការរបស់តុលាការកំពូល **|** ចេញប្លង់រឹង គ្របលើប្លង់រឹង ពលរដ្ឋរងគ្រោះ ចោទមេភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ថាជាអ្នកបង្កើតរឿង កេងយកផលប្រយោជន៍ជាមួយឈ្មួញ។ **|** ឯកឧត្តម ប៉ែន បូណា អញ្ជើញបើកវគ្គតម្រង់ទិសស្តីពី«ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ ................. **|** ឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមហ៊ុន «ប្រ៊ីនលាន ស៉ីធីវើល» ដែលឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លី-ផ្ទះ **|** ពលរដ្ឋ១១គ្រួសារ ស្នើអាជ្ញាធរពាក់ព័ន្ទផ្ដន្ទាទោសមេខ្លោង៣រូប បង្កភាពវឹកវមិនគោរពច្បាប់ **|** រដ្ឋមន្រ្តីមហាផ្ទៃចង្អុលដឹកនាំឱ្យអភិបាលរដ្ឋបាលរាជធានី-ខេត្ត បង្ក្រាបទីតាំងបញ្ចាំ និងទីតាំងលេងល្បែងផ្សងសំណាងខុសច្បាប់ **|** ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានសម្រេចដកហូតមុខតំណែងបណ្តោះអាសន្តលើថ្នាក់ដឹកនាំមន្ទីរចំនួន៨រូប **|** លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ត្រូវបានមន្រ្តីក្រោមឱវាទផ្តិតមេដៃសំណើសុំទៅឧបនាយករដ្ឋមន្រ្តីដើម្បីផ្លាស់ប្តូរ **|** គោលនយោបាយអាទិភាព៦ចំណុចរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ជាក្តីសង្ឃឹមដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋខ្មែរ **|** ឯកឧត្ដម នេត្រ ភក្រ្ដារដ្ឋមន្រ្ដីក្រសួងព័ត៌មាន​បានបង្ហាញវត្តមានថ្ងៃដំបូងនៅក្រសួងព័ត៌មាន **|** ព្រះមហាក្សត្រមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលអាណត្តិថ្មីនឹងជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពពលរដ្ឋ **|** រដ្ឋមន្រ្តីព័ត៌មាន: អ្នកសារព័ត៌មានខ្លាំងត្រូវផ្សព្វផ្សាយព័ត៌មានពិតប្រាកដ និងផ្សាយឱ្យបានលឿន **|** ភ្នាក់ងារសារព័ត៌មានខ្មែរជាយដែនប្រចាំក្រុងប៉ោយប៉ែត ប្តឹងឈ្មោះខន ម៉ាប់និងភរិយាពីបទឆបោកលុយចំនួន៣ម៉ឺនដុល្លារ **|** លោក ពែក ចាន់រ៉ា បានសម្រេចចិត្តដាក់ពាក្យបណ្តឹង បុគ្គលឈ្មោះ ខន ម៉ាប់ និងអ្នកស្រី ហង្ស ស្រីមាន ពីបទឆបោក និងក្លែងបន្លំ ទៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ **|** សម្ដេចក្រឡាហោម ស ខេង ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ **|**

ព័ត៌មានចាស់ៗ

Fri,12 July 2019 (Time 12:54 PM)
ដោយ សុភក្តិ

តើមន្រ្តីជំនាញពេទ្យសត្វ បានចាត់វិធានការដើម្បីទប់ស្កាត់ដែរទេ ហេតុអ្វីក៏ការនាំចូលជ្រូកក្រហម ពីប្រទេសវៀតណាមល្មើសច្បាប់នៅតែបន្តនាំ ចូលមកដូចហែរកឋិនយ៉ាងដូច្នេះ
ស្វាយរៀង ៖ មានកសិករចឹញ្ចិមជ្រូកជាច្រើនផ្ទុះការតវ៉ារហូតចេញឃាត់ឡានដឹកជ្រូកក្រហមនាំចូលពីវៀតណាមដោយខ្លួនឯងហើយហៅជំនាញខាងកសិកម្មមកជួយដោះស្រាយ តែទីបំផុត គ្មានបានសាច់ការអ្វីឡើយ។ ការបញ្ហានាំចូលជ្រូកនេះ ត្រូវបានគេរាយការណ៍ថា៖ មានលួចនាំចូលតាមច្រកព្រំដែនសំខាន់ៗច្រើននៅ ខេត្តស្វាយរៀង ខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តព្រៃវែង ដោយឈ្មួញនាំចូលខ្លះមិនមានច្បាប់ទម្លាប់សោះឡើយ ខ្លះមានច្បាប់តែដឹក អានបន្ត

Fri,12 July 2019 (Time 12:05 PM)
ដោយ វរៈជាតិ

លោកសម រ​ង្ស៊ី​ រក​សមាជិក​សភា​អា​មេ​រិ​ក ​ដើម្បី​អម​ដំណើរ ប៉ុន្តែ​រដ្ឋាភិបាល​ព្រមាន
រាជធានី​ភ្នំពេញ៖ អតីត​មេ​បក្ស​ប្រឆាំង​​ដែល​កំពុង​រង​បណ្តឹង​នៅ​ក្នុង​ប្រទេស​ជា​ច្រើន ​បាន​កំពុង​តែ​ដើរ​កៀងគរ​សមាជិក​សភា​អា​មេ​រិ​ក ព្រឹទ្ធសភា​អា​មេ​រិ​ក​ ដើម្បី​អមដំណើរ​លោក​មក​កម្ពុជា​វិញ ​។ ទោះបីជា​អតីត​មេ​បក្ស​ប្រឆាំង ​ខិតខំ​ខិត​ដើរ​កៀង​គរ​សមាជិក​រដ្ឋសភា ព្រឹទ្ធសភា​ពី​ក្រៅ​យ៉ាងណា​ក្តី សម្តេច តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ធ្លាប់​បាន​បញ្ជាក់​ថា ​លោក​ស្វាគមន៍ ប៉ុន្តែ​ទាល់តែ​សុំ​ទិដ្ឋាការ ទើប​អាច​ចូល​មក​កម្ពុជា​បាន ដោយឡែក លោក សម រ​ង្ស៊ី ត្រូវ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ ព្រៃ​ស ឬ​ត្រ​ អានបន្ត

Thu,11 July 2019 (Time 11:05 AM)
ដោយ ផាន់ណាក់

កម្លាំងអាវុធហត្ថបំផ្លាញចោលរថយន្តដឹកឈើខុសច្បាប់មួយចំនួននៅក្នុងព្រៃ ខណៈសំណុំរឿងនៃការចាប់ខ្លួនឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក អាចផ្ទេរមកកាន់ សាលាដំបូងរាជធានីភ្នំពេញ
មណ្ឌលគិរី)៖ រថយន្តដឹកឈើល្មើសច្បាប់ចំនួន ៤គ្រឿង ដែលរកឃើញនៅក្នុងព្រៃជ្រៅ ពិបាកក្នុងការនាំចេញមកក្រៅវិញនោះ ត្រូវបានកម្លាំងគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ ក្រោមការ បញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឲ្យធ្វើការកម្ទេចចោល នៅនឹងកន្លែងតែម្តង។ ថ្លែងប្រាប់បណ្តាញព័ត៌មាន ខ្មែរជាយដែន នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ បានថ្លែងថា រថយន្តដឹកឈើនៅក្នុងព្រៃចំនួន ៤គ្រឿង ដែលរកឃើញនៅក្នុងព្រៃ ត្រូវធ្វើការ អានបន្ត

Wed,10 July 2019 (Time 06:40 PM)
ដោយ បុប្ផា

តើខ្លាដ៏មានអំណាចហ៊ានស៊ីកូនភ្លោះទេ ?
ភ្នំពេញៈ កាលពីថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៩ អ្នកស្រឡាញ់រាប់អានលោក បណ្ឌិត កែម ឡី និងអ្នក កែម ឡី និយម បាននាំគ្នាជួបជុំនៅការាស់សាំងកាល់តិចស្តុបបូកគោ រាជធានីភ្នំពេញ ដើម្បី ប្រារព្ធពិធីបុណ្យខួប ៣ ឆ្នាំ ឧទ្ទិសកុសល ដល់បណ្ឌិត កែម ឡី ដែលត្រូវបានឃាតករ បាញ់សម្លាប់ ហើយនិងធ្វើការតស៊ូមតិឲ្យរាជរដ្ឋាភិបាលខ្មែរ ស្វែងរកឃាត់កពិត មកផ្តន្ទាទោស ។ ក្នុងនោះដែរ ក៏មានលោក ជុំហួត និងជុំហួរ ដែលគេស្គាល់ថា “ កូនភ្លោះ ជាសិស្សជំនិត របស់លោក បណ្ឌិត កែម ឡី “ ក្នុងការជួបជុំនេះ ត្រូវបានសមត្ថកិច្ចរាប់រយនាក់ បំពាក់ដោយអាវុធគ្រប់ដៃ បានចូលមកបំបែក ហើយបានចាប់ខ្លួនមនុស្ស ៣ នាក់ មានកូនភ្លោះពីរនាក់ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដែរ ។ សូមរង់ចាំអានបន្ត អានបន្ត

Wed,10 July 2019 (Time 08:18 AM)
ដោយ រតនៈ

អតីត​អ្នកទោសមនសិការ គង់ រ៉ៃយ៉ា ត្រូវ​បាន​​ចាប់ខ្លួនជាថ្មី ពាក់ពន្ធ័បុណ្យ​ខួប ៣​ឆ្នាំ​​លោក កែម ឡី
ភ្នំពេញ៖ លោក គង់ រ៉ៃយ៉ា អតីតអ្នកទោសមនសិការ ត្រូវបានចាប់ខ្លួនជាថ្មី ក្នុងក្រុងភ្នំពេញ នៅថ្ងៃទី ០៩ កក្កដា ២០១៩ ជុំវិញការផ្សព្វផ្សាយលក់អាវយឺតបណ្ឌិត កែម ឡី សម្រាប់ពិធីបុណ្យ​ខួប ៣ ឆ្នាំ នៃអំពើឃាតកម្មយ៉ាងឃោរឃៅ និងអយុត្តិធម៌ ដែលក្រុម កែម ឡី និយម គ្រោង​រៀបចំនៅថ្ងៃទី ១០ កក្កដា ចំថ្ងៃដែលលោកបណ្ឌិត ត្រូវគេលួចធ្វើឃាត នៅហាងស្តារម៉ាត​កាលតិច (Star Mart, Caltex) ស្តុបបូកគោ ក្រុងភ្នំពេញ។ ការចាប់ខ្លួននេះបន្ទាប់ពីហ្វេសប៊ុករបស់លោក​ គង់​ រ៉ៃ​យ៉ា បានអំពាវនាវ​ឱ្យ​ពលរដ្ឋ «​ទិញ​ ឬជាវអាវយឺ អានបន្ត

Tue,09 July 2019 (Time 06:55 PM)
ដោយ បុប្ផា

ពិធីបុណ្យខួបគម្រប់ ៣ ឆ្នាំ លោកបណ្ឌិត កែម ឡី នៅខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរមិនអនុញ្ញាត
ពិធីបុណ្យខួបគម្រប់ ៣ ឆ្នាំ លោកបណ្ឌិត កែម ឡី នៅខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរមិនអនុញ្ញាត បន្ទាយមានជ័យៈ កាលពីថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៩ លោក សួន សៀប ជាម្ចាស់កម្មវិធី រៀបចំប្រារព្ធកម្ម បុណ្យខួប ៣ ឆ្នាំ ដល់លោក បណ្ឌិត កែម ឡី ត្រូវបានឃាតករ បាញ់សម្លាប់នៅស្តាម៉ាតស្តុបបូកគោ រាជធានីភ្នំពេញ ហើយមិ ទាន់ចាប់ ឃាតករដៃដល់ពិតប្រាកដមក ផ្តន្ទាទោសនោះនៅឡើយទេ ។ នៅថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៩ ខាងមុខ មានរៀបចំប្រារព្ធពិធីបុណ្យខួប ៣ ឆ្នាំ រំលឹកដល់វិញ្ញាណក្ខន្ធលោក បណ្ធិត នៅភូមិ ព្រហូត សង្កាត់អូរអំបិល ក្រុង សិរីសិសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានអ្នកស្រី ធូ ណាគ្រី ចៅសង្កាត់អូរបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ មានជ័យ បានអញ្ជើញម្ចាស់កម្មវិធី ទៅសាលាសង្កាត់ កាលពីថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ២០១៩ ដោយមិនអនុញ្ញាត ឲ្យលោក សួន សៀប រៀបចំកម្មវិធីបុណ្យ នៅលើទឹកដែលខ្លួនកំពុងគ្រប់គ្រងនោះទេ ។ សូមរង់ចាំអានបន្ត ) អានបន្ត

Tue,09 July 2019 (Time 06:33 PM)
ដោយ សុជាតិ

ឧកញ៉ា ស៊ឹង សំអុល ដែលតែងតែល្បីក្នងការប្រព្រឹត្តបទល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរី ពេលនេះត្រូវកម្លាំងសមត្ថកិច្ចចាត់វិធានការ
មណ្ឌលគិរី៖ តាមសារព័ត៌មានក្នុងស្រុក ខ្មែរជាយដែន បានចុះផ្សាយមុននេះបន្តិចថា ប្រតិបត្តិការបង្ក្រាបបទ ល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចាប់ខ្លួនមនុស្ស ៤នាក់ និងរឹបអូសរថយន្ត ៤០គ្រឿង ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។ ប្រតិបត្តិការ​ទ្រង់​ទ្រាយ​ធំ​នេះ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ បាន​បង្ក្រាប​ក្នុង​រូបភាព​ទ្រ​ង់​ទ្រាយ​ធំ ដោយ​ចាប់ខ្លួន​មនុស្ស​៤​នាក់ ក្នុង​នោះ​មាន អានបន្ត

Tue,09 July 2019 (Time 07:20 AM)
ដោយ សុភី

វិធានការក្តៅ របស់លោក សៅ សុខា ចំពោះ រថយន្ត គោយន្ត ម៉ូតូ ដែលពាក់ព័ន្ធបទ ល្មើសព្រៃឈើ នឹងត្រូវបំផ្លាញចោលនៅកន្លែងតែម្តង
(ភ្នំពេញ)៖ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានសម្រេចដាក់ចេញវិធានការក្តៅមួយ ដោយបញ្ជាឲ្យបំផ្លាញ រថយន្ត គោយន្ត ម៉ូតូ… និងវត្ថុដែលពាក់ព័ន្ធបទល្មើសព្រៃឈើ នឹងត្រូវបំផ្លាញចោលនៅកន្លែង តែម្តងបើចាប់បាន។ នេះបើតាម សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំ ពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ យោងតាមសេចក្តី ប្រកាសព័ត៌មាន បានបញ្ជាក់ថា កន្លងទៅគណៈកម្មការជាតិ បានធ្វើ ការត្រួតពិនិត្យឃើញថា ទោះបីមានការ ផ្សព្វផ្សាយអប់រំ និងបង្ក្រាបបទល្មើសព្រៃ ឈើជាបន្តបន្ទាប់ក៏ដោយ នៅតែ អានបន្ត

Mon,08 July 2019 (Time 02:36 PM)
ដោយ សម្បត្តិ

សម្តេចអគ្គ មហាសេនាបតី តេជោ ហ៊ុន សែន ខឹង​សម្បារ​នឹង​អ្នក​បន់​ឱ្យ​សម្តេចឆាប់​ស្លាប់​ពេល​សម្តេច​ទៅ​ព្យាបាល​នៅ​សិង្ហបុរី
ភ្នំពេញ៖ សម្តេច ហ៊ុន សែន ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ក្រុងភ្នំពេញ ប្រតិកម្ម​ខឹង​សម្បារ ដល់​អ្នកប្រើប្រាស់​ហ្វេសប៊ុក (Facebook) ដែល​ហ៊ាន​ចូល​ទៅ​បញ្ចេញមតិ (Comment) បន់ស្រន់​ឱ្យ​លោក​ស្លាប់ ដោយសារ​ជំងឺ​។ ប្រតិកម្ម​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ពេលសម្តេចកំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ប្រទេស​សិង្ហបុរី។ សម្តេច ហ៊ុន សែន ថាមាន​មនុស្ស​មួយ​ចំនួន ដែល​សម្តេច​ថា ជន​មួយ​ក្ដាប់​តូច លួច​ចូល​បញ្ចេញមតិ ឬ​បង្ហោះ​តាមហ្វេសប៊ុក​បន់​ឱ្យ​សម្តេចឆាប់​ស្លាប់ និង​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​អំពី​ស្ថានភាព​ជំងឺ​របស់​របស់​សម្តេច។ សម្តេច ហ៊ុន សែន ព្រមាន​ឱ្យ​អ្នក​ហ៊ាន​បង្ហោះ​សារ​បន់​ឱ្យ​សម្តេចឆាប់​ស្លាប់ ឬ​ក្លែ អានបន្ត

Sun,07 July 2019 (Time 06:42 PM)
ដោយ បុប្ផា

គ្រាន់តែលោក សម រង្ស៊ី ថានឹងវិលត្រឡប់មក កម្ពុជា លោក ស ខេង បានដាក់ពាក្យបណ្តឹងទៅតុលាការ
ភ្នំពេញៈ នៅក្នុងវិទ្យុបរទេសផ្សាយជាភាសារខ្មែរ ស្ទើជារៀងរាល់យប់ ដែលបានលើកអំពីការវិលត្រ ឡប់ចូលប្រទេសកម្ពុជាវិញ មិនឲ្យហួសពីខែ កញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ។ ក្នុងនោះដែរ ក៏មានការ លើកដែរនូវប្រព័ន្ធអនុគ្រោះពន្ធ ( EBA) នៅកម្ពុជា ។ ចលនារបស់អតីតៈសមាជិក គណបក្សសង្គ្រោះ ជាតិ នៅខាងក្រៅប្រទេស ដែលបានជួបជាមួយមន្ត្រី អង្គទូត ប្រទេសមហាអំណាចជាច្រើន ដែលបាន ពិភាក្សាអំពីការនាំរបបលទ្ធិប្រជាធិបតេយ្យ និង ការគោរពសិទ្ធិមនុស្សពេញលេញ ចូលកម្ពុជា ។ ដោយសារប្រទេសមហាអំណាចទាំង ៥ (ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ) ជាម្ចាស់ហត្ថ លេខី ក្នុងកិច្ចព្រមព្រៀង ទីក្រុងប៉ារីស កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១ ។ អានបន្ត

Sun,07 July 2019 (Time 11:19 AM)
ដោយ នារីរ័ត្ន

វៀតណាម រួចពន្ធ​ស្ទើរតែ ១០០% ក្នុងការ​នាំទំនិញ​ទៅអឺរ៉ុប ក្រោយ​ចុះ​កិច្ចព្រមព្រៀង​ជាផ្លូវការ
អន្តរជាតិ៖ ប្រទេសវៀតណាម និង​សហភាព​អឺរ៉ុប បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (EVFTA) និង​កិច្ចព្រមព្រៀង​ការ​ការពារ​វិនិយោគ អឺរ៉ុប-វៀតណាម (EVIPA) កាលពីថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៩ នៅក្រុង​ហាណូយ ក្រោម​អធិបតីភាព​លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី​វៀតណាម។ យោងតាមការចុះ​ផ្សាយ​របស់ Vietnam News ឱ្យដឹងថា កិច្ចព្រមព្រៀង EVFTA នឹង​ធានា​ដល់​ អានបន្ត

Sun,07 July 2019 (Time 09:37 AM)
ដោយ សុភក្តិ

មន្រ្តីជំនាញពេទ្យសត្វ លោក ហ៊ុន សារ៉ាត់ ឃុបឃិតគ្នាជាមួយនឹងឈ្មួញ នាំសត្វជ្រូក វៀតណាមចូល នៅស្រុករមាសហែក
ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​អ្នក​ចិញ្ចឹម​ជ្រូក​បាន​ត្អូញត្អែរ និង​មាន​ក្តី​កង្វល់​ដោយ​ឈ្មួញ​ទុច្ចរិត​លួច​នាំ​ជ្រូក​រស់ និង​សាច់​ជ្រូក​វៀតណាម​ចូល​មក​លក់​ក្នុងស្រុក​រមាស​ហែក ធ្វើ​ឲ្យ​មានការ​ឆ្លង​ជំងឺ​ដល់​សត្វ​ជ្រូក​ពួក​គាត់​ចិញ្ចឹម​តាម​ផ្ទះ ។ ប្រភព​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀត​ថា សព​ថ្ងៃ​ឈ្មួញ​ដឹក​ជ្រូក​រស់ និង​កូនជ្រូក​វៀតណាម​ចូល​តាម​ទូក​មក​ឡើង​នៅ​ច្រករបៀង ព្រៃ​គុយ និង​ច្រករបៀង​ខ្សែ​ដែក ឃុំ​ត្រស់ ស្រុក​រមាស​ហែក​នេះ ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​៥ កក្កដា​នេះ គេ​ឃើញ​ឈ្មួញ​នាំ​ជ្រូក​វៀតណាម​ចូល​ម​ក អានបន្ត

Sun,07 July 2019 (Time 08:12 AM)
ដោយ លក្ខិណា

ក្រសួងការ​បរទេស​កម្ពុជា សម្តែងការ​ភ្ញាក់ផ្អើល​ នៅពេលដែ​លឮថា សមា​ជិកសភាអឺ​រ៉ុបមួយ​ចំនួនតូ​ច ចង់ហែ​ហម លោក សម រង្ស៊ី ចូលមកកម្ពុជាវិញ
ភ្នំពេញ ៖ អ្នកនាំ​ពាក្យក្រសួ​ងការបរទេ​ស និងសហ​ប្រតិបត្តិកា​រអន្តរ​ជាតិ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ បានចេញសេចក្តីថ្លែង​ការណ៍ ដោយ​បានបញ្ជាក់​ថា វាជារឿ​ងគួរឲ្យភ្ញាក់ផ្អើ​លយ៉ាងខ្លាំង​ដែល “សមាជិ​កសភាស​ហភាពអឺ​រ៉ុប” មួយចំនួន​តូច តាម​រយៈសេច​ក្តីរាយកា​រណ៍ បានឲ្យដឹងបំ​ណងរបស់​ពួកគេ ក្នុងកា​រហែហម​ទណ្ឌិតរ​ត់គេច​ខ្លួន សម រង្សី ដែល ប្រកាស​ដដែលៗ​ ពីកា​រវិលត្រ​ឡប់រប​ស់ខ្លួន មកកម្ពុ​ជាវិញ ក្នុងកាល​បរិច្ឆេទ​មួយមិន​ច្បាស់លាស់​។ អានបន្ត

Sat,06 July 2019 (Time 09:43 AM)
ដោយ បញ្ញា

សម្ដេចហ៊ុនសែនគំរាមឃាឃាំងជនបរទេសណា ការពារលោកសមរង្ស៊ី វិលចូលកម្ពុជា
(ភ្នំពេញ) ៖ សម្តេច ហ៊ុន សែន ព្រមានចាប់ខ្លួនលោក សម រង្ស៉ី បញ្ជូលគុកពេលមកដល់កម្ពុជា ចំណែកឯជនបរទេសណាដែលគ្មានទិដ្ឋាការ ហើយមកការពារលោកសមរង្ស៊ីគឺមិនឱ្យចូលកម្ពុជាដាច់ខាត។ សម្តេច នាយករដ្ឋមន្ត្រីហ៊ុនសែន បានលើកឡើងនៅក្នុងឱកាសដែលសម្តេចបាន សំណេះ​សំណាល ជាមួយប្រជាពលរដ្ឋខ្មែរ មកពីសហគមន៍ស្វីស ជាង១២០០នាក់ កាលពីយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ។ អានបន្ត

Sat,06 July 2019 (Time 08:30 AM)
ដោយ ស្រីរត្ន

ចៅហ្វាយខេត្តសៀមរាប បញ្ជាឲ្យកម្លាំងសមត្ថកិច្ចចុះពិនិត្យឃ្លាំងស្តុកឈើ ក្នុងសណ្ឋាគារ អង្គរអេរ៉ា នៅកណ្តាលក្រុងសៀម រកឃើញ និងរឹបអូសឈើខុស ច្បាប់ជាង៥០០ម៉ែត្រគូប
(សៀមរាប)៖ សមត្ថកិច្ចចម្រុះខេត្តសៀមរាប បានបើកប្រតិបត្តិការចុះត្រួតពិនិត្យ វាស់វែង និងគណនាឈើ នៅក្នុងបរិវេណ សណ្ឋាគារអង្គរអេរ៉ា ក្នុងក្រុងសៀម រាប ក្រោមការបញ្ជាផ្ទាល់ពីលោក ទៀ សីហា អភិ បាលខេត្តសៀមរាប ដែលជាគណៈបញ្ជាការឯកភាពខេត្ត និងមានការសម្របសម្រួល ដោយព្រះរាជអាជ្ញារងខេត្តមួយរូប។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរក ឃើញឈើគ្មានច្បាប់/គ្មានលិខិត ស្នាមចំនួន២៥១ ម៉ែត្រ ក្នុងចំណោមឈើដែលនៅមានសរុប៥២៦ ម៉ែត្រគូប។ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រាប់បណ្ដាញព័ត៌មាន ខ្មែរជាយដែន ប្រចាំខេត្តសៀមរាបថា ក្រុម ការងារបានវាស់វែង ពិនិត្យ និងគណនាឈើអារ មានឈើសរុបចំនួន ៥២៦ម៉ែត្រគូប ហើយចំពោះឈើ លើសគ្មានច្បាប់/គ្មានលិខិតស្នាម ជាឈើលើស (PC) មានចំនួន៣,៥៩៣ដុំ ស្មើនឹងចំនួន២៥១ ម៉ែត្រ គូប។ ឈើមានលិខិ ត៣០ច្បាប់ ស្មើនឹង២៧៤ម៉ែត្រ គូប ដែលម្ចាស់ឈើឈ្មោះ គី ស៊ុនឡេង។ អានបន្ត

Fri,05 July 2019 (Time 06:41 PM)
ដោយ សុភក្តិ

សម្ដេចក្រឡាហោម ស ខេង ចេញសេចក្ដីណែនាំ ពីការគ្រប់គ្រងក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ, ការគ្រប់គ្រងអាវុធជាតិផ្ទុះ និងមធ្យោបាយ
(ភ្នំពេញ)៖ បន្ទាប់ពីមានការបាញ់បោះដោយ សេរីក្នុងទឹកដីខេត្តបន្ទាយមានជ័យកន្លងមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រ សួងមហាផ្ទៃ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីណែនាំ ស្ដីពីការគ្រប់គ្រងប្រើប្រាស់ក្របខ័ណ្ឌ មន្ដ្រី នគរបាលជាតិ, ការគ្រប់គ្រងប្រើ ប្រាស់អាវុធជាតិផ្ទុះ និងមធ្យោបាយ។ អានបន្ត

Fri,05 July 2019 (Time 08:29 AM)
ដោយ លក្ខិណា

សម្តេច អគ្គមហា សេនាបតី តេជោ ហ៊ុន សែន បានប្រាប់ UN ថា រដ្ឋាភិបាលលោកមិនដែលបិទសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ
អន្តរៈជាតិ៖ សម្តេច អគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា រដ្ឋាភិបាលរបស់លោកមិនដែលមានបំណងបំបិទសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋនោះទេ និងមានតែខិតខំលើកកម្ពស់សិទ្ធិនេះថែមទៀត។ អានបន្ត

Fri,05 July 2019 (Time 08:09 AM)
ដោយ វណ្ណៈ

គយ​ចល័តក្រសួង កំពុង​សម្រុក​ចាប់​រថយន្ត​គេច​ពន្ធ ខណៈ​ដែល​រថយន្ត​ទាំងនេះ​កំពុង​ជ្រក​ក្រោម​ស្លាក ន​.​ប និង ខ​.​ម
បាត់ដំបង ៖ រថយន្ត​គ្មាន​ការបង់ពន្ធ​ជាច្រើន​គ្រឿង ត្រូវបាន​កម្លាំង​គយ​ចល័ត​ក្រសួង ប្រចាំ​ខេត្ត​បាត់ដំបង ដែល​ឈរជើង​នៅ​ចំណុច អូរ​តា​គី តាម​ប្រមាញ់ និង​ស្ទាក់​ចាប់​បានជា​បន្តបន្ទាប់ ស្រប​ពេល​នេះ​ដែរ​ រថយន្ត​ដែល​នៅ​សេស សល់​ជាច្រើន​គ្រឿង​ទៀត ដែល​ជ្រក​ក្រោម​ស្លាក​លេខ « ន​.​ប និង ខ​.​ម »។​ អានបន្ត

Thu,04 July 2019 (Time 11:35 AM)
ដោយ លក្ខិណា

សម្តេច​តេ​ជោ ហ៊ុន សែន រៀបចំ​នំ​បញ្ចុក ជូន​ភ្ញៀវ​បរទេស នៅ WTO នាទីក្រុងហ្សឺណែវ ប្រទេសស្វីស
(អន្តរជាតិ )៖ កម្ពុជាត្រូវ​បានផ្តល់​កិត្តិយស​ធ្វើជា​ម្ចាស់​កម្មវិធី​សង្គម និង​វប្បធម៌ ​នៅ​ទី​ស្នាក់​ការ​​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) កាលពី​យប់​ថ្ងៃ​០៣ ខែកក្កដា ឆ្នាំ​២០១៩​។ ក្នុងឱកាស​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ត្រូវបាន​អញ្ជើញ ​ឱ្យ​ថ្លែង​សុន្ទរកថា​គន្លឹះ ពាក់ព័ន្ធ​នឹង​បញ្ហា​សង្គម ក៏ដូចជា​វប្បធម៌​។ បន្ទាប់មក សម្តេច​តេ​ជោ ក៏បាន​រៀបចំ​នំ​បញ្ចុក​ជូន​ភ្ញៀវ​បរទេស ដើម្បី​ទទួលទាន​រួមគ្នា​។ អានបន្ត

Thu,04 July 2019 (Time 09:28 AM)
ដោយ លក្ខិណា

សម្តេច អគ្គ​ មហាសេនាបតី តេជោ ហ៊ុន សែន សុំ​កុំ​ឱ្យ​ដក ​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​ពី ​កម្ពុជា​និង​ប្រទេស​ក្រីក្រ
អន្តរជាតិ ៖ សម្តេច អគ្គមហា សេនាបតី តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បាន​ស្នើ​ឱ្យ​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភព ​លោក​ និង​ដៃគូ​អភិវឌ្ឍន៍​ បន្ត​ផ្តល់​ការ​ ឧបត្ថម្ភ​គាំទ្រ​ ហើយ​កុំ​ព្យួរ​ឬ​ដក​ការ ​អនុគ្រោះ​នានា ក្នុង​ពេល​ដែល​កម្ពុជា ​ខិតខំអភិវឌ្ឍន៍​សេដ្ឋកិច្ច។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង ស្រប​ពេល​ដែល​កម្ពុជាកំពុងតែ​ប្រឈម​មុខ​ នឹង​ការ​កាត់​ផ្តាច់​ឋានៈ​អនុគ្រោះពន្ធ​ពី​សហភាព ​អឺរ៉ុបផងដែរ​។ អានបន្ត