ព័ត៌មានចាស់ៗ
តើលោកសាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ បានប្រើប្រាស់កូនចៅដើរគំរាមកំហែងទារលុយ ដើម្បីជូនជាតិឬយ៉ាងណា?
បន្ទាយមានជ័យ៖ ប្រភពពីក្រុមឈ្មួញ និងអាជីវករ ដឹកជញ្ជូនទំនិញទៅលក់តាមទីផ្សារនានា ក្នុងខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថាកន្លងមកពេលពួកគាត់ដឹកជញ្ជូនទំនិញតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃត្រូវបានសមត្ថកិច្ចគ្រប់ស្ថាប័ន គាបយកលុយគ្រប់ច្រកល្ហក ហើយពេលឥលូវនេះស្រាប់តែមានមន្រ្តីជំនាញ ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ បានឲ្យប្រកាសឲ្យដឹងមុន គឺតម្រូវឲ្យពួកគាត់បង់លុយតាមការកំណត់ ចាប់ពី ៥០,០០០រៀល(ប្រាំមុឺនរៀល) ទៅ៧០,០០០រៀល (ប្រាំពីរមុឺនរៀល) ក្នុង១រថយន្ត អានបន្ត
អង្គភាពប្រឆាំងអំពើពុករលួយគួរតែបើកការស៊ើបអង្កេតទៅលើលោក ផាន អូន ដែលបានបំប៉ោងគម្រោងចំណាយផ្សេងៗស្រេចតែអំពើចិត្តដើម្បីកេងប្រវ័ញ្ចថវិកាជាតិ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន
បន្ទាយមានជ័យ៖ប្រភពស្និទ្ធនឹងលោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្កា្របការក្លែងបន្លំ បានឲ្យដឹងថា គ្រាន់តែនៅក្នុងគំរោងស្នើថវិកាទិញសម្ភារៈសម្រាប់មន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានគឺមានការបំប៉ោងតម្លៃរាប់លានដុល្លារក្នុង១ឆ្នាំៗ។ អានបន្ត
នគបាលព្រហ្មទណ្ឌ សម្រេចឃាត់ខ្លួនឧកញ៉ា ម្នាក់ ដើម្បីសួរនាំដំណើរឿង ឆបោក លុយ១០ម៉ឺនដុល្លា
ភ្នំពេញ៖ លោក ឧកញ៉ា ប្រាក់ ប្រាកដ ត្រូវបាន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ឃាត់ ដើម្បីសួរនាំពីដំណើរឿង ឆបោក តាមពាក្យបណ្តឹងរបស់នារីម្នាក់ ឈ្មោះ ចាន់ ធូ រស់នៅ ភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនុប ខេត្តព្រះសីហនុ។ លោក ឧកញ៉ា ប្រាក់ ប្រាកដ ត្រូវបានឃាត់ខ្លួន នៅក្នុងហាងការហ្វេ និងបូជនីដ្ឋាន TEAM (TEAM Coffee and Restaurant ) ស្ថិតតាមបណ្តោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង៩ ព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ។ អានបន្ត
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងលោក សាត គឹមសាន ស្នងការនគរបាលខេត្តគួរតែពិនិត្យឡើងវិញ ដោយមេល្បែងឈ្មោះ អួន តាល់ បើកល្បែងភ្នាល់ទឹកភ្លៀងក្រុងបាត់ដំបង មានការឃុបឃិតជាប្រព័ន្ធ
បាត់ដំបង៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ល្បែងភ្នាល់ទឹកភ្លៀងដែលបុគ្គលឈ្មោះ អួន តាល់ បើកលេងនៅចំណុចវាលស្រែ១០០ សង្កាត់អូរចារ ក្រុងបាត់ដំបង គឺលេងក្នុងទ្រង់ទ្រាយធំហើយមានអ្នកចូលរួមលេងយ៉ាងពពាក់ពពូន មិនខ្លាចឆ្លងជំងឺកូវីដ-១៩ នោះឡើយ។ អានបន្ត
លោកជ្រឹញ គឹមលី មេប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប ប្រើប្រាស់កូនចៅដើរជំរិតទារលុយ តាមតែអំពើចិត្ត
សៀមរាប៖ ក្រុមអ្នករកស៊ីតូចតាច បានឲ្យដឹងថា លោកវរសេនីយ៍ឯក ជ្រិញ គឹមនី ប្រធាន ការិយាយល័យ នគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប កំពុងជិះសេះលែងដៃបាន បង្កើតបក្ខពួកនិយម ចាត់តាំង កូនចៅជំនិតៗ ឲ្យចុះប្រមូលលុយ ពីការដឹកជញ្ជូនទំនិញ ការរកស៊ីស្តុកឈើខុសច្បាប់ និងការជីកកាយអាចម៍
ដី ធ្វើអាជីវកម្ម តាមគ្រប់រូបភាព ហាក់ដូចជា មិនក្រែងញញើតចំពោះការកែទម្រង់។ អានបន្ត
អង្គភាពប្រឆាំងអំពើពុករលួយ មិនគួរបណ្តែតបណ្តោយ ឲ្យលោក សុក ចាន់ថា និងលោកគង់ ប៊ុនលឿត ប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្តដូច្នេះទេ
បន្ទាយមានជ័យ៖ ថ្មីៗនេះអ្នកបើកបររថយន្តដឹកទំនិញម្នាក់បានលាតត្រដាងយ៉ាងច្បាស់នូវទង្វើមិនប្រក្រតីរបស់លោក គង់ ប៊ុនលឿត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ផ្លូវជាតិលេខ៥ ភូមិកូនដំរិ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដើម្បីឲ្យមហាជនបានដឹងជាសាធារណៈ។ អានបន្ត
តំណែងដុះស្លែរបស់លោក សុខ សុដារ៉ាប្រធានសាខាគយខេត្តសៀមរាប និងលោកម៉ៅ សាមឿន មេគយចល័តក្រសួងប្រចាំខេត្តសៀមរាប បាននាំប្រព្រឹត្តអំពើពុករលួយតាមអំពេីចិត្ត
សៀមរាបៈ សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តសៀមរាប បានលើកឡើងថា ក្នុងតំណែងជាប្រធានសាខាគយខេត្តសៀមរាប ឡើងដុះស្លែរយៈពេលច្រើនឆ្នាំកន្លងទៅនេះគឺលោក សុខ សុដារ៉ា និងលោក ម៉ៅ សាមឿន មិនដែលបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ឬទំនិញខុសច្បាប់ចូលខេត្តសៀមរាប និងឆ្លងកាត់ខេត្តសៀមរាប នោះទេ។ ហេតុនេះហើយទើបឈ្មួញធំៗអាចដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ អានបន្ត
តើការផ្ទេរមន្រ្តីពីអភិបាលរងស្រុក/ក្រុង ទៅជាមន្ត្រីបំរើការងារ នៅជាសាលាខេត្ត ជាការដាក់ទណ្ឌកម្មទេ?
បន្ទាយមានជ័យៈ មានការតែងតាំងមន្ត្រី អភិបាលរងក្រុងប៉ោយប៉ែត និង ដោះដូរមន្ត្រី អភិបាលរងស្រុកស្វាយចេក និងមន្ត្រីអភិបាលរងស្រុកមង្គលរី ទៅទទួលភារកិច្ចជាអភិបាលរងក្រុងប៉ោយប៉ែត តាមសេចក្តីសម្រេចរបស់ក្រសួង មហាផ្ទៃលេខ ១១៩៧ ប្រក ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ប្រកាស ស្តីពីការផ្ទេរមន្ត្រីរាជការ ។ អានបន្ត
ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ផ្លូវជាតិលេខ៥ ក្លាយទៅជាជញ្ជីងថ្លឹងលុយ
បន្ទាយមានជ័យ៖ ប្រភពស្និទ្ធនឹងលោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងសាធារណការនិងដឹកជញ្ជូនទើបលោក សុក ចាន់ថា ហ៊ានធ្វើអ្វីៗតាមអំពើចិត្តហើយបើកដៃឲ្យលោក គង់ ប៊ុនលឿត សាងភាបពល្បីល្បាញខាងពុករលួយយ៉ាងឆាប់រហ័ស។ ប៉ុន្តែជាក់ស្តែងអំពើពុករលួយពេញបន្ទុករបស់លោក គង់ ប៊ុនលឿត ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តកូនដំរី ជារឿងដែលមិនអាចបិទបាំងបានទេក្រោយពេលមានការលាតត្រដាងជាបន្តបន្ទាប់។ អានបន្ត
ការស្នើសុំ បំបែកសង្កាត់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យគឺជារដ្ឋបាល ក្បាលធំ
បន្ទាយមានជ័យ៖ ដ្ឋបាលក្រុងប៉ោយប៉ែត នឹងក្បាលជារដ្ឋបាលក្បាលធំ
បន្ទាយមានជ័យៈ សារព័ត៌មានខ្មែរជាយដែន បានទទួលលិខិត ដ៍កម្រមួយ ដែលសាលាខេត្តបន្ទាយមានជ័យ មិនបានផ្សព្វផ្សាយ ជាសាធារណៈ អំពីការបំបែកសង្កាត់ចំនួន ៣ នៅក្នុងក្រុងប៉ោយប៉ែត នៅក្នុងលិខិតលេខ ៧៩៧/២១ ល ស ចុះថ្ងៃអង្គា ៨រោជ ខែ ពិសាខ ឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៥ ត្រូវថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ របស់ រដ្ឋបាលសាលា ខេត្តបន្ទាយមានជ័យ ។ អានបន្ត
ប្រមុខរដ្ឋាភិបាល គួរតែយកអភិក្រមទី៥ មកវះកាត់មន្រ្តីពន្ធដារខេត្តបន្ទាយមានជ័យជាបន្ទាន់ ខណៈដែលប្រជាពលរដ្ឋលែងមានជំជឿក្នុងការបង់ពន្ធប្រថាប់ត្រា ធ្វើឲ្យរដ្ឋខាតបង់ចំណូល
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យ បានរិះគន់ និងចោទប្រកាន់ថា ការប្រមូលពន្ធលើអចលនទ្រព្យ និងបង់ពន្ធប្រថាប់ត្រា គឺតាមតែបបូរមាត់របស់មន្រ្តីពន្ធដារប៉ុណ្ណោះ ហើយរបៀបក្នុងការយកពន្ធ របស់មន្រ្តីពន្ធដារ ហាក់ដូចជាមានបង្កប់នូវអំពើពុកលួយ ជាលក្ខណ:ប្រព័ន្ធ ដែលធ្វើឲ្យពលរដ្ឋពិបាកក្នុងការចូលរួមបង់ពន្ធជូនជាតិ ឲ្យស្របទៅតាមគោលនយោបាយថ្នាក់ជាតិ។ ជាក់ស្តែងដូចជាប្រជាពលរដ្ឋដែលរស់នៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានសម្តែងការឈឺចាប់គ្រប់ៗគ្នា ដោយការបង់ពន្ធប្រថាប់ត្រារបស់ពួកគាត់ គឺដូចជាការចាប់បង្ខំ។ អានបន្ត
អនុរដ្ឋលេខាធិការពីររូប រងការចោទប្រកាន់ពីបទឆបោក
ភ្នំពេញ៖ លោក សាយ ណូរ៉ា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក មាស សាវឿន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៍ និងលោកឆែម ពេត អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ពីបទឆបោកតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីឆបោកទិញលក់ដីទំហំពីរហិកតានៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ អានបន្ត
តំណាងអយ្យការចោទប្រកាន់ និងស្នើឲ្យចៅក្រមដាក់គុក អនុរដ្ឋលេខាធិការពីររូប រឿងបទឆបោកលុយរាស្ត្រ
ភ្នំពេញ៖ អនុរដ្ឋលេខាធិការពីររូប រងការចោទប្រកាន់ពីបទឆបោកលោក សាយ ណូរ៉ា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក មាស សាវឿន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៍ និងលោកឆែម ពេត អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ពីបទឆបោកតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីឆបោកទិញលក់ដីទំហំពីរហិកតានៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ អានបន្ត