ព័ត៌មានចាស់ៗ
បុរសសតិមិនគ្រប់ម្នាក់ធ្លាក់ពីលើរថយន្តដឹកទំនិញរបស់ជនជាតិថៃបណ្តាលឲ្យរងរបួសធ្ងន់!
ខេត្តបន្ទាយមានជ័យ៖បុរសវ័យជាង៣០មានសន្តិមិនគ្រប់ម្នាក់បានរងរបួសធ្ងន់ហើយបាខណះដែលរូបគេបានឡើងតោងរថយន្តដឹកទំនិញរបស់ជនជាតិថៃរបូតដៃធ្លាក់បណ្តាលឲ្យធ្លាក់មកលើថ្នល់បង្ករអោយមានការភ្ញាក់ផ្អើលទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី១០ខែវិច្ឆិការឆ្នាំ២០១៧នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខសណ្ឋាគារសុង ដារ៉ា ស្ថិតនៅក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ អានបន្ត
យុវតីម្នាក់អាក់អន់ស្រពន់ចិត្តជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មិនបានអភិវឌ្ឍន៍ មូលដ្ឋានទុកអោយប្រជាពលវេទនា!
បន្ទាយមានជ័យ៖យុវតីម្នាក់បង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់នាងដោយបង្ហាញពីការអាក់អន់ស្រពន់ចិត្តជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែល រូបនាងនិងប្រជាពលរដ្ឋដែលរស់ក្នុងភូមិដែលតែងតែបោះឆ្នោតគាំទ្រអោយជាប់រាល់អាណត្តិនោះហាក់ មិនបានអភិវឌ្ឍន៍ មូលដ្ឋានដែលគាត់រស់នៅអោយបានរីកចំរើនកុំថាឡើយផ្លូវថ្នល់ពិបាកសូម្បីតែសាលាឃុំក៏រខេករខាកដែរ។ អានបន្ត
រថយន្តដឹកកម្មកររោងចក្រជូហ៊ូយ ខាលីតុនក្រឡាប់របួសកម្មករ៩៤នាក់!
កំពង់ចាមៈ រថយន្តដឹកកម្មកររោងចក្រ១គ្រឿង បើកបរខ្វះការប្រុងប្រយ័ត្នជ្រុលចង្កូតក្រឡាប់ដោយខ្លួនឯង បណ្ដាលឲ្យកម្មការនីចំនួន៩៤នាក់ រងរបួស ក្នុងនោះរបួសធ្ងន់៨នាក់ ។
ហេតុការណ៍ នេះបានកើតឡើងនៅវេលាម៉ោងវេលាម៉ោង៧ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នៅលើផ្លូវជាតិលេខ៦A ចន្លោះគីឡូម៉ែតលេខ៦៧-៦៨ ភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ អានបន្ត
កម្ពុជាចង់វិលត្រឡប់ទៅរបបអតីតៈកាលមែនទេ?
ភ្នំពេញៈ កាលពីថ្ងៃទី ២៣ ខែ តុលា ឆ្នាំ២០១៧ លោក Ted Cruz បានផ្ញើលិខិតមួយច្បាប់ជូន អគ្គរាជទូតខ្មែរ ប្រចាំនៅសហរដ្ឋអាមេរិក ឲ្យដោះលែងលោក កឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិ ដោយគ្មានលក្ខ័ន្ធ ដែលលិខិតត្រូវចូលជាឱសានវាទថ្ងៃទី០៩ខែ១១ឆ្នាំ២០១៧ ។
លោក កឹម សុខា ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់កណ្តាលយប់ នៅ គេហដ្ឋានរបស់លោក ដោយជាប់ចោទពីបទ”ក្បត់ជាតិ” ។ អានបន្ត
លោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុរាជធានីភ្នំពេញ ប្រព្រឹត្តពុករលួយ ដូចជួយហែកសន្លឹកឆ្នោតបក្សប្រជាជន!
រាជធានីភ្នំពេញ ៖ បែកធ្លាយលោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុរាជធានីភ្នំពេញ ប្រព្រឹត្តពុករលួយក្រោយមកកាន់ដំណែងជានាយកទីចាត់ការហិរញ្ញវត្ថុនៃសាលារាជធានីភ្នំពេញ អស់រយះពេលជិត២អណត្តិកន្លងផុតទៅនេះ ធ្វើឲ្យមន្ត្រីរាជការ ក្រោមឱវាទនៅសាលារាជធានីភ្នំពេញជាច្រើនមានការមិនពេញចិត្តជាខ្លាំង។ អានបន្ត
អបអរសាទរខូបលើកទី៦៤ នៃពិធីបុណ្យឯករាជជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០១៧
បន្ទាយមានជ័យៈ នៅថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ២០១៧ មានការប្រារព្ធពិធីបុណ្យឯករាជ្យ ទូទាំងប្រទេស ចំណែកខេត្តបន្ទាយមានជ័យ ក៏បានប្រារព្ធពិធីបុណ្យនេះផង ដែលមានការចូលរួមពី មន្ត្រីរាជការ ព្រះសង្ឃ សិស្ស និស្សិត ព្រមទាំងកងកំលាំងប្រដាប់អាវុធ និង សមត្ថកិច្ច ព្រមទាំងមន្ទីរ ការិយាល័យជុំវិញ ខេត្ត ដើម្បីរំលឹកស្មាដៃដ៏ត្រចះត្រង់ របស់ព្រះករុណា នរោត្តសីហនុ បរមកោដ្ឋ ទាមទារ ឯករាជ្យជាតិ ពីប្រទេសបារាំ ។ អានបន្ត
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ម្តងនេះភ្នាល់ដាក់លុយម្តង គឺ១០០ ស៊ី ១ រៀល បើគណបក្សសង្គ្រោះជាតិ មិនរលាយ បន្ទាប់ពីសមាជិកបក្សប្រឆាំងមិនអើពើ
ភ្នំពេញៈ កាលពីថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ២០១៧ ក្នុងការចុះជួបជាមួយកម្មករ កម្មការិនីរោងចក្រចំនួន ២០ នៅតំបន់ចំការដូង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ លោកបានហ៊ានភ្នាល់ បើ សិនជាអ្នកណាហ៊ានលេងជាមួយលោក ភ្នាល់១០០ រៀល ស៊ីតែ ១ រៀលទេ បន្ទាប់ពីលោក អំពាវនាវសុំឲ្យសមាជិកគណបក្សសង្គ្រោះជាតិ ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា មិនទទួល បានលទ្ធផល ដូចខ្លួន បានរំពឹងទុកនោះ ។ អានបន្ត
សមត្ថកិច្ចថៃចាប់បានឈើរគ្រញូងលោតឆ័ត្រ០,២៤៦ ម៉ែត្រគូប!
ខេត្តបន្ទាយមានជ័យ៖ អញ្ចឹងតើ!បានជារត់លឿនម្លេះ!កំពុងអូសរទេះសុខៗ
ជនជាតិខ្មែរចំនួន៣នាក់ បានរត់គេចខ្លួនបាត់ស្រមោលចូលទៅក្នុងផ្សារថៃ( ផ្សាររោងក្លឿ ) ផុតពីការចាប់ខ្លួន ខណៈដែលពួកគេកំពុងអូសរទេះដឹក សំបកកែសចេញពីផ្សារថៃឆ្ពោះទៅកាន់ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត បម្រុងឆ្លងដែនចូលទៅកម្ពុជា ហើយត្រូវបានកំលាំងចម្រុះរបស់តម្រួតថៃ ឃាត់អោយឈប់ដើម្បីត្រួតពិនិត្យទៅលើរទេះដែលពួកគេកំពុងអូសនោះ ។លុះសមត្ថកិច្ចឆែកឆេរឈើគ្រញូងសរុបចំនួន២៣ផ្ទាំង និង១ដុំ ស្មើនឹង ០,២៤៦ ម៉ែត្រគូប។ អានបន្ត
ក្រុមហ៊ុនសំអឿនសុវណ្ណនៅស្រុកជាយសែនចាប់ផ្ដើមក៍ក្រើកប្រមូលទិញឈើគ្រប់ប្រភេទពីពលរដ្ឋ!
ខេត្តព្រះវិហារ៖ ក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំកសិឧស្សារហកម្ម ឈ្មោះ សំអឿនសុវណ្ណ ដែលមានទីតាំង ស្ថិតនៅត ក្នុងភូមិ អូរស្នៀតឃុំតសូរ ស្រុកជាយសែនខេត្តព្រះវិហារ។
សព្វថ្ងៃនេះក្រុមហ៊ុនខាងលើកំពុងតែប្រមូលទិញឈើគ្រប់ប្រភេទដូចជាគគីផ្ចឹកសុក្រំនឹងឈើស្រឡៅពីប្រជាពលរដ្ឋដែលចូលទៅកាត់អារ នៅក្នុងព្រៃអភិរក្សព្រៃឡង់ ដែលជាប់ព្រំប្រទល់ ខេត្តព្រះវិហារនិង ខេត្តកំពង់ធំ ។ អានបន្ត
ប៉ូលិសចាប់បានចោរប្លន់ម៉ូតូផ្ទុះអាវុធមួយប្រាវផ្អើលប្រជាពលរដ្ឋទាំងព្រឹក!
សៀមរាប៖កាន់តែសាហាវជនសង្ស័យប្រដាប់អាវុធម្នាក់ បានធ្វើសកម្មភាពប្លន់ម៉ូតូមួយគ្រឿងបានសម្រេច ហើយព្យាយាមគេចខ្លួននៅពេលកម្លាំងសមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប តាមប្រកិតជនសង្ស័យក៏បានបាញ់មកលើសមត្ថកិច្ចមុនហើយក៏ផ្ទុះអាវុធមួយប្រាវផ្អើលពលរដ្ឋទាំងព្រឹកចុងក្រោយសមត្ថកិច្ចក្របួចជាប់។ អានបន្ត
នារីជិតចូលរោងការត្រូវចោរបាញ់ប្រហារចំមាត់ប្លន់យកម៉ូតូ!
ភ្នំពេញ ៖ នារីម្នាក់ជិតបានក្លាយជាកូនក្រមុំស៊យធំត្រូវចោរប្លន់ខណះនាងជិះម្នាក់ឯងត្រូវបានក្រុមចោរធ្វើការបាញ់ប្រហារបណ្តាលអោយរងរបួសមាត់ធ្ងន់ធ្ងររួចប្លន់យកម៉ូតូScoopyសេរីឆ្នាំ២០១៨មួយគ្រឿងគេចបាត់ដោយសុវត្ថភាព។ អានបន្ត
វៀតណាមចំណាយថវិកាប្រហែល៥០មឺុនដុល្លាដើម្បីសាងសង់ស្តូបមិត្តភាព កម្ពុជា វៀតណាមក្នុងខេត្តបន្ទាយមានជ័យ!
ខេត្តបន្ទាយមានជ័យ៖ដើម្បីរំលឹកគុណចំពោះពលិកម្មដ៏ធំធេងរបស់យុទ្ធជនកម្ពុជានិងយុទ្ធជនវៀតណាមក្នុងការតស៊ូរំដោះទឹកដីនិងការពារប្រជាពលរដ្ឋកម្ពុជាឲ្យរួចផុតពីរបបខ្មែរក្រហមពិសេសរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់កងទ័ពកម្ពុជា និងកងទ័ពវៀតណាមដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្រោមទង់រណសិស្សសាមគ្គីសង្គ្រោះជាតិកម្ពុជានិងដើម្បីបញ្ជាក់អំពីចំណងសាមគ្គីភាព មិត្តភាពជាអមតៈរវាងប្រទេសទាំង២។ អានបន្ត
បណ្ឌិតសំដីមាស កែម ឡី បានលើកឡើងអំពីវាសនា របស់គណបក្សប្រឆាំង មុ នគាត់ត្រូវឃាតករ បាញ់សម្លាប់
វាសនាគណបក្សប្រឆាំងមុនបោះឆ្នោត២០១៧និង២០១៨
តើគណបក្សប្រឆាំងអាចមានរូបរាងបានប្រកួតនៅឆ្នាំ២០១៧ និង២០១៨ដែរឫទេ? ចម្លើយពិបាកធ្វើការប៉ាន់ស្មានណាស់។
យុទ្ឋសាស្ត្រ Downfall របស់គណបក្សកាន់អំណាចតែងតែប្រើប្រាស់ផ្ដួលរំលំគូរប្រកួតតាមរយៈ ១. ចាប់ត្រីស្អុយរបស់ខ្លួនដាក់ក្នុងកន្រ្តកអ្នកដទៃ ២. យុទ្ធសាស្រ្តច្រេះស៊ីដែក ៣. បំបែកដើម្បីគ្រប់គ្រង ៤. រំលាយដើម្បីជោគជ័យ និង ៥. ស្វាស៊ីបាយ លាបមាត់ពពែ ។ល។ អានបន្ត
មិនទាន់ទាំងមានសេចក្តីសម្រេចថា ត្រូវរំលាយបក្ស ឬ ទុកនៅដដែល បែរត្រូវសារព័ត៌មានក្នុងស្រុក បានចេញផ្សាយ
ភ្នំពេញៈ វាសនាគណបក្សសង្គ្រោះជាតិ មិនត្រឹមតែតុលាការកំពូលកំពុងគំរាមកំហែងនោះទេ សូម្បីតែ គណបក្សនយោបាយ ក៏បានកំពុងតែគំរាមកំហែងឲ្យ សមាជិកគណបក្សខ្លួសង្គ្រោះជាតិ ចុះចូលមក ក្នុង គណបក្សរបស់ខ្លួន ។
គណបក្សសង្គ្រោះជាតិ ត្រូវបានកាសែតក្នុងស្រុក បានកាត់សេចក្តី និង បញ្ចេញឈ្មោះចំៗ ចំពោះអ្នកត្រូវដកសិទ្ធិ រយៈពេល៥ ឆ្នាំមិនឲ្យធ្វើនយោបាយ ៈ អានបន្ត
ប្រជាពលរដ្ឋកំពុងចាំមើលថាតំលៃទីផ្សារស្រូវអាចបានតំលៃខ្ពស់ឡើងវិញបន្ទាប់ពីមានការយកចិត្តទុកដាក់វិស័យឯកជន និងរាជរដ្ឋាភិបាល!
បាត់ដំបង៖ប្រជាកសិករខ្មែរដែលរងផលប៉ះពាល់ដោយសារតែតំលៃកសិផលជាពិសេសស្រូវដែលធ្លាក់ចុះនាឆ្នាំកន្លងទៅៗដោយមានអ្នកខ្លះបាក់ស្បាតដោយសារខាតឡុងចុងរហូតមានអ្នកខ្លះបោះបង់ឈប់ធ្វើស្រែហើយនាំកូននាំចៅចំណាកស្រុកវិញនោះពេលនេះកំពុងចាំមើលថាតំលៃទីផ្សារស្រូវអាចបានតំលៃខ្ពស់ឡើងវិញបន្ទាប់ពីមានការយកចិត្តទុកដាក់វិស័យឯកជន និងរាជរដ្ឋាភិបាល។ អានបន្ត
សមត្ថកិច្ចបង្ក្រាបទីតាំងស្តុកឈើរខុសច្បាប់នៅតាមរោងសិប្បកម្មកែឆ្នៃឈើចំនួន ៤កន្លែង!
ឧត្តរមានជ័យ៖ប្រជាពលរដ្ឋសាទរខណ:សមត្ថកិច្ចជំនាញចុះបង្ក្រាបទីតាំងស្តុកឈើខុសច្បាប់នៅតាមរោងសិប្បកម្មកែឆ្នៃឈើចំនួន ៤កន្លែងផ្អើលខេត្តឧត្តរមានជ័យ។ អានបន្ត
លោក ហ៊ុន សែន ហ៊ានភ្នាល់ដាក់ជីវិតប្រសិនបើគណបក្សសង្គ្រោះជាតិ មិនរលាយ
ភ្នំពេញៈ កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាកម្ពុជា បានភ្នាល់ដាក់ជីវិតប្រសិនបើ គណបក្សសង្គ្រោះជាតិ មិនរលាយនោះទេ ។ អ្នកនយោបាយដែលកាន់អំណាចយូរជាងគេ បើប្រៀបធៀបទៅនិងប្រទេសកាន់អំណាចបែបកុម្មុយនីស្ត ក៏មានប្រទេសកម្ពុជា យើងផងដែរ ។ ក្នុងដំណាក់កាលចុងក្រោយនេះ ដែលបានលេងល្បែងភ្នាល់ដាក់ជីវិតក្នុងឆាកនយោបាយ បន្ទាប់ពីលេងល្បែងភ្នាល់ប្រដាល់ ប៉ាគីអាវ វាយចាញ់ផ្លយមក ។ អានបន្ត
នារីម៉ាស្សាម្នាក់ ស្លាប់ក្នុងបន្ទប់សង្ស័យត្រូវគេរំលោភហើយសម្លាប់!
ភ្នំពេញៈ នារីម៉ាស្សា វ័យក្មេងម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ហាង កោសជប់ពេញចិត្តដែលគេសង្ស័យថាត្រូវបានគេរំលោភហើយសម្លាប់ចោលតែម្តង។ អានបន្ត
អតីតយោធាដែលចូលនិវត្តន៍ម្នាក់ទទួលបានផ្ទះ១ខ្នងពីសម្តេចហ៊ុនសែន!
បន្ទាយមានជ័យ៖មន្ត្រីយោធាដែលចូលនិវត្តន៍ម្នាក់ទទួលបានផ្ទះ១ខ្នង ធ្វើអំពីឈើ ជញ្ជាំងក្ដា ដំបូលស័ង្កសី ដែលមានទំហំ០៥ម៉ែត្រx០៧ម៉ែត្រដែល ចំណាយថវិកាអស់ប្រហែលជាង៤០០០ដុល្លាជាអំណោយអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។ អានបន្ត
អគ្គីភ័យឆាបឆេះ០២ករណីផ្សេងគ្នានៅព្រឹកតែមួយដោយសារការ ធ្វេសប្រហែស!
ខេត្តសៀមរាប ៖ ប្រហែសបាត់ប្រយ័ត្នគង់យ៉ាងណាមិញអគ្គីភ័យបំផ្លាញលំនៅដ្ឋានប្រជាពលរដ្ឋក្នុងស្រុកចំនួន០២ផ្សេងគ្នានៅព្រឹកតែមួយដែលបណ្តាលមកពីការធ្វេសប្រហែស។ អានបន្ត