ព័ត៌មានចាស់ៗ
សម្តេចក្រឡាហោម ស ខេង ប្រកាសការពារស្នងការខេត្តបន្ទាយមានជ័យក្រោយពីមានបណ្តឹងពីមនុស្សម្នាក់ (បាត់ដំបង) ៖ សម្តេចក្រឡាហោម ស ខេង ចេញមុខប្រកាសការពារលោកឧត្តមសេនីយ៍ទោ អាត់ ខែម
ការនគរបាលខេត្តបន្ទាមានជ័យ ដែលរងបណ្តឹងពីមនុស្សម្នាក់ ខណៈលោកស្នងការ អាត់ ខែម កំពុងធ្វើការងារបានល្អ ហើយប្រជាពលរដ្ឋគោរពស្រលាញ់ និងកំពុងមានការគាំទ្រពីអាជ្ញាធរផងនោះ។ អានបន្ត
លិខិតចំហរ សម រង្ស៊ី ទៅកាន់តំណាងរាស្ត្រពិភពលោក ដើម្បីជួយការពារភាពជាតំណាងរាស្ត្រពិត នៅកម្ពុជា
ក្នុងខណៈពេលដែលរដ្ឋសភា គណបក្សប្រជាជនកម្ពុជា បានអនុម័តការធ្វើវិសោធនកម្ម លើច្បាប់ចំនួន៤ ដើម្បីឈានទៅយកអាសនៈ របស់គណបក្សប្រឆាំង ទៅបែងចែកឲ្យគណបក្សដទៃនោះ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានផ្ញើរលិខិតចំហរមួយ ពីរដ្ឋធានីប៉ារីស ប្រទេសបារាំង ទៅកាន់អ្នកតំណាងរាស្ត្រទាំងឡាយ នៅលើពិភពលោក ដើម្បីជួយការពារភាព ជាតំណាងរាស្ត្រពិតប្រាកដ នៅកម្ពុជា។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានទទួលលិខិតចំហរនេះ ហើយសូមផ្សាយជូនទាំងស្រុង ដូចខាងក្រោម។ អានបន្ត
កងពលតូចថ្មើរជើងលេខ៥១ ប្រតិកម្មនឹងសម្តី សម រង្ស៊ី ដែលអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធបែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាល, ជាអំពើក្បត់ជាតិសុទ្ធសាធ និងធ្ងន់ធ្ងរបំផុត!
(បន្ទាយមានជ័យ)មេបញ្ជាការ និងកងទ័ពទាំងអស់នៃអង្គភាពកងពលតូចថ្មើរជើងលេខ៥១ ប្រតិកម្មនឹងសម្តី សម រង្ស៊ី ដែលអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធបែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាល, ជាអំពើក្បត់ជាតិសុទ្ធសាធ និងធ្ងន់ធ្ងរបំផុត។ អានបន្ត
កងពលតូចថ្មើរជើងលេខ៥១ ប្រតិកម្មនឹងសម្តី សម រង្ស៊ី ដែលអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធបែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាល, ជាអំពើក្បត់ជាតិសុទ្ធសាធ និងធ្ងន់ធ្ងរបំផុត!
(បន្ទាយមានជ័យ)មេបញ្ជាការ និងកងទ័ពទាំងអស់នៃអង្គភាពកងពលតូចថ្មើរជើងលេខ៥១ ប្រតិកម្មនឹងសម្តី សម រង្ស៊ី ដែលអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធបែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាល, ជាអំពើក្បត់ជាតិសុទ្ធសាធ និងធ្ងន់ធ្ងរបំផុត។ អានបន្ត
ប្រជាពលរដ្ឋអស់ជំនឿនឹងចំណាត់ការរបស់សមត្ថកិច្ចពាក់ព័ន្ធចំពោះសកម្មភាពរបស់ណុង ណាក់ !
កំពង់ឆ្នាំង៖លោក ណុង ណាក់ កំពុងតែល្បីឈ្មោះខ្លាំង ខាងដើរតួជាបងធំប្រចាំតំបន់ក្តុល ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បើមានរថយន្តណាដឹកឈើឆ្លងកាត់ត្រូវបង់លុយឲ្យខ្លួនជា ជាកំហិត បើមិនដូច្នេះទេលោក ណុង ណាក់ មិនឲ្យឆ្លងកាត់ទឹកដីរបស់ខ្លួនបានឡើយ ។ខណៈសមត្ថកិច្ចចាំទទួលផលប្រយោជន៍ពីមេកន្ទ្រាញណុង ណាក់។ អានបន្ត
សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈេីជ្រោយបន្ទាយអសមត្ថភាពក្នុងការបង្ក្រាបបទល្មេីស !
ជ្រោយបន្ទាយ ក្រចេះ ៖បទល្មើសព្រៃឈើរកើតឡើងពេញបន្ទុកក្នុងខេត្តក្រចេះ សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈេីអសមត្ថភាពក្នុងការបង្ក្រាបបទល្មេីស ខណៈឈ្មួញដឹកឈើរធំមិនបង្ក្រាបមកចាប់បានតែ ពលរដ្ឋរបស់ប្រជាពលរដ្ឋរកសីុបន្តិចបន្តួចគ្រាន់តែដូរបាយសីុតែប៉ុណ្ណោះ។ អានបន្ត
ជិះម៉ូតូត្រឡប់មកពីបាចជីក្នុងស្រែរអិលធ្លាក់ប្រឡាប់ស្លាប់!
បន្ទាយមានជ័យ៖ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុកបានឲ្យដឹងថា មានករណីបុរសម្នាក់ជិៈម៉ូតូមកពីបាចជីស្រែ ក៏រអិលធ្លាក់ប្រឡាយបណ្ដាលឲ្យលង់ស្លាប់។ អានបន្ត
សភាជាតិ ចាប់ផ្តើមប្រជុំធ្វើវិសោធនកម្មច្បាប់ចំនួន ៤ ជាជំហ៊ាន បែងចែកអាសនៈ របស់គណៈ សង្គ្រោះជាតិ
ភ្នំពេញៈនៅព្រឹកថ្ងៃទី ១៦ ខែ តុលា ឆ្នាំ២០១៧នេះ បានជួបប្រជុំដែលមានសមាសភាពចូលរួម មានទាំងសម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានចូលរួមផងដែរ ។
ក្នុងការធ្វើវិសោធនកម្មច្បាប់ចំនួន៤ នេះ សេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៤ពាក់ព័ន្ធនឹងវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការបែងចែកអាសនៈរដ្ឋសភាគណបក្សនយោបាយដែលត្រូវរំលាយ។ សមាជិកសភាជាតិ មានចំនួន ៦៧ រូប មកពីគណបក្សប្រជាជនកម្ពុជា នៃរដ្ឋសភាជាតិ ទាំងមូល ។ អានបន្ត
លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបដិសេធថាគ្មានPM ណាពាក់ព័ន្ធនិងល្បែងស៊ីសងដូចការចោទប្រកាន់ដែលកាសែតខ្លះសំភាសន៍ ម៉ូតូឌុបមកផ្សាយនោះទេ!
បន្ទាយមានជ័យ៖លោកនាយឧត្តមសេនិយ៍ សៅសុខា អគ្គមេបញ្ជាការរងកងយោធពលខេមរៈភូមិន្ទនិងជាមេបញ្ជការកងរាជអាវុធហត្ថលើផ្ទៃប្រទេសតែងតែបានក្រើនរំលឹក ដល់មន្ត្រី កងរាជអាវុធហត្ថទាំងអស់ត្រូវតែនៅអោយឆ្ងាយ កុំពាក់ព័ន្ធនិងបទល្មើសផ្សេងៗពិសេសល្បែងស៊ីសងដោ យ ឡែក
នៅក្នុងខេត្តបន្ទាយមានជ័យវិញត្រូវគេមើលឃើញថាមេបញ្ជាការPMថ្មីដែលទើបទទួលតំណែងជំនួសលោកឱបូរិន្ទហាក់មិនបានយកចិត្តទុកដាក់អនុវត្តន៍តាមប្រសាសន៍លោកអគ្គបញ្ជាការឡើយហើយបណ្តែតបណ្តោយអោយមន្ត្រីកងរាជអាវុធហត្ថក្រោមឱវាទបើកនិងកាងល្បែងស៊ីសងអោយរីកដូចផ្សិតនៅទីក្រុងប៉ោយប៉ែត។ អានបន្ត
ព្រះរាជជីវប្រវត្តិសង្ខេបព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ
ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គប្រសូត្រនៅថ្ងៃអង្គារ ១១ កើត ខែកក្ដិក ឆ្នាំច ចត្វាស័ក ព.ស.២៤៥៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ទ្រង់ចូលទីវង្គតនៅថ្ងៃច័ន្ទ ទី ១៥ ខែតុលា ឆ្នាំ ២០១២ ត្រូវនឹងថ្ងៃ ១៥ រោច ខែ ភទ្របទ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង ១ និង ២០ នាទីយប់ នៅទីក្រុងប៉េកាំង ប្រទេសចិន ។ អានបន្ត
គណបក្សសង្គ្រោះជាតិ ក្លាយទៅជាបក្សទទួលបានតួនាទីជាជនរងគ្រោះ
បន្ទាយមានជ័យៈ កាលពីថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០១៧ មានសេចក្តីជូនដំណឹងរបស់អភិបាល ក្រុងសិរីសោភ័ណស្តីទី ឈ្មោះ ម៉ៅ វណ្ណា បានជូនដំណឹងឲ្យដល់ប្រធានប្រតិបត្តិគណបក្ស សង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ ទំលាក់ស្លាកដែលស្នើសុំឲ្យដោះលែង លោក កឹម សុខា ជាប្រ ធានគណបក្សសង្គ្រោះជាតិ ។ ដោយបានលើកឡើងថា ជាមានចេតនាញ៉ុះញ៉ង់ ប៉ៈពាល់ដល់ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយមានចរិកបង្កចលាចលនៅក្នុងសង្គម ។ អានបន្ត
មន្ត្រីកាំកុងត្រូលខ្មាស់គេជាងលេចពងខណះជំនាញពេទ្យសត្វបង្ក្រាបសាច់មាន់ឆ្អឹងខូចគុណភាព៤០០គីឡូក្រាមដែលដឹកចេញច្រកទ្វារអន្តរជាតិប៉ោយប៉ែត!
ខេត្តបន្ទាយមានជ័យ៖ខ្មាស់គេជាងលេចពងទៅទៀតមន្ត្រីជំនាញកាំកុងត្រូលច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត ដែលមានតួនាទី ទប់ស្កាត់ទំនិញ ខូច គុណភាព ដែល ហូរចូលពី ប្រទេសជិតខាង បែជា បណ្តោយ អោយឈ្មួញខិលខូច ដឹកសាច់មាន់ឆ្អឹងមាន់និងប្រហិតខូចគុណភាព ចូលម៉ាសេរី មិនខ្ចីខ្វល់លុះដល់អ្នកកាសែតរាយការណ៍អោយពេទ្យសត្វបង្ក្រាបទើបធ្វើមុខស្ញេញ។ អានបន្ត
កូនប្រុសលោកស្នងការអាត់ ខែម នាំចូលម៉ូតូគេចពន្ធពីស្រុកសៀមដោយសេរី
បែកធ្លាយ រឿងអាស្រូវ កូនប្រុសលោកអាត់ ខែមស្នងការខេត្បន្ទាយមានជ័យមានការឃុបឃិតជាមួយយោធា៥០៣ច្រកចំការគរលួច នាំចូលម៉ូតូគេចពន្ធទំនើបៗនិងរថយន្តចង្កូតស្ដាំទំនើបៗពីទឹកដីសៀម គឺដោយសារអាងមានឪពុករបស់ខ្លួនជាខ្នងបង្អែកផងនិងមានការបើកភ្លើងខៀវពីជំនាញគយ។ អានបន្ត
ជើងមាន់ខុសច្បាប់ ជាង០៧តោន ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងបង្ក្រាប!
ព្រៃវែងៈ ជើងមាន់ខុសច្បាប់ ជាង០៧តោន ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែងបង្ក្រាបដែលគេសង្ស័យថាមានផ្ទុកនូវសារធាតុគីមីនាំអោយប៉ះពាល់ ដល់សុខភាពអ្នកទទួលទានធ្ងន់ធ្ងរ ។ អានបន្ត
ក្រុមមនុស្សធម៌គុម្ពឫស្សីនិងសប្បុរសជនក្រុងប៉ោយប៉ែតប្រគេនសម្ភារសិក្សាដល់សមណសិស្សពុទ្ធិកៈស្រុកម៉ាឡៃ
បន្ទាយមានជ័យ៖ ក្រុមយុវជនមនុស្សធម៌គុម្ពឫស្សីរួមនិងសប្បុរសជមកពីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី១០ខែតុលាឆ្នាំ២០១៧ម្សិលមិញបានមូលមតិគ្នាបាននាំយកសម្ភារសិក្សាមួយចំនួនមានប៊ិចសៀវភៅនិងទេយ្យទានទៅប្រគេនដល់ព្រះសមណសិស្សចំនួន៣០អង្គដែលព្រះអង្គកំពុងតែគង់សិក្សាក្នុងពុទ្ធសីមាវត្តរតនៈម៉ាឡៃ ស្ថិតក្នុងភូមិដូង ឃុំម៉ាឡៃស្រុកម៉ាឡៃសព្វថ្ងៃខ្វះខាតសម្ភារសិក្សា ។ អានបន្ត
ពលរដ្ឋខ្មែរ ពីរនាក់ ឆ្លងដែនចូលទៅលួចមាន់ នៅក្នុងកសិដ្ឋាន របស់ប្រជាពលរដ្ឋថៃ ត្រូវបានថៃបាញ់ឲ្យរងធ្ងន់!
បាត់ដំបង៖ ចូលស្រុកគេកុំចេះតែហ៊ានមានដៃមានជើងពលរដ្ឋខ្មែរ ពីរនាក់ ឆ្លងដែនចូលទៅលួចមាន់ នៅក្នុងកសិដ្ឋាន របស់ប្រជាពលរដ្ឋថៃ ត្រូវបានថៃបាញ់ឲ្យរងធ្ងន់។ហើយត្រូវបានសមត្ថកិច្ចថៃដឹកបញ្ជូនភ្លាមៗ ទៅកាន់មន្ទីរពេទ្យក្នុងស្រុកខ្លងហាត ប្រទេសថៃ ដើម្បីសង្គ្រោះបន្ទាន់ដោយមិនដឹងថាសង្គ្រោះជិវិត្តបានឬអត់ទេ។ អានបន្ត
ចៅក្រមតុលាការកំពូល បានប្រញាប់ប្រញាល់ ចាត់វិធានការ ពិនិត្យទៅលើគណបក្សសង្គ្រោះជាតិ តើអាចរំលាយបានទេ ?
ភ្នំពេញៈ កាលពីថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៧ ចៅក្រមរបស់តុលាការកំពូល បានបង្គាប់ឲ្យខាងនីតិបុគ្គល គណបក្សសង្គ្រោះជាតិ ដាក់ឯកសារត្រៀម នៅក្នុងសំណុំរឿងរដ្ឋប្បវេណី លេខ ១០ គប ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ដែលដើមបណ្តឹងជាក្រសួងមហាផ្ទៃ ប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ។ អានបន្ត
មន្ត្រីកាំរកុងត្រូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតបើកដៃអោយឈ្មួញនាំអាហារខូចគុណភាពមកបំផ្លាញសុខភាពប្រជាពលរដ្ឋ!
បន្ទាយមានជ័យ៖បែកធ្លាយរឿងអាស្រូវមន្ត្រីជំនាញកាំកុងត្រូលច្រកទ្វារប៉ោយប៉ែត បើកដៃអោយឈ្មួញនាំចូលសាច់មាន់ ឆ្អឹងមាន់ និងប្រហិតខូចគុណភាពពីប្រទេសសៀម មកបំផ្លាញសុខភាព ប្រជាពលរដ្ឋ ខ្មែរយ៉ាងពេញបន្ទុក។ អានបន្ត
បែកធ្លាយលោកពុធសុខាមេគយក្រសួងទទួលទិស៣ខេត្តអោយខ្លាចាស់ឈុនសុធាវណ្ណារីប្រម៉ាញ់ម្រឹគចែកគ្នាឆី!
បន្ទាយមានជ័យ៖អង្គភាពប្រឆាំងអំពើរពុករលួយមិនគួរមើលរំលងស្ថាប័ន្ថគយនៅខេត្តបន្ទាយមានជ័យខណៈដែលលោកពុធសុខា មេទិស៣ខេត្ត បានដាក់ខ្លាចាស់ឈុនសុធាវណ្ណារីមកកាន់ប៉ុសិ៍គយចល័យរបស់ក្រសួងដាក់ត្រង់ ចំណុច សង្កាត់ អូរអំបិលក្នុងក្រុងសិរីសោភ័ណដើម្បីប្រមូលលុយខែក្រៅពីក្រុមរថយន្តដឹកទំនិញតូចធំ រាប់រយគ្រឿងជាថ្នូរមិនបង្ក្រាបដើម្បីចែកគ្នាចាយ។ អានបន្ត
បង្ក្រាបរោងជួសជុលរថយន្តមួយកន្លែងឃាត់ខ្លួនជនសង្ស័យ៧នាក់ពាក់ព័ន្ធ ទទួលទិញ និងកែច្នៃ ផលចោរកម្ម!
កណ្តាលៈសមត្ថកិច្ច បើកប្រតិបត្រការបង្ក្រាបទីតាំងរោងជួសជុលរថយន្តមួយកន្លែងនិងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធទទួលទិញ និងកែច្នៃ ផលចោរកម្ម ដោយឃាត់ខ្លួនបាន៧នាក់បញ្ជូនទៅកាន់តុលាការនិងរឹបអូសបាន
ម៉ូតូ៥គ្រឿង, រថយន្ត២គ្រឿង, កាំភ្លើងខ្លី១ដើម ម៉ាក K៥៩ (បង់១, គ្រាប់៦គ្រាប់ និងស្រោមកាំភ្លើង១)និងសម្ភារៈមួយចំនួនទៀត។ អានបន្ត