ព័ត៌មានចាស់ៗ
ខឹងប្រពន្ធចុះចោលផ្ទះ ទិញកាំភ្លើងបម្រុងបាញ់សម្លាប់ចោល រួចបាញ់ខ្លួនឯងតាមក្រោយតែ ចៃដន្យពេលបាញ់កាំភ្លើងគាំង ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន
ភ្នំពេញ៖ប្រច័ណ្ឌនិងប្រើហឹង្សាលើប្រពន្ធជាញឹកញាប់ ទើបប្រពន្ធសម្រេចរត់ចេញពីបន្ទប់ជួលនៅតាខ្មៅ មករស់នៅជាមួយម្ដាយបង្កើត បាន១សប្ដាហ៍បុរសជាប្ដីចិត្តខ្លាំង យកម៉ូតូទៅលក់ដើម្បីទិញកាំភ្លើងទុកបាញ់សម្លាប់ប្រពន្ធ និងម្ដាយក្មេក រួចបាញ់សម្លាប់ខ្លួនឯងដោយគិតថា មកពីម្ដាយក្មេក និងក្រុមគ្រួសារខាងប្រពន្ធបំបែកបាក់មិនឲ្យរស់នៅជាមួយគ្នា។ តែសំណាងល្អការធ្វើឃាតនេះមិនបានសម្រេចព្រោះពេលបាញ់កាំភ្លើងគាំង ក៏បានប្រតាយប្រតប់គ្នា រួចកម្លាំងនគរបាលចុះទៅចាប់ខ្លួនភា្លមៗតែម្ដង។ អានបន្ត
កាន់តែសាហាវកាប់ដាច់ជើងត្រឹមជង្គង់ធ្លាក់ដល់ដីរួចគេចខ្លួនបានយ៉ាងស្រួល!
ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋ សំដែងការ ព្រួយបារម្ភពីសុវត្ថភាព ខណៈពេលដែលក្រុមក្មេងស្ទាវ តែងតែធ្វើសកម្មភាពវ៉ៃកាប់ចាក់គ្នាសាហាវដូចខ្សែភាពយន្ត ហូលីវូដ យ៉ាងអាណាធិបតេយ្យបំផុត ចំណែកសមត្ថកិច្ចហាក់ដូចជា ធ្វើការយឺតយ៉ាវបណ្តែតបណ្តោយអោយក្រុមក្មេងទំនើងបង្ករភាពអសន្តិសុខតាមតែអំពើរចិត្តរួចគេចខ្លួនបានយ៉ាងស្រួល។ អានបន្ត
សេចក្តីថ្លែងការណ៏របស់លោកឯកអគុ្គរដ្ឋទូត William A. Heidt ជាមួយអ្នកសារព័ត៌មាន
ភ្នំពេញៈ លោកអគ្ញរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លៃការណ៍ ដ៏កម្រមួយ ដែលយើងមិនធ្លាប់បានឃើញកន្លងមក ក្នុងស្ថានភាពនយោបាយ តានតឹង កើតឡើងជា បន្តបន្ទាប់ នៅក្នុងប្រទេសកម្ពុជា យើងបានដកស្រង់ចេញពី គេហរទំព័រ របស់ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា ទាំងស្រុង ដូចខាងក្រោមនេះ ។ អានបន្ត
កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ រយ:ពេល០៩ខែ ឆ្នាំ២០១៧ និងលើកទិសដៅត្រីមាសទី០៤ ឆ្នាំ២០១៧!
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ រយ:ពេល០៩ខែ ឆ្នាំ២០១៧ និងលើកទិសដៅត្រីមាសទី០៤ ឆ្នាំ២០១៧។ អានបន្ត
កាសែត Cambodia Daily ប្រឹងប្រែង រៀបចំស្តារជីវិតឡើងវិញ ក្នុងកាលៈទេសៈកំពុងតែតានតឹង!
ភ្នំពេញៈ កាសែតបរទេសមួយឈ្មោះ The Cambodia Daily ដែលបានបំពេញការងារបស់ខ្លូន នៅ ក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ ១៩៩៣ មកម្លេះ តែមកដល់ឆ្នាំ២០១៧ ត្រូវបានខាងអគ្គនាយកដ្ឋាន ពន្ធដារ បានចាប់ផ្តើមធ្វើសវនកម្មទៅលើអង្គភាពរបស់កាសែតនេះ ហើយរកឃើញថា ស្ថាប័ន នេះ បានជំពាក់ថវិការដ្ឋ ដោយខកខានមិនបានបង់ពន្ធជូនរដ្ឋ ដែលសរុបទឹកប្រាក់ជាង ៦លាន ដុល្លារ ។ អានបន្ត
កម្លាំងនគរបាលក្រុងពោធិសាត់ បង្ក្រាបគ្រឿងញៀន មួយសម្បុក !
ពោធិសាត់ ៖ កម្លាំងនគរបាលក្រុងពោធិសាត់ បង្ក្រាបគ្រឿងញៀន មួយសម្បុក ឃាត់ខ្លួនជនសង្ស័យ ១១នាក់ក្នុងនោះអ្នកចែកចាយចំនួន២នាក់ដកហូតវត្ថុតាងបានរួមមាន ម្សៅក្រាមពណ៌ សចំនួន១៧ កញ្ចប់តូចនឹង មួយកញ្ចប់ធំ នឹងម៉ូតូចំនួន មួយគ្រឿង ម៉ូតូចំនួន ៤គ្រឿងរួមនឹងវត្តុតាងសំរាប់ប្រើប្រាស់មួយចំនួន។ អានបន្ត
ក្មេងគ្រាន់តែឈ្លោះគ្នាបន្តិចបែជាចាស់ៗវ៉ៃគ្នា!
បន្ទាយមានជ័យ: ក្មេងគ្រាន់តែ ឈ្លោះប្រកែកគ្នា បន្តិចបន្តួច ស្រាប់តែចាស់ៗបើកឆាកប្រយុទ្ធគ្នាមែនទែនលុះប៉ូលីសឃាត់ខ្លួនភាគីទាំងសងខាងសុំសម្រុះសម្រួលបញ្ចប់រឿងព្រោះរបួសតិចតួចណាមួយជាសាច់ញាតិនឹងគ្នាផង។ អានបន្ត
ហាយឡិនដ័រព្រលះលុច្ចស៊ីសRX៣០០បណ្តាលឱ្យស្ត្រីមានផ្ទៃពោះរបួសធ្ងន់
ខេត្តបន្ទាយមានជ័យ៖ស្រីមានផ្ទៃពោះ៧ខែម្នាក់រងរបួសធ្ងន់ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាបភ្លាមៗខណះរូបគាត់រួមដំណើរជាមួយរថយន្តលុច្សសុីសRX300 បើកពីជើងទៅត្បូង ដល់ផ្លូវបំបែកជាបួនត្រូវ រថយន្តហាយឡែនដ័រ មកពីលិចទៅកើតបុកបណ្តាលអោយគ្រោះថ្នាក់តែម្តង។ អានបន្ត
អភិបាលខេត្តសសើរកងកម្លាំងយោធាសឹករងខេត្តព្រះវិហារ ក្រោយបង្ក្រាប ឈើគ្រញូងជិត១.៥០០គីឡូក្រាម!
ព្រះវិហារៈកងកម្លាំងយោធាសឹករងខេត្តព្រះវិហារ បានធ្វើការបង្ក្រាប ឈើគ្រញូងចំនួន២៤៥ដុំ ទម្ងន់១.៣១៧គីឡូក្រាម ខណៈដែលពលរដ្ឋខ្មែរចំនួន២៨នាក់ ស្ពាយចេញពីទឹកដីថៃដោយខុសច្បាប់ដោយសកម្មភាពនេះត្រូវបានអភិបាលខេត្តព្រះវិហារកោតសសើរ។ អានបន្ត
សមាគមអតីតយុទ្ធជនបើកកិច្ចប្រជុំបូកសរុបលទ្ធផលកាងាររយៈពេល៩ខែឆ្នាំ២០១៧
ខេត្តបន្ទាយមានជ័យ ៖ល្ងាច ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧នេះនៅសាលប្រជុំមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលកាងារសមាគមអតីតយុទ្ធជនកម្ពុជារយៈពេល៩ខែឆ្នាំ២០១៧។ អានបន្ត
ឆ្លងចរន្តអគ្គីសនីឆេះផ្ទះពីករណីនៅថ្ងៃតែមួយ!
ខេត្តបន្ទាយមានជ័យ៖សាហាវណាស់អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ករណីចំថ្ងៃសែនក្បាលទឹកក្នុងខេត្តបន្ទាយមានជ័យ។ដែលករណីទី១បានកើតឡើងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ នៅវេលា ម៉ោង ០៨និង៥០នាទីព្រឹក ស្ថិតក្នុងភូមិចក្រី ឃំុជប់វារី ស្រុកព្រះនេត្រព្រះ មានករណី អគ្គីភ័យ បានកើតឡើង បានឆេះផ្ទះ ប្រជាពលរដ្ឋ ០១ ខ្នង ដែលមានបណ្តោយ ០៩ម៉ែត្រ និងទទឹង០៨ម៉ែត្រ ធ្វើពីឈើជញ្ជាំងក្តា ប្រក់សង្ក័សី នៅខាងក្រោមមាន រៀបអិដ្ឋ០១ បន្ទប់។ អានបន្ត
សេចក្តីថ្លែងកាណ៍របស់សាលាដំបូងរាជធានីភ្នំពេញ លើករណីចាប់ឃាត់ខ្លួនលោក កឹម សុខា
ភ្នំពេញ: ក្រោយពីសមត្ថកិច្ចចាប់ឃាត់ខ្លួន លោក កឹម សុខា កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០១៧ មក ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងបានលើកឡើង ខ្លះគាំទ្រលើចំណាត់ការរបស់សមត្ថកិច្ច តែប្រជាពលរដ្ឋភាគច្រើន មិនពេញចិត្ត ដោយមិនយល់អំពីនីតិវិធី ដែលហៅការចាប់ខ្លួន នេះជារឿងនយោបាយ ។ ដើម្បីបំបាត់នូវចម្ងល់នេះ សាលាដំបូងរាជធានី ភ្នំពេញបានចេញេចក្តីថ្លែងការណ៍ ដូចខាងក្រោម អានបន្ត
រថយន្តប្រភេទទួរីសចំនួន ៦គ្រឿងខុសបច្ចេកទេស ដឹកហួសទម្ងន់ត្រូវបានបង្រ្កាប!
បាត់ដំបង ៖ រថយន្តប្រភេទទួរីសចំនួន ៦គ្រឿងខុសបច្ចេកទេស ដឹកហួសទម្ងន់ត្រូវបានបង្រ្កាបនិងអោយចូលមកកែតម្រូវអោយត្រូវបច្ចេកទេសវិញ។
ក្រោយពីមានបទបញ្ជារពីលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកចុះត្រួតពិនិត្យរថយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស តទ្រុង តសាក់ស៊ី បន្ថែមកង់ និងដឹកលើសចំណុះ ដោយបានធ្វើការចរាចរណ៍នៅលើដងផ្លូវក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ អានបន្ត
លោក ង៉ោ ម៉េនជ្រួន បានយកលេសគ្រប់បែបយ៉ាង ដើម្បីវាយប្រហារស្ត្រីជាប្រធានក្រុមប្រឹក្សា សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត !
បន្ទាយមានជ័យៈ កាលពីថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ២០១៧ មានកិច្ចប្រជុំគណអភិបាលក្រុងប៉ោយ ប៉ែត ដែលមានការចូលរួមគ្រប់សមាសភាពទាំងអស់ រួមទាំងចៅសង្កាត់ពីរមកពីគណបក្ស សង្គ្រោះ ក៏បានចូលរួមដែរ ។ នៅក្នុងអង្គប្រជុំអ្នកស្រី ឃុន ចន្ទី បានលើកអំពីបញ្ហាសំណូមពរ របស់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់ ដាក់ជូនអង្គប្រជុំ តែត្រូវបានលោក ង៉ោ ម៉េនជ្រួនជាអភិបាល មិនបានយកត្រចៀក ស្តាប់ឡើយ បែរទៅជាស្តីបន្ទោសអ្នកស្រី នៅក្នុងអង្គប្រជុំទៀតផង ។ អានបន្ត
រដ្ឋមន្ត្រីក្រសួងសារធារណៈការនឹងដឹកជញ្ជូនលេងធម៌ក្តៅចុះចាប់រថយន្តដែលដឹកលើសទម្ងន់ផ្ទាល់!
ព្រៃវែងៈរដ្ឋមន្ត្រីក្រសួងសារធារណៈការនឹងដឹកជញ្ជូនដែលដឹកនាំបញ្ជាផ្ទាល់ពីឯឧត្តមសេងឈួនអនុរដ្ឋលេខាធិការនៃក្រសួងសារធារណៈការនឹងដឹកជញ្ជូនបានបញ្ជាឲ្យស្ថានីយ៏ថ្លឹងរថយន្តចំនួន៣ចុះសហការជាមួយកម្លាំងសមត្ថកិច្ចក្នុងខេត្តព្រៃវែងស្ទាក់ចាប់រថយន្តដែលក្រុមឈ្មួញបានធ្វើចរាចណ៍លើផ្លូវជាតិដោយផ្ទុកលើសទម្ងន់កំណត់។ អានបន្ត
នគរបាលប្រឆាំងការជួញដូរមនុស្សបង្ក្រាបបានមេក្លោងជួញដូរស្រ្តីខ្មែរ២៦រូប ទៅធ្វើការនៅម៉ាឡេស៊ី!
ភ្នំពេញ៖នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះនគរបាល ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃបានធ្វើការបញ្ជូនខ្លួនស្រ្តីវ័យក្មេងដែលជាមេក្លោងបានលក់ស្ដ្រីខ្មែរ ចំនួន២៦នាក់ឲ្យទៅធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី ក្នុងម្នាក់តម្លៃប្រហែល១,៥០០ដុល្លារទៅកាន់តុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ អានបន្ត
ខឹងអ្នកកាសែតរាយការណ៍អោយគេចាប់សាច់និងប្រហិតជួបមុខព្រួតវាយទ្រោមខ្លួនជាកាសងសឹក!
បន្ទាយមានជ័យៈ ពិតជាថ្លើមពាសមេឃមែន ដឹកសាច់មាន់និងប្រហិតខូចគុណភាព ពីប្រទេសថៃមកបំផ្លាញសុខភាពពលរដ្ឋហើយបែជាហ៊ានលួចវាយ អ្នកកាសែតពីក្រោយប៉ុនប៉ងធ្វើឃាតដើម្បីសងសឹកគំនុំចាស់ព្រោះតែខឹងនឹងអ្នកកាសែត រាយការណ៍អោយមន្ត្រីជំនាញមកចាប់សាច់មាន់និងប្រហិតទាំងនេះនាពេលកន្លងមក។ អានបន្ត
ល្បីថាព្រៃឈើរកំពុងតែវិនាសព្រោះអាជ្ញាធរនិងសមត្ថកិច្ចមិនការពារ!
សៀមរាបៈយោងតាមសេចក្តីរាយការណ៍ពីខេត្តសៀមរាបបានអោយដឹងថាបទល្មើសព្រៃឈើត្រូវបានស្រាវជ្រាវរកឃើញកាលពីវេលាម៉ោង12យប់អាធ្រាត្រថ្ងៃទី30ខែសីហាឆ្នាំ2017នៅភូមិខ្វាវ ឃំុខ្វាវ ស្រុកជីក្រែងខេត្តសៀមរាប ជាហេតុផលដែលនាំឱ្យសន្លឹកឆ្នោតនៅឃំុនេះមានការធ្លាក់គឺបណ្ដាលមកពីលោកពៅប៊ុនធឿនអភិបាលស្រុកចង់ចិញ្ចឹមអ្នកកាសែតនៅទីនោះដើម្បីកាងបទល្មើសព្រៃឈើ។ អានបន្ត
បុរសញៀនថ្នាំប្រច័ណ្ឌប្រពន្ធ ទាយកាំបិតប៉័ងតោកាប់ ប្រពន្ធស្លាប់ ហើយអាកខ្លួនឯង តែមិនស្លាប់!
ខេត្តបាត់ដំបង៖ភ្លើង ប្រច័ណ្ឌបុរសញៀនថ្នាំម្នាក់យកកាំបិតប៉័ងតោ
កាប់ប្រពន្ធស្លាប់ក្នុងថ្លុក ឈាមរួចសម្រេចចិត្តអាកខ្លួនឯង ប៉ុន្តែមិនស្លាប់ ដោយមានអ្នកជិតខាងជួយទាន់។ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង ១ និង៣០នាទី រំលង អាធ្រាត្រ ថ្ងៃទី ៣១ សីហាឆ្នាំ ២០១៧ នៅចំណុចក្រុមទី២២ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបងខេត្តបាត់ដំបង។ អានបន្ត
សាហាវណាស់ប្លន់ សម្លាប់នាយកសាលារងមុខបឋមសិក្សាទួលគោកបង្ករការភ្ញាក់ផ្អើលទាំងព្រឹក!
ភ្នំពេញ៖នាយករងសាលាបឋមសិក្សាទួលគោកត្រូវបានចោរវាយសម្លាប់ នៅ
មាត់ទ្វាររបងសាលាបឋមសិក្សាប្លន់ម៉ូតូមួយគ្រឿងបានសម្រេច បន្សល់ទុកនូវប្រពន្ធអោយនៅមេម៉ាយនិងកូន៥នាក់ អោយនៅ កំព្រា ។
ហេតុការណ៍គួរឲ្យរងទុក្ខសោកសង្រេងនេះបាន កើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅមាត់ទ្វាររបងសាលាបឋមសិក្សាទួលគោក សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ អានបន្ត