ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ព័ត៌មានថ្មីបំផុត
តំណាងពលរដ្ឋ123គ្រួសារស្នើរសុំអន្តរាគមន៍ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីផ្អាកការចុះអនុវត្តន៍ដោយបង្ខំ នៃសាលដីការរបស់តុលាការកំពូល **|** ចេញប្លង់រឹង គ្របលើប្លង់រឹង ពលរដ្ឋរងគ្រោះ ចោទមេភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ថាជាអ្នកបង្កើតរឿង កេងយកផលប្រយោជន៍ជាមួយឈ្មួញ។ **|** ឯកឧត្តម ប៉ែន បូណា អញ្ជើញបើកវគ្គតម្រង់ទិសស្តីពី«ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ ................. **|** ឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមហ៊ុន «ប្រ៊ីនលាន ស៉ីធីវើល» ដែលឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លី-ផ្ទះ **|** ពលរដ្ឋ១១គ្រួសារ ស្នើអាជ្ញាធរពាក់ព័ន្ទផ្ដន្ទាទោសមេខ្លោង៣រូប បង្កភាពវឹកវមិនគោរពច្បាប់ **|** រដ្ឋមន្រ្តីមហាផ្ទៃចង្អុលដឹកនាំឱ្យអភិបាលរដ្ឋបាលរាជធានី-ខេត្ត បង្ក្រាបទីតាំងបញ្ចាំ និងទីតាំងលេងល្បែងផ្សងសំណាងខុសច្បាប់ **|** ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានសម្រេចដកហូតមុខតំណែងបណ្តោះអាសន្តលើថ្នាក់ដឹកនាំមន្ទីរចំនួន៨រូប **|** លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ត្រូវបានមន្រ្តីក្រោមឱវាទផ្តិតមេដៃសំណើសុំទៅឧបនាយករដ្ឋមន្រ្តីដើម្បីផ្លាស់ប្តូរ **|** គោលនយោបាយអាទិភាព៦ចំណុចរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ជាក្តីសង្ឃឹមដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋខ្មែរ **|** ឯកឧត្ដម នេត្រ ភក្រ្ដារដ្ឋមន្រ្ដីក្រសួងព័ត៌មាន​បានបង្ហាញវត្តមានថ្ងៃដំបូងនៅក្រសួងព័ត៌មាន **|** ព្រះមហាក្សត្រមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលអាណត្តិថ្មីនឹងជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពពលរដ្ឋ **|** រដ្ឋមន្រ្តីព័ត៌មាន: អ្នកសារព័ត៌មានខ្លាំងត្រូវផ្សព្វផ្សាយព័ត៌មានពិតប្រាកដ និងផ្សាយឱ្យបានលឿន **|** ភ្នាក់ងារសារព័ត៌មានខ្មែរជាយដែនប្រចាំក្រុងប៉ោយប៉ែត ប្តឹងឈ្មោះខន ម៉ាប់និងភរិយាពីបទឆបោកលុយចំនួន៣ម៉ឺនដុល្លារ **|** លោក ពែក ចាន់រ៉ា បានសម្រេចចិត្តដាក់ពាក្យបណ្តឹង បុគ្គលឈ្មោះ ខន ម៉ាប់ និងអ្នកស្រី ហង្ស ស្រីមាន ពីបទឆបោក និងក្លែងបន្លំ ទៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ **|** សម្ដេចក្រឡាហោម ស ខេង ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ **|**

ព័ត៌មានចាស់ៗ

Thu,27 October 2022 (Time 08:59 AM)
ដោយ វីរៈ

ប្រធានសាខាពន្ធដាខេត្តបន្ទាយមានជ័យ អាចជាប់ពាក់ព័ន្ធករណីក្លែង QR Code ដើម្បីបន្លំយកលុយ
សេចក្តីជូនដំណឹងស្តីពីការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ជាច្រើនសន្លឹក ចេញដោយ លោកព្រឺម សាលីប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ តម្រូវឲ្យពលរដ្ឋទៅបង់លុយពន្ធ មានបញ្ហា QR Code ដោយស្កែនចេញទិន្ន័យ តែចំនួនទឹកលុយដែលត្រូវបង់មានចំនួនលុយមិនត្រូវគ្នា នឹងទិន្នន័យដែលក្រសួងបានកំណត់នោះទេ។ បញ្ហានេះកើតឡើងនៅពេលដែលពលរដ្ឋចូលទៅប្រើប្រាស់កម្មវិធីត្រួតពិនិត្យនិងតាមដានឯកសារ របស់អគ្គនាយដ្ឋានពន្ធដា។ នេះបើតាមប្រភពជាច្រើនដែលបានរាយការណ៍ផ្តល់ឯកសារព័ត៌មាន និងធ្វើវីឌីអូឃ្លីបផ្ញើមកកាន់មកសារព័ត៌មានខ្មែរជាយដែន។ អានបន្ត

Sat,22 October 2022 (Time 09:44 AM)
ដោយ សុភា

នគរបាលព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យកោះហៅអ្នកសារព័ត៌មាន តាមបណ្តឹងអនុប្រធានផ្នែកសារពើពន្ធ លោកសឿង សីហា អនុប្រធានផ្នែកសារពើពន្ធខេត្តបន្ទាយមានជ័យ ប្តឹងលោកអ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែន ទៅនគរបាលព្រហ្មទណ្ឌ
ខេត្តបន្ទាយមានជ័យ៖ នេះបើតាមលិខិតកោះហៅរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ដែលយើងទើបទទួលបាន។ អានបន្ត

Thu,20 October 2022 (Time 11:21 AM)
ដោយ សុភា

អ្នកដឹកទំនិញអះអាងថា មន្ត្រី ក.ប.ប ខេត្តបន្ទាយមានជ័យ ចាប់ផ្តើមជំរិតទារប្រាក់ប្រចាំខែ
បន្ទាយមានជ័យ៖ (សំឡេងលោក លីន ស៊ូហ្សាណា) លោកលីន ស៊ូហ្សាណា មន្ត្រីក.ប.ប ខេត្តបន្ទាយមានជ័យ នឹងទទួលរងពិន័យរដ្ឋបាល ឬអាចស្នើសុំលុបឈ្មោះចេញពីក្របខណ្ឌ ប្រសិនរកឃើញមានកំហុសដូចការចោទប្រកាន់ ថាលោកបានជំរិតទារប្រាក់ខុសនីតិវិធីពីក្រុមអ្នកទឹកទំនិញចាប់ហួយនៅតាមព្រំដែនខ្មែរថៃ។ នេះជាការអះអាងបញ្ជាក់របស់លោកមាស មោរ៉ា ប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យបន្ទាប់ពីសារព័ត៌មានខ្មែរជាយដែនបានសាកសួរបញ្ហានេះ អានបន្ត

Tue,11 October 2022 (Time 01:01 PM)
ដោយ សុភា

ពលរដ្ឋក្រុងប៉ោយប៉ែត៥៨គ្រួសារ ប្តឹងសុំអន្តរាគមន៍ឲ្យផ្អាកការចុះបញ្ជីដីធ្លី និងបង្កើតគណៈកម្មការចុះស្រាវជ្រាវលើទីតាំងដីជាក់ស្តែងនៅភូមិស្ទឹងបត់ ដើម្បីទទួលបានយុត្តិធម៌
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋក្រុងនៅប៉ោយប៉ែតចំនួន៥៨គ្រួសារ ប្តឹងសុំអន្តរាគមន៍ មកអភិបាលខេត្តបន្ទាយមានជ័យ និងប្រធានមន្ទីរៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ឲ្យផ្អាកការអនុវត្តលិខិតលេខ៦១៤ សជណ.មយ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងផ្អាកនីតិវិធីចុះបញ្ជីដីធ្លីតាមអំណាចសាលក្រមស្ថាពរលើផ្ទៃដីសរុបជិត៣ហិកតា នាភូមិសាស្រ្តភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ អានបន្ត

Wed,07 September 2022 (Time 08:53 AM)
ដោយ សុភា

ពលរដ្ឋខេត្តបន្ទាយមានជ័យនៅតែទទួចឲ្យ ACU ស៊ើបអង្គេត ករណីលោកព្រឹម សាលី តម្រូវឲ្យពលរដ្ឋបង់ពន្ធប្រថាប់ត្រាតាមគណនីផ្ទាល់ខ្លួន
បន្ទាយមានជ័យ៖ បន្ទាប់ពីសារព័ត៌មានខ្មែរជាយដែនបានផ្សាយព័ត៌មានកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ មានចំណងជើងថា “ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យស្នើឲ្យ ACU ស៊ើបអង្គេត ករណីលោកព្រឹម សាលី តម្រូវឲ្យពលរដ្ឋបង់ពន្ធប្រថាប់ត្រាតាមគណនីផ្ទាល់ខ្លួន ស្របពេល លោក ព្រឹម សាលី មានទ្រព្យសម្បត្តិរាប់សិបកន្លែង និងមានតម្លៃរាប់សិបលានដុល្លា” មានពលរដ្ឋជាច្រើន បន្តជំរុញឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្គេតលើរឿងនេះ។ សារព័ត៌មានខ្មែរជាយដែន នឹងស្រង់យកសម្រង់សំដីដើមមួយចំនួន ដែលពលរដ្ឋបានបញ្ចេញមតិលើវីឌីអូដែលយើងបានផ្សព្វផ្សាយ។ អានបន្ត

Sun,21 August 2022 (Time 03:02 PM)
ដោយ សុភក្តិ

លោកអុី ចំរើនមេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រើអំណាច និងតួរនាទីប្រមូលលុយពីអាជីវករ និងប្រជាពលរដ្ឋដោយមិនខ្លាចញញើតនិងអង្គភាពប្រឆាំងអំពើពុករលួយ
បន្ទាយមានជ័យ: ប្រជាពលរដ្ឋនៅក្នុងប៉ោយប៉ែត បានរិះគន់ និងចោទប្រកាន់ទៅលើនគរបាលអន្តោប្រវេសន៍ថា រាល់ការបោះត្រាទៅលើប័ណ្ណព្រំដែន លើកដំបូងដោយតម្រូវឱ្យពួកគាត់បង់បង់លុយចំនួន១០០បាត ហើយបន្ទាប់មកតម្រូវឱ្យពួកគាត់បង់៥០បាត ក្នុងការបង់លុយនោះគឺអាចស្នាក់នៅក្នុងប្រទេសថៃចំនួនមួយសប្តាហ៍ តែថ្មីៗនេះអាជីវករនិងប្រជាពលរដ្ឋដែលបានឆ្លងកាត់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានលាត់ត្រដាងអំពីភាពមិនប្រក្រតីរបស់នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារនេះ ក្នុងការបំពេញបែបបទចេញចូលតម្រូវឱ្យបង់សេវាដែលជាទង្វើរខុសច្បាប់ អានបន្ត

Thu,11 August 2022 (Time 03:48 PM)
ដោយ សុភា

មន្ត្រីការិយាល័យ ស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ សហការជាមួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង នគរបាលខេត្ត ឃាត់រថយន្តគ្មានពន្ធចំនួន១៩គ្រឿង
មន្ត្រីការិយាល័យ ស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ សហការជាមួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង នគរបាលខេត្ត ឃាត់រថយន្តគ្មានពន្ធចំនួន១៩គ្រឿង យ៉ាងហោចណាស់រថយន្តទំនើបគ្មានពន្ធចំនួន១៩ គ្រឿងនៅចំណុច ក្រុងប៉ោយប៉ែត ត្រូវបានបង្រ្កាប នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ។ នេះបើតាមការឲ្យដឹងពីមន្ត្រីការិយាល័យ ស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥។ អានបន្ត

Sat,06 August 2022 (Time 12:52 PM)
ដោយ រតនា

តើហេតុអ្វីបានជាលោកព្រឹម សាលី និងលោកសឿង សីហាមានអចលនទ្រព្យច្រើនយ៉ាងនេះ អង្គភាពប្រឆាំងអំពើពុករលួយគួរតែបើកការស៊ើបអង្កេតលើបញ្ហានេះផង
បន្ទាយមានជ័យ បន្ទាប់ពីសារពត៌មានខ្មែរជាយដែន បានចុះផ្សាយរឿងអាស្រូវរបស់លោកព្រឹម សាលី និងលោកសឿង សីហា កន្លងមកនៅថ្ងៃទី៧ខែកក្តដាមានចំណងជើងថា ពលរដ្ឋនៅខេត្តបន្ទាយមានជ័យចោទប្រកាន់មន្រ្តីសាខាពន្ធដារខេត្ត ធ្វើឲ្យមានភាពស្មុកស្មាញ លើឯកសារពង់ពន្ធ ដើម្បីរកផលប្រយោជន៍។ អានបន្ត

Mon,18 July 2022 (Time 09:55 AM)
ដោយ សុភា

ការិយាល័យគយចល័តតំបន់៥ បានស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ ទំនិញខូចគុណភាពតាមច្រករបៀង
បន្ទាយមានជ័យ៖ ការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ដុតកំទេចសាច់មាន់ខូចគុណភាពចំនួន ១៥០០ គីឡូក្រាម ភ្លៅមាន់ និងសាច់មាន់ខូចគុណភាព ចំនួន1500 គីឡូក្រាម ដែលនាំចូលពីប្រទេសថៃតាមច្រករបៀងអូរបី ត្រូវបានបង្ក្រាប និងដុតកំទេចចោលនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ។ ការដុតកំទេចចោល ភ្លៅមាន់ និងសាច់មាន់ខូចគុណភាពនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងនៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ខេត្តបន្ទាយមានជ័យ អានបន្ត

Wed,06 July 2022 (Time 08:03 AM)
ដោយ រតនា

តើលោកព្រឹម សាលី និងលោកសឿង សីហា បានប្រព្រឹត្តដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋឬយ៉ាងណា អង្គភាពប្រឆាំងអំពើពុករលួយគួរតែបើកការស៊ើបអង្កេតទៅលើរឿងនេះ
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋដែលរកសុីលើវិស័យអចលនទ្រព្យ នៅខេត្តបន្ទាយមានជ័យបាននិយាយតាមតុកាហ្វេ ដោយបានចោទប្រកាន់ លោកព្រឹម សាលី និងលោកសឿង សីហាថា គឺជាចោរដែលមានវិជ្ជាជីវៈក្នុងការប្រមូលពន្ធដារដោយមិនញញើត និងប្រព្រឹត្តអំពើពុករលួយ ពោរពេញទៅដោយបច្ចេកទេស និងកលល្បិច។ អានបន្ត

Tue,21 June 2022 (Time 04:21 PM)
ដោយ សុភា

ប្រជាពលរដ្ឋ រិះគន់ លើ មន្ត្រីមេបក្សខេត្ត ចំពោះការដកចៅសង្កាត់០២រូបមកពីគណបក្សប្រជាជនកម្ពុជាក្នុងខេត្តបន្ទាយមានជ័យ ----------
បន្ទាយមានជ័យៈ បន្ទាប់ពីលេចឮព័ត៌មានអំពីការដកដំណែងចៅសង្កាត់មកពីគណបក្សប្រជាជនកម្ពុជាក្នុងខេត្តបន្ទាយមានជ័យ០២រូប គឺទី១លោក មុំ ប៊ុណ្ណា ជាចៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដោយឲ្យអ្នកស្រី ឆាត សុជា ក្លាយជាចៅសង្កាត់ជំនួសវិញ និងទី២គឺលោក មែ ណន ជាបេក្ខភាពលេខរៀងទី១ ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អានបន្ត

Thu,16 June 2022 (Time 05:45 PM)
ដោយ រតនា

ចៅសង្កាត់០២រូបមកពីគណបក្សប្រជាជនកម្ពុជាក្នុងខេត្តបន្ទាយមានជ័យ ទទួលនូវភាពឈឺចាប់ ដោយសារដកពីដំណែង ដូចកូនស្ពៃ
បន្ទាយមានជ័យៈ កាលពីថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០២២ សារព័ត៌មានខ្មែរជាយដែន បានចុះយកព័ត៌មាន និងសំភាសន៍ ចៅសង្កាត់ពីររូប មានលោក មុំ ប៊ុណ្ណា ជាចៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដែលត្រូវបានក្រុមការងារបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានបង្ខំឲ្យដាក់ពាក្យលាលែង កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២២ ដោយបានឲ្យអ្នកស្រី ឆាត សុជា ក្លាយជាចៅសង្កាត់ជំនួសលោកវិញ ។ អានបន្ត

Sat,23 April 2022 (Time 12:20 PM)
ដោយ លន់

ពិតជាខ្លាំងមែនអ្នកកត់កន្ទុយលេខឆ្នោតយួនអូរអំបិលគេត្រូវ 30 ម៉ឺនរៀលមិនសងជំរុញឱ្យទៀគេប្តឹងទៀត!
បន្ទាយមានជ័យ÷ គោលការណ៍ភូមិឃុំមានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃដែលបានដាក់ចេញឱ្យនគរបាលទូទាំងរាជធានីខេត្តអនុវត្តដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនោះ ត្រូវបានគេមើលឃើញថាការអនុវត្តរបស់សមត្ថកិច្ចមានការខុសគ្នា អានបន្ត

Thu,21 April 2022 (Time 05:17 PM)
ដោយ រតនា

តើលោក អែម ណុយ អតីតៈមេឃុំភ្នំលៀប ត្រូវបានរួចពីបទចោទ?
បន្ទាយមានជ័យៈ កាលពីថ្ងៃទី ២០ ខែ មេសា ឆ្នាំ២០២២ វេលាម៉ោង ៤.និង ៤២ នាទីរសៀល សាលាដំបូង ខេត្តបន្ទាយមានជ័យ បានបើកសវនាការ  លោក អែម ណុយ លើសំណុំរឿងព្រហ្មទណ្ឌលេខ ១១៦៩ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ជាប់ចោទពីបទ” កាប់ឆ្ការគាស់រានឈូសឆាយ ហ៊ុំព័ទ្ធ កាន់កាប់ដីព្រៃលិចទឹក (ទន្ទានយកដី) នៅចំណុច អានបន្ត

Sat,02 April 2022 (Time 11:22 AM)
ដោយ វិចិត្រ

លោក អែម ណុយ កំពុងតែរកអ្នករត់ការដោះលែងចេញពីពន្ធនាគារ
បន្ទាយមានជ័យៈ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ ក្រុមសារព័ត៌មានបានជួបជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ បានលើកអំពីលោក អែម ណុយ ជាអតីតៈមេឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ដែល មានអ្នករត់ការដើម្បីដោះលែងឲ្យមានសេរីភាពវិញ ។ អានបន្ត

Sat,19 March 2022 (Time 06:04 PM)
ដោយ សុភា

តើអភិបាលស្រុកព្រះនេត្រព្រះ អាចនឹងត្រូវជាប់ឃុំ ដូចលោកអែម ណុយ ជាមេឃុំ ដែរឬទេ បន្ទាប់ពីចូលខ្លួនឆ្លើយបំភ្លឺរឿងលក់ដូ និងទន្ទ្រានដីតំបន់៣
បន្ទាយមានជ័យ៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤៖ ០០នាទី លោកឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ នឹងត្រូវចូលខ្លួនផ្តល់ចម្លើយ នៅសាលាដំបូងខេត្តបន្ទាយមានជ័យ លើដំណើរឿងពាក់ព័ន្ធការឈូសឆាយ ទន្រ្ទានដីព្រៃលិចទឹកតំបន់៣ បឹងទន្លេសាបស្ថិតក្នុងភូមិសាស្រ្ត ឃុំភ្នំលៀប និងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ តាមលិខិតអញ្ជើញ របស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ អានបន្ត

Wed,09 March 2022 (Time 07:20 PM)
ដោយ សុភា

តារាសម្តែងរូបស្រស់សង្ហា ត្រូវបាននារីម្នាក់ចោទថាបានលួចម៉ូតូរបស់ខ្លួន
ភ្នំពេញ: មានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីនារីម្នាក់បានប្រកាស ជាសាធារណ:ថា តារាសម្តែងរូបសង្ហាឈ្មោះ ស៊ី មនុ បានលួចម៉ូតូរបស់ខ្លួនខណ:បច្ចុបប្បន្នសមត្ថកិច្ចក៏កំពុងស្វែងរកចាប់ខ្លួន នៅលើគណនីហ្វេសប៊ុក អានបន្ត

Wed,09 March 2022 (Time 08:47 AM)
ដោយ សុភា

តើក្រុមប្រឹក្សាឃុំភ្នំលៀប អាចនឹងមានវាសនាជាប់ឃុំ ដូចលោកអែម ណុយ ជាមេឃុំ ដែរឬទេ ស្របពេល ដៃគូទន្ទ្រានដីជាមួយគ្នាម្នាក់ទៀតឈ្មោះ សួន សំផុងក្លាយជាបេក្ខភាពជាមេឃុំ
បន្ទាយមានជ័យ៖ នៅវេលាម៉ោង៨៖ ៣០នាទីព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ លោកហេង ហុង ក្រុមប្រឹក្សា ឃុំភ្នំលៀប នឹងដល់ពេលត្រូវចូលខ្លួនផ្តល់ចម្លើយ នៅសាលាដំបូងខេត្តបន្ទាយមានជ័យ លើដំណើរឿងពាក់ព័ន្ធការឈូសឆាយ ទន្រ្ទានដីព្រៃលិចទឹកតំបន់៣ បឹងទន្លេសាប តាមដីការបង្គាប់ឲ្យចូលខ្លួនរបស់លោក ហេង កេសរោ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបន្ទាយមានជ័យ។ អានបន្ត

Tue,01 March 2022 (Time 07:31 AM)
ដោយ សុភា

សាលាដំបូងខេត្តបន្ទាយមានជ័យ បង្គាប់ឲ្យលោក ហេង ហុង ក្រុមប្រឹក្សាឃុំភ្នំលៀប ចូលខ្លួនផ្តល់ចម្លើយ
បន្ទាយមានជ័យ៖ សាលា បូងខេត្តបន្ទាយមានជ័យ បង្គាប់ឲ្យលោក ហេង ហុង ក្រុមប្រឹក្សាឃុំភ្នំលៀប ចូលខ្លួនផ្តល់ចម្លើយ ទាក់ទងបទល្មើសកាប់ឆ្កា និងហ៊ុមព័ទ្ធដីព្រៃលិចទឹកក្នុងតំបន់៣ បើមិនចូលខ្លួនតុលាការនឹងចេញដីការឃាត់ខ្លួន។ អានបន្ត