ព័ត៌មានចាស់ៗ
ធ្វើបាតុកម្មនៅខាងមុខ សាលាក្រុងប៉ោយប៉ែត ជាសារជូនដល់លោកអភិបាលក្រុង
បន្ទាយមានជ័យ: ប្រជាពលរដ្ឋសហគមន៍រងប៉ះពាល់ ការស្ថាបនាផ្លូវដែក មិនទាន់បានទទួលសំណងនៅឡើយ។ ក្រុមសហគមន៍ផ្លូវដែកធ្លាប់បានជួប លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ជាញឹកញាប់ណាស់ដែរ តែមិនបានលេចចេញជាសកម្មភាពសោះ ។ ករណីស្ថាបនាផ្លូវរថភ្លើង មិនទាន់ដោះស្រាយសុះណងនេះ តាមប្រភពបាននិយាយថា បញ្ជីឈ្មោះ របស់ប្រជាពលរដ្ឋ មានអស់ហើយ អ្នកដែលត្រូវសង និងមិនត្រូវសង តែបញ្ជីឈ្មោះទាំងអស់នេះ នៅលើដៃលោក ខាត់ ធា លាក់ទុកមិនបានបង្ហាញដល់ ស្ថាប័នដោះស្រាយក្នុងរឿងនេះ ទើបមានការបណ្តែតបណ្តោយ ហើយប្រជាពលរដ្ឋធ្វើបាតុកម្ម រហូតដល់ ១០៦លើក ។ លោក សាន ស៊ានហូ ធ្លាប់បានសន្យាងានឹង មិនអោយរថភ្លើងចេញដំណើរមុនការដោះស្រាយទូទាត់សំណងឡើយ ។ ប្រជាពលរដ្ឋរងផលប៉ះពាល់ត្រូវការជាចាំបាច់ លំនៅដ្ឋានសម្រាប់រស់នៅ ចិញ្ចឹមជីវិត៕ អានបន្ត
បាត់១យប់លុះព្រឹកឡេីងប្រទះឃេីញស្លាប់យ៉ាងអាណោចអាធ័មដោយសារឈេីសង្កត់លេី!
ព្រះវិហារ៖បុរសម្នាក់ចេញទៅរកអាឈេីក្នុងព្រៃតែម្នាក់ឯង បាត់មួយយប់លុះព្រឹកឡេីងត្រូវក្រុមគ្រួសារដេីររក ក៏ប្រទះឃេីញស្លាប់យ៉ាងអាណោចអាធ័មដោយសារឈេីសង្កត់ពីលេី។ អានបន្ត
អភិបាលក្រុងប៉ោយប៉ែត ចាប់ដៃជាមួយក្រុមប្រឹក្សាឃុំ "ថា ខាម"ស្រុកអារញ្ញគ្រោងនិង បើកផ្សារណាត់រួមគ្នា!
បន្ទាយមានជយ័៖ អភិបាលក្រុងប៉ោយប៉ែត ចាប់ដៃជាមួយក្រុមប្រឹក្សាឃុំ "ថា ខាម"ស្រុកអារញ្ញ បើកផ្សារណាត់រួមគ្នា ជួយអ្នកចំការ-ទំនិញក្នុងស្រុក ទិញលក់យុត្តិធម៌ មិនឆ្លងកាត់ឈ្មួញកណ្ដាលដែល ចំណេញទៅដល់ប្រជាពលរដ្ឋខ្មែរតាមបន្ទាត់ព្រំដែនទិញបានទំនិញថោកជាងទីផ្សារ។ អានបន្ត
ប្រទះឃើញសាកសពបុរសម្នាក់ហើមស្អុយរលួយ សង្ស័យស្រវឹងស្រាខ្យល់គដួលស្លាប់!
ឧត្តរមានជ័យ៖បុរសវ័យចំណាស់ម្នាក់មកពីសុ្រកឆ្ងាយសង្ស័យផឹកស្រាស្រវឹងខ្យល់គដួលស្លាប់ក្បែររូបសំណាក់លោកយាយម៉ៅផ្លូវឡើងច្រកអន្តរជាតិជាំក្នុងភូមិជើងភ្នំឃុំត្រពាំងប្រីយ៍ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។រហូតសាកសពហើយស្អុយរលួយទើបមានគេប្រទះឃើញតែមិនមានអ្នកណាស្គាល់អត្តសញ្ញាណឡើយ។ អានបន្ត
គណៈកម្មាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ អនុវត្តន៍ បទបញ្ជារបស់ សម្តេចតេជោ «ហ៊ុនសែន»យ៉ាងក្តៅគគុក!
បន្ទាយមានជ័យ៖ បទបញ្ជារបស់ សម្តេចតេជោ «ហ៊ុនសែន»ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យ
អនុវត្តន៍យ៉ាងលឿន និងមានប្រសិទ្ធភាពបំផុត។ដោយបើកកិច្ចប្រជុំបង្កើតគណៈកម្មាការសុវត្ថិភាព
ចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យភ្លាមអនុវត្តភ្លែតតែម្តង។ អានបន្ត
កម្មករជនជាតិចិនជិត ៥០នាក់ លើកបដា តវ៉ានៅស្ថានទូតចិន ទាមទារបើកប្រាក់ខែ មន្ត្រីប៉ូលិសខ្មែរមិនហ៊ានបំបែក
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ កម្មករជនជាតិចិន ៤៦ នាក់ ដែលធ្វើការសំណង់ នៅក្រុងព្រះសីហនុ បានមកប្រមូលផ្តុំគ្នា នៅមុខស្ថានទូតចិន ផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីសុំអោយស្ថានទូត ជួយអន្តរាគមន៍រឿងថៅកែ មិនបើកប្រាក់ខែអោយ។
នៅម៉ោង ០៨ និង ៣០នាទី ព្រឹកថ្ងៃទី៩កុម្ភៈនេះ កម្មករជនជាតិចិន បានធ្វើដំណើរដោយថ្មើរជើង តាមផ្លូវម៉ៅសេទុង ពីស្ថានទូតចិន មកការិយាល័យទីប្រឹក្សាពាណិជ្ជកម្ម និងសេដ្ឋកិច្ច របស់ស្ថានទូតនៃប្រទេសចិន ដែលស្ថិតនៅផ្ទះ៤៣២c ផ្លូវមុន្នីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជិតស្តុបបូកគោ។ អានបន្ត
សម្តេចហ៊ុនសែនរំលាយឡូតិ៍បែជាសហគមន៍ភូមិពោធិ៍បិទព្រែកធ្វើអោយរាស្ត្រក្តៅក្រហាយ!
សៀមរាប៖ ព្រែកមេពងដែលជាប្រភពត្រី ត្រូវបាន សហគមន៍ភូមិពោធ៏ដេញថ្លៃអោយឈ្មួញ ហុំព័ទ្ធមិនអោយប្រជាពលរដ្ឋភូមិផ្សេងចូល នេសាទ ត្រូវបានមជ្ឈដ្ឋានទូទៅរិះគន់ថាលោកយ៉ាន់គយ មេសហគមន៍គិតតែប្រយោជន៍ផ្ទាល់ខ្លួនហ៊ានធ្វើផ្ទុយពីគោលការណ៍សម្តេចតេជោដែលលុបបំបាត់ឡូតិ៍នេសាទដើម្បីអោយប្រជាពលរដ្ឋទូទៅបាននេសាទដោះស្រាយជីវភាព។ដែលទង្វើនេះធ្វើអោយប្រជាពលរដ្ឋក្តៅក្រហាយដូចកំពុងជួយហែកសន្លឹកឆ្នោតគណបក្សប្រជាជនកម្ពុជាចោលកណ្តាលទន្លេរ។ អានបន្ត
សកម្មភាពបទល្មើសនេសាទយ៉ាងកក្រើកដង ស្ទឹងក្រឡាញ់!
សៀមរាប៖បទល្មើសនេសាទកំពុងតែកើតឡើងពេញ បន្ទុកក្នុងភូមិសាស្ត្រ ដងស្ទឹងក្រឡាញ់ ក្រោមការបើកភ្លើងខៀវ ពីសំណាក់ប្រធាន សហគមន៍ និង មន្ត្រី ជំនាញ ។ អានបន្ត
ប្រជាពលរដ្នជាង១០០គ្រួសារបានចោទប្រកាន់ ក្រុមហ៊ុនស៊ីវសុរ៉ាពេជដែលប្រើល្បិចកេងប្រវ័ញ្ញដី របស់ពួកគាត់ចំនួន ៥៥៧ហិចតា!
កំពង់ធំ៖សំដីប្រជាពលរដ្ននៅក្នុងភូមិនីពេជ(ក)ក្នុងឃុំនីពេជស្រុកកំពង់ស្វាយខេត្តកំពង់ធំបានប្រតិកម្មជាមួយអ្នករៀបចំដីលក់អោយ ក្រុមហ៊ុន ស៊ីវ សុរ៉ាពេជ ថាកេងប្រវ័ន្ដយកដីស្រែដែលពួកគាត់ធ្លាប់អាស្រ័យផលតាំងពីឆ្នាំ១៩៩៣ក្រោមការឃុបឃឹតគ្នាជាមួយអាជ្ញាធរភូមិឃុំស្រុកកំពង់ស្វាយលួចធ្វើប្លងកម្មសិទ្ធអោយទៅក្រុមហ៊ុន នេះ ទាំងពលរដ្នមិនទទួលស្គាល់ មិនយល់ព្រមមិនតែប៉ុណ្ណោះបានបញ្ចាអោយសមត្ថកិច្ចរារាំង ពលរដ្ន មិនអោយទៅប្ដឹងអភិបាលខេត្តកំពង់ធំ។ អានបន្ត
សមត្ថកិច្ចចាប់រថយន្តក្រុង ក្រុមហ៊ុនដឹកជញ្ជូន «ស្ទឹងសែន នីកា» លួចដឹកឈើប្រណិត!
ភ្នំពេញ៖ រថយន្ត ក្រុង ក្រុមហ៊ុនដឹកជញ្ជូន «ស្ទឹងសែននីកា»លួចដឹកឈើប្រណិត៣៥ដុំត្រូវបាន
រដ្ឋបាលព្រៃឈើរាជធានីភ្នំពេញសហការជាមួយអាជ្ញាធរខណ្ឌទួលគោក ស្ទាក់ចាប់នៅ កណ្តាលក្រុង។
ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នៅចំណុចផ្លូវលេខ៣៤៧កែងផ្លូវលេខ
៥២៨ ក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ។ អានបន្ត
ក្រុមជនសង្ស័យបាញ់សម្លាប់មន្ដ្រី ឧទ្យានុរក្ស PMម្នាក់ និងមន្ដ្រីនៃអង្គការ (WCS) ត្រូវតុលាការសម្រេចឃុំខ្លួន!
ភ្នំពេញ៖ឈាមស្រែកស្បែកហៅទីបំផុតក្រុមជនសង្ស័យបាញ់សម្លាប់មន្ដ្រី ឧទ្យានុរ័ក្ស PMម្នាក់ និងមន្ដ្រីនៃអង្គការ(WCS)ត្រូវតុលាការសម្រេចឃុំខ្លួនតាម កម្រិតទោស របស់ខ្លួនហើយ។ អានបន្ត
ស្តង់ដារយុត្តិធម៌ នៅខេត្តបន្ទាយមានជ័យ ក្លាយទៅជាអំពើនិទណ្ឌភាព
បន្ទាយមានជ័យៈ នៅក្នុងខែមករា ឆ្នាំ២០១៨ កន្លងមក មានករណីហិង្សាដោយចេតនាពីរ ដែលកើត ឡើង ប្រហាក់ប្រហែលគ្នា រវាងឩត្តមសេនីយ៍ ត្រី នេត សំអាត និង លោក អ៊ុក សុផាត ជាអធិការស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ ។ អានបន្ត
ប្រជាពលរដ្ឋរស់នៅក្នុងផ្សារស្រុកក្រឡាញ់ រិះគន់លើសកម្មភាពគយល័តក្រសួង ចុះចាប់ទំនិញ ប្រជាពលរដ្ឋ !
ខេត្តសៀមរាប ៖ នារសៀលថ្ងៃទី ៤ ខែ កុម្ភះ ឆ្នាំ២០១៨ នៅវលាម៉ោង ៤ និង ០០ នាទី នៅចំណុចភូមិខ្សាច់ ឃុំកំម្ពង់ថ្ងូរ ស្រុកក្រឡាញ់ សកម្មភាពគយល័តក្រសួងចុះចាប់ទំនិញប្រជាពលរដ្ឋជាអាជីវករ ទិញពីរផ្សារចំការគរ ឬផ្សារសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើប្បីយកមកបន្តលក់តាមតូបក្នុងផ្សារក្រឡាញ់ និងផ្សារកំម្ពង់ថ្គូវ នៃខេត្តសៀមរាប ។ អានបន្ត
អាវុធហត្ថស្រុកម៉ាឡៃក្របួចជនសង្ស័យជួញដូរថ្នាំញៀនចំនួន២នាក់ទៅតុលាការ!
បន្ទាយមានជ័យ៖សមត្ថកិច្ច កងរាជអាវុធហត្ថ ស្រុកម៉ាឡៃឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀនចំនួន២នាក់បញ្ជូនទៅកាន់តុលាការនឹងរឹបអូសបានវត្ថុតាងថ្នាំញៀន មេតំហ្វេតាមីនគ្រាប់ ចំនួន ៤០០គ្រាប់(បួនរយគ្រាប់) ។ អានបន្ត
សមត្ថកិច្ចខេត្តស្ទឹងត្រែងបង្ខំចិត្តផ្ទុះអាវុធដើម្បីតាម ចាប់អ្នកទោសហែកគុករត់ជាច្រើននាក់ !
ស្ទឹងត្រែងៈមន្រ្តីអនុរក្សពន្ធនាគារមានការធ្វេសប្រហែសអ្នកទោសហែកគុករត់ជាច្រើននាក់តែដោយសារសមត្ថកិច្ចបង្ខំចិត្តផ្ទុះអាវុធចាប់បាន៣នាក់មកវិញ។ អានបន្ត
ឈ្មួញទំនិញដ៏ធំប្រចាំផ្សាររោងក្លឿនិងផ្សារខៅឌិនត្រូវឃាតករសម្លាប់ទាំងប្តី ប្រពន្ធ!
ប្រទេសថៃ៖ឃាតករមួយក្រុមផ្លោះរបងចូលមកសំងំនៅក្នុងផ្ទះឈ្មួញទំនិញដ៏ធំប្រចាំផ្សាររោងក្លឿនិងផ្សារខៅឌិនក្នុងខេត្តស្រះកែវបំណងលួចចៃដន្យម្ចាស់មកទាន់ក៏សម្លាប់តែម្តង។
យោងតាមសេចក្ដីរាយការណ៍ពីជាយដែនកម្ពុជា-ថៃបានប្រាប់ថា វេលាម៉ោង ៩ ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨មានអំពើរឃាតកម្មយ៉ាងកក្រើកដោយសារឃាតករប្រើកាំបិតចាក់ព្រមទាំងអារ ក បន្ថែមផង នៅនឹងផ្ទះរបស់ជនរងគ្រោះផ្ទាល់ លេខ ១៦ ភូមិ១០ ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ។ អានបន្ត
ច្រកតំបន់បឹងត្រកួនរងការរិះគន់ថាមន្ត្រីឃុបឃិតគ្នាប្រព្រឹត្តអំពើរពុករលួយ!
បន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលកម្ពុជានិងថៃ បានចុះ អនុសារណៈយោគយល់គ្នា ក្នុងការបង្កើត
ច្រក តំបន់ ដើម្បី សំរួលដល់ការ ដោះដូរទំនិញក៏ដូចជា ផលិតផលកសិកម្មដើម្បីសំរួលដល់ជីវភាព ពលរដ្ឋនៃប្រទេសទាំងពីរតែអ្វីដែលគួរអោយហួសចិត្តនោះបែជាសមត្ថកិច្ចឈរជើងនៅច្រកនោះនាំគ្នាគិតតែ ពីផលប្រយោជន៍មកកៀបសង្កត់ទារប្រាក់ពីពលរដ្ឋក្រីក្រ ដូចអារកខ្យងទៅវិញ។ អានបន្ត
បុរសជាតិនិយម វិល្លាម ទ្រាំមិនបាន ទើបសំរេចចិត្ត ប្តឹង នាងធី សុវណ្ណថា
ភ្នំពេញៈ លោកវិល្លាម បានសម្រេចចិត្ត អ្នកនាង ធី សុវណ្ណថា ហើយនៅថ្ងៃនេះ ទៅលើសាររបស់អ្នកនាង ធី សុវណ្ណថា បានព្រមានទៅលើលោក វិល្លាម យ៉ាងខ្លាំង នៅតាមប្រព័ន្ធបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក ។ លោក វិល្លាម បានសរសេរថា បណ្ដឹង តបតាមការ «ព្រមាន» ជាលក្ខណៈ «ប្រមាថ»
របស់ ប្អូនស្រី ធីសុវណ្ណថា មកលេីរូបខ្ញុំបាទ ខ្ញុំបាទសូមជម្រាប បងប្អូនជនរួមជាតិមេត្តាជ្រាបថា ខ្ញុំបាទពិតជាមានការ សោកស្ដាយយ៉ាងខ្លាំង ដែលប្អូនស្រី
ធីសុវណ្ណថា ក្នុងឋានានុក្រមជាប្រធានអង្គការនឹងសកម្មជនដ៏ «ឆ្នេីម» របស់គណបក្សប្រជាជនកម្ពុជា
បានចេញសារគម្រាម មួលបង្កាច់បរិហាកេរ្តិ៍ទាក់ទង ដល់សិទ្ធ បុគ្គលនឹងជីវភាព ឯកជនរបស់ខ្ញុំបាទ យ៉ាងធ្ងន់ធ្ងរ ខណៈ ដែលយេីងរស់នៅក្នុង ប្រទេសនីតិរដ្ឋ និងប្រជាធិបតេយ្យ ក្រោមការដឹកនាំរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្របពេល ដែលរាជរដ្ឋាភិបាលកំពុងរៀបចំ កំណែរទំរង់ពង្រឹងប្រព័ន្ធយុត្តិធម៌ ។
ចំពោះករណីនេះ ក្នុងនាមជាពលរដ្ឋស្មេីសិទ្ធគ្នាចំពោះច្បាប់ ខ្ញុំបាទស្នេីរសូម តុលាការដែលឯករាជ្យ ដូចបានចែងក្នុងរដ្ឋធម្មនុញ្ញ មេត្តាជួយរកយុត្តិធម៌ ផ្ដល់ដល់រូបខ្ញុំបាទ ក្នុងភាពជាជនរងគ្រោះម្នាក់ក្នុងចំណោម ជនរងគ្រោះដទៃទៀតដែលត្រូវ បានគេរំលោភបំពាន ដោយជនមានអំណាច ។ អានបន្ត
ចាប់ខ្លូនមន្រ្តីយោធាថ្នាក់អនុ«គ» ម្នាក់ ពាក់ព័ន្ធការបាញ់សម្លាប់មន្ត្រីអភិរក្សបរិស្ថាន៣នាក់
(មណ្ឌលគីរី)៖ ចាប់ខ្លូនមន្រ្តីយោធាថ្នាក់អនុ«គ» ម្នាក់ ពាក់ព័ន្ធការបាញ់សម្លាប់មន្ត្រីអភិរក្សបរិស្ថាន៣នាក់ ខណៈ អ្នកពាក់ព័ន្ធរត់គេចខ្លួន។ អានបន្ត